ក្រោយពីមហាជនរិះគន់យ៉ាងខ្លាំង លោកឧកញ៉ា ឌួ​ង ងៀប ស្រាប់តែទំលាយរឿងរ៉ាវខ្ទិចខ្ទីគ្មានសល់យ៉ាងហូរហែថា…

0
168

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
រាជធានីភ្នំពេញ ៖ សារព័ត៌​មាន​ «កោះ​សន្តិ​ភាព​​» បាន​ទទួល​លិខិត​​បំភ្លឺ​របស់​លោក ឌួង ងៀប​ ដូច្នេះ​​យើង​​សម្រេច​​​​ចុះ​ផ្សាយ​នូវ​លិខិត​បំភ្លឺ​ទាំង​ស្រុង​​ដូច​ខាង​ក្រោម​នេះ​ ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំបាទ ឌួ​ង ងៀប បាន​ចូល​បម្រើ​ការ​​ងារ​​​ជា​​នគរ​បាល​​ជាតិ​ តាំងពីជំនាន់​​​​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា ។ ថ្ងៃនេះ ខ្ញុំ​សូម​បំភ្លឺ​ក្នុង​នាម​ជា​ប្រជាជន​មួយ​រូប​ជូន​សាធារណ​ជន ដើម្បី​ជ្រាប ៖ ដោយ​ប៉ុន្មាន​​ថ្ងៃ​មកនេះ មតិ​អ្នក​ចូល​មក​ខម​មិន វាយប្រហារ​រូប​ខ្ញុំ​តាម​បណ្តាញ​សង្គម​យ៉ាង​អាក្រក់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​សូម​និយាយ​ប្រវត្តិ​ខ្ញុំ​បន្តិច កាលពី​ជាង​ ៣០ ​ឆ្នាំ​មុន ខ្ញុំ​បាន​ស្រោចស្រង់​ជីវិត​មនុស្ស​ម្នាក់ ដោយ​រៀបចំ​គ្រួសារ​មួយ ហើយ​តម្រែតម្រង់​ឱ្យ​គេ​ដើរ​លើ​ផ្លូវត្រូវ ហើយ​ក៏ជ្រោង​​ខ្ពស់​និង​លើក​កិត្តិ​យស​​គ្រួសារ​នេះ​មក​ដល់​សព្វ​ថ្ងៃនេះ ។ តែ​ដោយ​រយៈពេល ​៩ ​ឆ្នាំ​មកនេះ គ្រួសារ​ខ្ញុំ​នេះជួប​​ឧបសគ្គ​ធ្វើ​ឱ្យ​រូប​ខ្ញុំ​មាន​វិបត្តិ​ផ្លូវចិត្ត​យ៉ាងធ្ងន់ធ្ងរ ហើយ​ពេល​នោះ​រូប​ខ្ញុំ មិន​រស់នៅ​ក្នុង​គ្រួសារ​ទេ ដោយ​កូន​ខ្ញុំ​ជូន​ខ្ញុំ​រស់នៅ​ខុន​ដូ​តែ​ម្នាក់ឯង ពេល​យប់​ដេក​ម្នាក់​ឯង​ ហូរ​ទឹកភ្នែក​សឹងតែ​រៀង​រាល់​យប់ ហើយ​បន្ទាប់​មក​ទើប​ជួបនឹង​អ្នក​ក្រោយ​ដែល​គេ​ចោទ​ថា ស្រី​កំណាន់​នោះ​ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​ដែល​ខ្ញុំ​រស់នៅ​ខុន​ដូ បាលី​រីសត​ ភរិយា​របស់ខ្ញុំ​ក៏​ភ្ញាក់រឭកខ្លួន​បាន​ដឹក​ម្តាយបង្កើត​របស់ខ្ញុំ​ដែល​មាន​វ័យ​ជាង ​៨០​ ឆ្នាំ និង​ប្អូនថ្លៃ​ពៅ​របស់ខ្ញុំ ដោយ​យំ​អង្វរ​ខ្ញុំ​ឱ្យទៅ​ផ្ទះ​វិញ ពេល​នោះ​ខ្ញុំ​អាណិត​ និង​គោរព​ម្តាយ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​មិន​បាន​យក​រឿងរ៉ាវ​មក​ប្រាប់​ម្តាយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​រយៈពេល​ជាង​មួយ​ឆ្នាំ​មកនេះ រឿងរ៉ាវ​ក៏​បាន​កើតឡើង​ធ្វើ​ឱ្យ​មាន​ជម្លោះ​ក្នុង​គ្រួសារ ។ ហើយ​រូប​ខ្ញុំ​ក៏​រំងាប់​ក្នុង​គ្រួសារ​ដើម្បី​កុំ​មានរឿង​រ៉ាវ​ឮ​ដល់​ខាងក្រៅ ខ្លាច​ប៉ះ​ពាល់​កិត្តិយស​គ្រួសារ ពេល​នោះ​ខ្ញុំ​សុខចិត្ត​ប្រគល់​ទ្រព្យសម្បត្តិ​ទាំងអស់​ក្នុង​គ្រួសារ ព្រមទាំង​ក្រុមហ៊ុន​ដែល​រូប​ខ្ញុំ​បាន​ចំណាយ​កម្លាំង​ញើស​ឈាម រកស៊ី​ក្នុង​មួយ​ជីវិត ប្រគល់​ឱ្យ​កូន​ទាំង​ ៤ ​នាក់ និង​ភរិយា​របស់ខ្ញុំ ​ក្រោម​ការ​បង្ខិតបង្ខំ ថែម​ទាំង​សុខចិត្ត​ឱ្យ​គេវះ​កាត់​អ​វៈយវៈ ​(​គ្រៀវ​)​ ទៀត​ផង ។
ក្រោយ​ពេល​ខ្ញុំ​បាន​ធ្វើ​តាម​ចប់​សព្វគ្រប់​ហើយ ភរិយា​ខ្ញុំ​នេះ​ក៏​មានកូន​ធម៌​ផង ឪពុកធម៌​ផងជ្រៀត​ជ្រែកចូល​ក្នុង​គ្រួសារ​ផង ទើប​បណ្តាល​ឱ្យ​មានរឿង​កាន់តែ​ធំ​មក​ដល់​ពេល​នេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​សារ​សំឡេង​របស់​អតីត​កូនប្រសា​ខ្ញុំ នាង ដេ​ត ម៉ា​លី​ណា និង​លោក​វរសេនីយ៍ ខ្លូត សុវណ្ណ ជា​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រឌិត​រឿង​ ដោយ​ម្នាក់​ញោះ​ញុ​ង លួងលោម​ឱ្យ​ម្នាក់​និយាយ​ក្នុង​ពេល​របៀប​ស្រវឹង ដោយ​ចោទប្រកាន់​រូប​ខ្ញុំ​ថា បំបែកបំបាក់​គ្រួសារ​កូនបង្កើត​ខ្លួនឯង​នោះ ដើម្បី​ឱ្យ​មានទោស ។ ​ខ្ញុំក៏សូមបញ្ជាក់ថា រូបខ្ញុំ ឌួង ងៀប អត់ដែលបានស្គាល់បុគ្គលឈ្មោះ សុវណ្ណ នេះពីមុនមកទេ​ គ្រាន់តែធ្លាប់បានជួបតែ ២ ឬ ៣ ដង ពេលចេញទៅហូបបាយជាមួយកូនប្រុសខ្ញុំ (ឌួង ឆាយ) ដែលឈ្មោះ សុវណ្ណ នេះគឺជាកូនធម៌របស់ភរិយាខ្ញុំ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​សូម​បញ្ជាក់​ជូន​ថា ចំពោះ​រឿង​ដី​ដែលនិយាយ​បាន​ថា ​ខ្ញុំ​កាត់ឈ្មោះ​ឱ្យ​នោះ ការ​ពិត​ដី​នេះ​ដំបូង​ឡើយ​ខ្ញុំ​បាន​និយាយ​ជាមួយ​ធនាគារ​មួយ​ដែល​ខ្ញុំ​រាប់អាន​ជិតដិត​នោះ ជួយ​ទម្លាក់​លុយ​ឱ្យ​កូនប្រុស ​ឌួង ឆាយ និង​នាង ដេ​ត ម៉ា​លី​ណា​ ដើម្បី​ចាប់​ផ្តើម​វិនិយោគ​ដូចដែល​ខ្ញុំ​បាន​រកស៊ី រាប់​សិប​ឆ្នាំ​កន្លង​មក ដោយពេល​នោះ​ដន្លង​ខ្ញុំ ម្តាយ​បង្កើត ​ដេ​ត ម៉ា​លី​ណា ក៏​ចូល​ហ៊ុនតូច​មួយក៏​​មាន​ទឹកប្រាក់ ​៨៥.០០០ ដុល្លារ ​​​ស្មើ​ ៥០០០ ម៉ែត្រ​ការ៉េ​ នៅ​ក្នុង​កិច្ចសន្យា​ទិញ​ដី​មួយ​កន្លែង ដោយ​មាន​មេធាវី​បោះត្រា​យ៉ាង​ត្រឹមត្រូវ សរុប​ទឹកប្រាក់​ (ហុកសិប​ប្រាំ​ម៉ឺន​ដុល្លារ​) ស្រប​ពេល​នោះ ឌួ​ង ឆាយ និង​នាង ដេ​ត ម៉ា​លី​ណា ចាប់ផ្តើម​មាន​ជម្លោះ​គ្នា​មិន​ទាន់​ឈាន​ដល់​ការ​លែងលះ​គ្នា​ទេ ហើយ ​ដេ​ត ម៉ា​លី​ណា ក៏​និយាយ​ជាមួយ​ខ្ញុំ​ថា សុំ​ប៉ា​ជួយ​កាត់ឈ្មោះ​ឱ្យ​ខ្ញុំ​ទៅ ព្រោះ​ខ្ញុំ​មិន​មានទ្រព្យ​អី​ធំដុំ​ទេ ។ ចំណែក​ដី​ទ្រព្យ​ដែល​ប៉ា​ឯង​ឱ្យទៅ ឌួ​ង ឆាយ ប្រហែលជាង ២០ ​លាន​ដុល្លារ​នោះ ឆាយ​ មិន​ចែក​ឱ្យ​ខ្ញុំ​ទេ ដោយ ​ឆាយ និយាយ​ថា នេះ​ជា​កេរ​របស់​ឪពុក​ម្តាយ​គេ​ទេ ដូច្នេះ​ប៉ា​ឯង​កាត់​ឱ្យ​ខ្ញុំ​ទាំង​អស់នោះ​មក​ដូច​ប៉ា​ជួយ​ចៅ​ទាំង​ ៣ អញ្ចឹង ខ្ញុំ​ឆ្លើយ​ថា ប៉ា​នឹង​ជួយ​កូន​ឯង តែ​កូន​ឯង​ត្រូវ​មានការ​យល់ព្រម​ពី​ ឆាយ តែ​ក្រោយមក​ទៀត​ជម្លោះ​រវាង ឌួ​ង ឆាយ និង ដេត ម៉ា​លី​ណា កាន់តែ​ខ្លាំងរហូត​ដល់​ការ​លែងលះ​គ្នា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​ដី​របស់​ម្ដាយ ដេ​ត ម៉ា​លី​ណា ប​ច្ចុ​ប្បន្ត​ម្ចាស់​ដី​ឈ្មោះ ​សុខ វិបុល បាន​ប្រគល់​​ដី​ និង​កាត់ឈ្មោះ​ជូន​លោកស្រី អេ​ង ស៊ី​ម៉ា ដែលជាម្តាយ​នាង​ ដេត ម៉ា​លីណា ។ រយៈពេល​ជិត​ ១ ​ឆ្នាំ​ចុង​ក្រោយ​នេះ​ខ្ញុំ​មិន​បាន​ជួប​ ឬ​ទៅ​ផ្ទះ​របស់ ​ឌួ​ង ឆាយ និង​នាង ​ដេ​ត ម៉ា​លី​ណា ទេ ។ ទើបតែ​រយៈពេល​ ២ ​ខែ​មុន​នេះ​ពូ​បង្កើត​របស់​នាង ដេ​ត ម៉ា​លី​ណា ឈ្មោះ អេ​ង សំ​ផល អេ​ង សោភា ដែល​ជា​កូនចៅ​ខ្ញុំ​ផង​ និង​មិត្តភក្ដិ​ជិតដិត​បំផុត ​(​ជា​ប៉ូលិស​) ដែល​បានដឹង​រឿង​គ្រប់យ៉ាង​តាំងពី​ដើម​ដល់​ចប់ បាន​យក​ឡាន​មក​ដឹក​រូប​ខ្ញុំបាទ​ទៅ​ជួប ដេ​ត ម៉ា​លី​ណា នៅផ្ទះ​របស់​នាង​ដែល​មានការ​ចូលរួម ៖ ១-​ ដេ​ត រិ​ទ្ធី បងប្រុសបង្កើត​របស់​នាង​ ដេ​ត ម៉ា​លី​ណា ២-​ អេ​ង សំ​ផល (​ពូ​) ៣- ​អេ​ង សោភា​ ​និង​រូប​ខ្ញុំបាទ​ផ្ទាល់​ព្រមទាំង​ម្ដាយបង្កើត​របស់​នាង និង​ចៅ​ៗ​ទាំងអស់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អំឡុង​ពេល​ជួប​នោះ​ដោយ​រូប​ខ្ញុំ​ផ្ទាល់ ​និង អេង សោ​ភា បាន​អង្វរ​ថា សុំ​ឱ្យ​​ ដេ​ត ម៉ា​លី​ណា កុំ​ប្ដឹង​ ឌួ​ង ឆាយ អី​អាណិត​ប៉ា​ផង ។ អាណិត​ដល់​ចៅ​ៗ​ទាំង​៣ ​ដោយ​ខ្ញុំ​អង្វរ​ពោល​ពាក្យ​ថា អា​ឆាយ ឥឡូវ​វាអស់​គោរមងារ​ជា​ឧក​ញ៉ា ដូច​បាន​ដាក់ទោស​វា​រួច​ហើយ ដូច្នេះ​កូន​ឯង​កុំ​ប្ដឹង​វា​ទៀត​អី បើ​ពុំ​ដូច្នេះ​កូន​ៗ ឌួ​ង ឆាយ ធំ​ឡើង​វា​ស្អប់​កូនឯង ។ តែ​នាង ​ដេ​ត ម៉ា​លី​ណា ថែម​ទាំង​ខឹង​ខ្ញុំ​ និង​ពូ​ៗ​របស់​ខ្លួន​ទាំង​ពីរ​ដោយ​ប្រាប់​ថា ឈប់​យក​រឿង ​ឌួ​ង ឆាយ មក​និយាយ​ទៅ ចំណែក​ ដេ​ត រិ​ទ្ធី ក៏​ប្រាប់​ថា ពូ​ងៀប កុំ​ជួយ ​ឆាយ ​ទុកឱ្យ​ច្បាប់​ធ្វើការ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មូលហេតុ​ដែល​ខ្ញុំ​ចាក​ចេញ​ពី​ផ្ទះ​នោះ​ដោយ​ភរិយា​បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ថ្មី​ ដើម្បី​គ្រប់គ្រង​រូប​ខ្ញុំ មាន​ពេល​មួយ​ខ្ញុំ​គ្រាន់តែ​ទៅ​ខេត្ត​តែ​មួយ​យប់​ទេ ហើយ​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ ខោអាវ និង​សម្ភារៈ​របស់ខ្ញុំ​ប្រើ​ត្រូវ​បាន​គាត់​ប្រើ​ឱ្យ​កូនចៅ​យក​ទៅ​ដុត​កម្ទេច​ចោល​អស់​ព្រមទាំង​បង្ហោះ​វិីដេ​អូ​ទៀត ។ មាន​ពេល​ខ្លះ​វាយដំ​រូប​ខ្ញុំ​ស្រេច​តែ​ចិត្ត​ពេល​គាត់​ខឹង​ម្ដង​ៗ ហើយ​ថែម​ទាំង​ចាក់សោរ​រូប​ខ្ញុំ​នៅ​ក្នុងផ្ទះ​ជាមួយ​ចុងភៅ ​២​ នាក់​ទៀត ។ ចំពោះ​រូប​ខ្ញុំ​វិញ​បាន​គិត​ថា​មនុស្ស​យើង​គ្រប់​រូប​រស់នៅ​ក្រោម​ច្បាប់ ​មាន​សិទ្ធិ​សេរី​ភា​ព​ពេញលេញ​ក្នុង​ការ​ដើរ​ធ្វើការ​ដើម្បី​បម្រើ​ជាតិ​​ប្រកប​មុខរបរ​រកស៊ី​ដោយ​គ្មាន​ការ​ហាមឃាត់ ។ ចំណែក​រូប​ខ្ញុំ​វិញ​សុំ​តែ​មួ​យស​ប្តា​ហ៍​សេរីភាព​កន្លះ​ថ្ងៃ​ក៏​គេ​មិន​ឱ្យដែរ ។ ទន្ទឹមនឹងនេះ ខ្ញុំបានរៀបចំសំណុំរឿងរួចរាល់ហើយ កំពុងដាក់ប្តឹងទៅសមត្ថកិច្ចលើបញ្ហានេះ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រភព៖​ កោះសន្តិភាព

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​