មនុស្ស ១២នាក់ស្លា.ប់បន្តបន្ទាប់គ្នាក្រោយពីទៅកំដរបុណ្យស.ព ហើយនាំគ្នា ផឹកស្រា.ស ដែលមាន​សារជាតិ​មេតា​ណុ​ល​ខ្ពស់

0
162

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ខេត្តកណ្តាល ៖ ករណី​ពុល​ស្រា​ស្លា​.​ប់​១២​នាក់ នៅ​ស្រុក​ល្វាឯម ខេត្តកណ្តាល ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា គឺ​ដោយសា​ស្រា​.​ស ឬ​ស្រាថ្នាំ ដែល​ជន​រង​គ្រោះ​ពិសា​មាន​សារជាតិ​មេតា​ណុ​ល​ខ្ពស់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២១​នេះ​បានឱ្យ​ដឹង​ថា លទ្ធផល​ពី​មជ្ឈ​មណ្ឌល​ជាតិ​មន្ទីរពិសោធន៍​សុខាភិបាល នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២១ បង្ហាញ​ថា មន្ទីរពិសោធន៍​ទទួល​បាន​សំណាក​ស្រា​២៨​សំណាក ក្នុង​នោះ​ស្រាថ្នាំ​១៥​សំណាក ស្រា​.​ស​១៣​សំណាក ដែល​មាន​សារធាតុ​មេតា​ណុ​ល (Meliari) លើស កម្រិត​ធំ​ជាង ០,៥ ភាគរយ (>០,៥% ) មាន​ចំនួន​២០​សំណាក ដែល​ធ្វើ​ឱ្យ​ពុល ហើយ​កម្រិត​មិន​ពុល​នោះ​មិន​ត្រូវ​លើស​ពី​០,១% ឡើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ ក្រសួងសុខាភិបាល​សន្និដ្ឋាន​ថា ហេតុការណ៍​ស្លា​.​ប់​នៅ​ភូមិ​ទាំង​២​ខាងលើ បាន​កើតឡើង ដោយសារ​ពួក​គាត់​បាន​ពិសា​ស្រា​.​ស ឬ​ស្រាថ្នាំ ដែល​មាន​សារជាតិ​មេតា​ណុ​ល​ខ្ពស់ បញ្ជាក់​តាម​លទ្ធផល​បាន​មក​ពី​មន្ទីរពិសោធន៍ ហើយ​នា​ពេល​កន្លង​មក ក៏​មាន​ករណី​ពុល​ស្រា​.​ស ឬ​ស្រាថ្នាំ​ពី​ពេល​មុន​ៗ​ជា​ច្រើន​ដង​មក​ដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួង​សុខ​ភិ​បាល​ក៏​បាន​អំពាវនាវ​ឱ្យ​បងប្អូន ប្រជាពលរដ្ឋ បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ពិសា​ស្រា​.​ស ឬ​ស្រាថ្នាំ ដែល​ផលិត​ដោយ​មិន​មាន​បច្ចេកទេស​ត្រឹមត្រូវ ជា​ពិសេស​ស្រា​ដែល​យក​មេតា​ណុ​លម​កលាយ ( ហាម​ដាច់ខាត​) ។ បើ​នៅ​តែ​បន្ត​ពិសា​ស្រា​.​ស ឬ​ស្រាថ្នាំ​ទាំងនេះ​ទៀត​នោះ នឹង​បណ្តាល​ឲ្យ​ប៉ះពាល់ ដល់​សុខភាព​ទៅ​ជា​ឈឺ ឬ​ក៏​អាច​បាត់​បង់ជីវិត​។ ប្រសិនបើ​បងប្អូន​មាន​បញ្ហា​សុខភាព ឬ​ជំងឺ សូម​ប្រញាប់​ទៅ​កាន់​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត ។ ចំណែក​អ្នក​ដែល​ពុល​ស្រា​ស្លា​.​ប់​នោះ ក្រោយ​ពេល​ពួក​គាត់​នាំ​គ្នា​លួច​ផឹកស្រា​កំដរ​ពិធីបុណ្យ​ស​.​ព​មួយ​កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២១ កន្លង​ទៅ ទីតាំង​កើតហេតុ គឺ​ស្ថិត​នៅ​ភូមិ​តា​ស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្ដាល​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក កន សុក​កាយ អភិបាលស្រុក​ល្វាឯម បាន​ប្រាប់​អោយ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ប្រមាណ​២០​នាក់ បាន​លួច​ទៅ​ទិញ​ស្រា​.​ស​ពី​តូប​លក់​ចាប់ហួយ និង​តៀមស្រា ហើយ​ក៏​នាំ​គ្នា​លួច​ផឹក​នៅ​ក្នុង​ពិធីបុណ្យ​ស​.​ព បើ​ទោះបីជា​អាជ្ញាធរ​ធ្លាប់​ប្រកាស​ក្ដែ​ង​ៗ​រួច​មក​ហើយពី​ការ​ផ្អាក​លក់​ស្រា និង​ផ្អាក​លួច​ផឹកស្រា​យ៉ាងណា​ក្ដី​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បញ្ជាក់​ទៀត​ថា ករណី​លួច​លក់​ស្រា​នេះ​ដែរ អាជ្ញាធរ​បាន​ចុះ​ទៅ​ប្រមូល​ស្រា​.​សទាំង​អស់ពី​តូប​ប្រមាណ​២០​នៅ​តាម​មូលដ្ឋាន ដើម្បី​យក​ទៅ​ពិនិត្យ ហើយ​មន្ត្រី​កាំកុងត្រូល បាន​អះអាង​បឋម​ថា រក​ឃើញ​ជាតិ​មេតា​ណុ​ល​លើស​កម្រិត​នៅ​ក្នុង​ស្រា​.​ស ទើប​ដាក់​ការ​សង្ស័យ​ថា មក​ពី​សារធាតុ​នេះ​ទើប​បង្ក​ឲ្យ​មនុស្ស​ពុល​ស្លា​.​ប់ ហើយ​នៅ​រង់ចាំ​លទ្ធផល​ច្បាស់​ការណ៍​ពី​មន្ទីរពិសោធន៍​នៅ​ភ្នំពេញ​។ រីឯ​ម្ចាស់​តូប​លួច​លក់​ទាំងអស់ ត្រូវ​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​លួចលាក់​លក់​ស្រា អំឡុង​ពេល​វិធានការ​កូ​វី​ដ​១៩​នេះ បើសិន​ហ៊ាន​លួច​លក់​ទៀត នឹង​ចាត់ការ​តាម​ផ្លូវច្បាប់​មិន​ខាន ហើយ​ទីតាំង​ផលិត​ស្រាស​ទាំងអស់ ក៏​ត្រូវ​បាន​ចុះ​ពិនិត្យ និង​ណែនាំ ព្រមទាំង​បាន​ផ្អាក​បណ្ដោះអាសន្ន​សិន​។ ក្នុង​ករណី​រក​ឃើញ​នោះ អាជ្ញាធរ​នឹង​ចាត់ការ​តាម​ផ្លូវច្បាប់​មិន​ខាន​ឡើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​អភិបាលស្រុក​បាន​បញ្ជាក់​ថា ការ​ស្លា​.​ប់​របស់​ពួក​គាត់​មាន​ជា​បន្តបន្ទាប់ អាស្រ័យ​លើ​ស្ថានភាព​សុខភាព​របស់​ពួក​គាត់ ពោល​គឺ​អ្នក​ស្លា​.​ប់​ភាគច្រើន​អាយុ​៥០​ឆ្នាំ​ជាង ដែល​ពួក​គាត់​ភាគច្រើន​ជា​អ្នកនេសាទ ហើយ​ជា​ក្រុម​ញៀន​ស្រា​ដុះ​មេ ដោយ​តែងតែ​លួច​ផឹក​ស្ងាត់​ៗ ខណៈ​អាជ្ញាធរ​បាន​ធ្វើការ​ណែនាំ​ជា​រឿយ​ៗ ស្ដី​ពី​ការ​ផ្អាក​លក់​ស្រា ផ្អាក​ផឹកស្រា ប៉ុន្តែ​ពួក​គាត់​លួច​ផឹក​ស្ងាត់​ៗ និង​លួច​លក់​ស្ងាត់​ៗ ដែល​កត្តា​នេះ​ជា​ការ​លំបាក​បំផុត ព្រោះ​ពួក​គាត់​មិន​សហការ​ជាមួយ​អាជ្ញាធរ​ឡើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក កន សុក​កាយ អភិបាលស្រុក​ល្វាឯម បាន​បញ្ជាក់​ទៀត ក្រោយ​ស្លា​.​ប់​ភ្លាម មន្ត្រី​សុខាភិបាល​បាន​ចុះ​មក​យក​សំណាក​ពិនិត្យ​ភ្លាម​ៗ​ផង​ដែរ ក្រែងលោ​ស្លា​.​ប់​ដោយសារ​កូ​វី​ដ ប៉ុន្តែ​ជា​លទ្ធផល គឺ​អវិជ្ជមាន​។ លោក​ក៏​បាន​រៀបចំ​ប៉ុស្តិ៍​សុខភាព​មួយ​នៅ​ភូមិ​កើត​ហេតុតែ​ម្ដង ដើម្បី​ជា​ភាព​ងាយស្រួល​ដល់​អ្នក​ដែល​ដឹងខ្លួន​ថា ធ្លាប់​បាន​ផឹក​ស្រាស​កន្លង​មក ត្រូវ​រួសរាន់​ស្ម័គ្រចិត្ត​មក​ពិនិត្យ​សុខភាព​ឲ្យ​បាន​រួសរាន់ ចៀសវាង​កើត​មាន​បញ្ហា​ធំ ទើបរ​ត់រក​ពេទ្យ​។