ដើមហេតុដែលបុរសម្នាក់ ដាច់ចិត្តហ៊ានដុ.តស.ម្លា.ប់កូន និង ប្រពន្ធទាំង ៥នាក់ គឺមានការពាក់ព័ន្ធ នឹង «​កងជើង​ទេវរូប​ស្រី​» ដែលបានមកពីជីកដី…

0
278

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ខេត្តកំពង់ឆ្នាំង ៖ វត្ថុ​បុរាណ​ជា កងជើង​ទេវរូប មាន​ទម្ងន់​ជាង​១,៦​គីឡូក្រាម ត្រូវ​បាន​លោក ញ៉ែ​ម សុភា​វី ប្រធាន​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ប្រគល់​ជូន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២១ ដើម្បី​រក្សា​ទុក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង ដែល​បាន​ដឹកនាំ​សហការី​ទៅ​ទទួលយក​វត្ថុ​បុរាណ​នោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា វត្ថុ​បុរាណ​ដែល​បាន​ទទួល​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង គឺជា «​កងជើង​ទេវរូប​ស្រី​» ធ្វើ​ពី​លោហៈ មាន​ស្ពាន់ ដែក និង​លង្ហិន​។ វត្ថុ​នេះ បាន​កសាង​តាម​រចនាបថ ក្រោយ​សម័យ​អង្គរ គឺ​ក្រោយ​សតវត្ស​ទី​១៨ មាន​ទម្ងន់​១,៦​គីឡូ​ក្រាម (១​គីឡូ​៦​ខាំ​) ។ វត្ថុ​បុរាណ​នេះ មិន​មាន​តម្លៃ​ប៉ុន្មាន​នោះ​ទេ តែ​វា​មាន​តម្លៃ​ក​ក្នុង​វប្បធម៌​ប្រវត្តិសាស្ត្រ ។ លោក​មិន​បានដឹង​ថា វត្ថុ​បុរាណ​នេះ គឺ​បាន​មកពីណា​នោះ​ទេ គ្រាន់តែ​ដឹង​ថា លោក​មក​ទទួល​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​យក​ទៅ​រក្សា​ទុក​ជាម​រត​វប្បធម៌​ជាតិ​តែ​ប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​៖ វត្ថុ​បុរាណ​ជា​កងជើង​ទេវរូប​នេះ គឺ​យក​មក​ពី​ក្នុងផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ បង្ក​ឡើង​ដោយ​បុរស​ជា​ប្តី​ដែល​ស​ម្លា​.​ប់​ប្រពន្ធ និង​កូន​ៗ រួច​ដុត​ផ្ទះ​កម្ទេច​ចោល នៅ​ក្នុងភូមិ​ដើម​ជ្រែ ឃុំ​ខុន​រ៉​ង ស្រុក​បរិបូណ៌ កាលពី​យប់​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២១ កន្លង​ទៅ​នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការ​ស្រាវជ្រាវ​នូវ​បទល្មើស​មនុស្ស​ឃា.ត​ដោយ​ចេតនា ដែល​ឈាន​ដល់​កា​រស​ម្លា​.​ប់​ប្រពន្ធ និង​កូន​ចំនួន​៤​នាក់​ខាងលើ ក៏​បានដឹង​រឿង​ដាច់​ដោយឡែក​មក​ថា ក្រោយ​ពេល​ឈ្មោះ ន​ន់ សា​រ៉េ​ត មក​យកឈ្មោះ អៀន សុខ ជា​ស្ត្រី​មេម៉ាយ​មានកូន​៣​នាក់​ធ្វើ​ជា​ប្រពន្ធ ពួក​គេ​បាន​ខិតខំ​រកស៊ី និង​បាន​ចំណងដៃ​ស្នេហ៍​១​ទៀត​គឺ​កូនប្រុស​អាយុ​២​ឆ្នាំ​ដែល​ស្លា​.​ប់​ក្នុង​ហេតុការណ៍​នោះ​ដែរ ។ មាន​ថ្ងៃមួយ ពេល​ចាប់ផ្តើម​ជីកដី​សាងសង់​ផ្ទះ ក៏​បាន​ប្រទះ​ឃើញ «​កង​ទេវរូប​» ១​ហ្នឹង រួច​ក៏​យក​ទៅ​រក្សា​ទុក ក្រោយមក​បុរស​ជា​ប្តី​ក៏​ធ្វើ​គ្រូ​ទស្សន៍​ទាយ និង​ព្យាបាល​ជំងឺ​ជា​បន្តបន្ទាប់​រហូត​មក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​មក​ក៏​បានដឹង​ថា មាន​គេ​ចង់​ទិញ «​កងជើង​ទេវរូប​» ខាងលើ​នេះ​ហើយ បុរស​ជា​ប្ដី​ក៏​ចង់​លក់ ដើម្បី​យក​លុយ​សងបំណុល​មេក្រូ​ហិរញ្ញវត្ថុ ដែល​នៅ​ជំពាក់​ជាង​២​ម៉ឺន​ដុល្លារ គ្រាន់តែ​ការ​ប្រាក់​ត្រូវ​បង់ ១​ខែ​ជាង​២​លាន​រៀល ប៉ុន្តែ​ប្រពន្ធ​មិន​ព្រម​លក់ ទើប​មាន​ទំនាស់​នឹង​គ្នា​រ៉ាំរ៉ៃ​រហូត​មក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាន​អ្វី​ប្លែក​នោះ ក្រោយ​ពេល​ភ្លើង​ឆេះ​ផ្ទះ​ស​ម្លា​.​ប់​មនុស្ស​៥​នាក់ (​ម្តាយ និង​កូន​ៗ៤​នាក់​) លោក ឃុំ ស៊ាំ ក្រុមប្រឹក្សា​ឃុំ​ខុន​រ៉​ង ស្រុក​បរិបូរ​ណ៌ បានឱ្យ​ដឹង​ថា​៖ យប់​ថ្ងៃ​កើតហេតុ គឺ​ថ្ងៃ​ទី​៩ ខែឧសភា​នោះ ក្រោយ​ពេល​អគ្គិភ័យ​ស្ងប់​បន្តិច លោក​ក៏​បាន​ឲ្យ​ប្រជា​ការពារ​ដឹកឈ្មោះ​ន​ន់ សា​រ៉េ​ត ទៅ មណ្ឌល​សុខភាព ព្រោះតែ​ស្លុត​នឹង​ហេតុការណ៍​ខ្លាំង​ពេក ។ ស្រាប់តែ​ព្រឹក​ឡើង​ថ្ងៃ​ទី​១០ ខែឧសភា គាត់​ឃើញ​ឈ្មោះ​ន​ន់ សា​រ៉េ​ត មក​ដល់​ផ្ទះ​កន្លែង​កើតហេតុ​វិញ ហើយ​មិនឃើញ​ចាប់អារម្មណ៍​នឹង​សាកស​.​ព​ដែល​ស្លា​.​ប់រ​ណូ​ក​រណែល​នោះ​ទេ បែរជា​ដើរ​រក​វត្ថុ​បុរាណ គឺ «​កងជើង​ទេវរូប​»​ទៅ​វិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ដ​ដែ​ល​បន្ត​ថា លោក​បានឃើញ​ឈ្មោះ ន​ន់ សា​រ៉េ​ត បាន​យក​វត្ថុ​បុរាណ​ពី​កណ្ដាល​ផ្ទះ ក្នុង​គំនរ​ដែក រួច​ក៏​បាន​កាន់​មក​អង្គុយ​នៅ​ខាងក្រៅ ។ គាត់​ឃើញ​បែប​នេះ ក៏​ឱ្យ​យក​ទៅ​ទុក​ខាងក្នុង​វិញ​ទៅ ព្រោះ​នគរបាល​បច្ចេកទេស គេ​មក​ធ្វើ​កោសល្យវិច័យ​ឥឡូវ​ហើយ ទើប​ឃើញ​ឈ្មោះ​ន​ន់ សា​រ៉េ​ត យក​វត្ថុ​បុរាណ​នោះ ទៅ​ដាក់​លើរាន​ទេវតា​ដែល​ឆេះ​អស់​ខ្លះ នៅ​មុខ​ផ្ទះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​មិនដឹង​ថា​៖ ការ​ពិត​មិនមែន​ភ្លើង​ឆេះ​ផ្ទះ​នោះ​ទេ គឺជា​ស្នាដៃ​ឈ្មោះ ន​ន់ សា​រ៉េ​ត ត្រូវជា​ប្តី និង​ជា​ឪពុកចុង ដែល​ជា​អ្នក​ដុត​ស​ម្លា​.​ប់​មនុស្ស​រហូត​ដល់​ទៅ​៥​នាក់ ចឹ​ង​ហើយ​បាន​មិនឃើញ​ចាប់អារម្មណ៍​និង​ប្រពន្ធ​កូន បែរជា​មក​ចាប់អារម្មណ៍​នឹង​វត្ថុ​បុរាណ​នោះ​ទៅ​វិញ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើ​ការ​យក​វត្ថុ​បុរាណ​មក​ដាក់​ក្នុងផ្ទះ​នាំ​ឱ្យ​ក្តៅក្រហាយ​ក្នុង​គ្រួសារ ដូច​ការ​សន្និដ្ឋាន លោក​មេឃុំ​មែន​ទេ ?

បើ​តាម​ការ​បញ្ជាក់​ពី​លោក ចាន់ អាន មេឃុំ​ខុន​រ៉​ង ស្រុក​បរិបូណ៌ ដែល​បាន​ប្រាប់​ភ្នាក់ងារ​យើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា​នេះ​ថា គាត់​ដឹង «​កងជើង​ទេវរូប​» នេះ​មិនមែន​បាន​មក​ពី​ការ​ជីកដី​សាងសង់​ផ្ទះ​នោះ​ទេ គឺ​បាន​មក​ពី​ការ​ចាក់​អាចម៍ដី​ក្នុង​ស្រែ ដើម្បី​ធ្វើ​ផ្ទះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​មេឃុំ​ខុន​រ៉​ង បាន​បញ្ជាក់​ថា «២​នាក់​នេះ បាន​រៀប​សែន​យក​គ្នា​ជា​ប្តី​ប្រពន្ធ​ជាង​៤​ឆ្នាំ​មក​ហើយ គឺ​នៅ​ឆ្នាំ​២០១៧ ។

ក្រោយមក​ក៏​បាន​ទិញ​ដីស្រែ​សុទ្ធសាធ ហើយ​បាន​ចាក់​ដី​មួយ​ឆ្នាំ​បន្តិច ៗ ដើម្បី​រៀបចំ​ធ្វើ​ផ្ទះ ។ លុះ​ចុង​ក្រោយ ពេល​ចាក់​ដី​ហើយ រថយន្ត​ចេញ​ផុត​ទៅ បុរស​ជា​ប្ដី​ក៏​បាន​យក​ចប​មក​កាយ​ដី ពង្រាប​ឲ្យ​ស្មើ ហើយ​ក៏​បាន​ប្រទះ​ឃើញ «​កងជើង​ទេវរូប​» មួយ​នេះ ហើយ​បុរស​ជា​ប្តី​នោះ ក៏​បាន​យក​ទៅ​រក្សា​ទុក ។ លុះ​ក្រោយមក​ទៀត បុរស​ជា​ប្តី​នោះ​ក៏​បាន​យក​មក​បង្ហាញ​គាត់​ជា​មេឃុំ​ថា មាន​គេ​ចង់​ទិញ និង​ក្រោយមក​ទៀត ឮ​ថា​លក់​មិន​ដាច់​ទេ ព្រោះ​ជា​វត្ថុ​មិន​សុទ្ធ លោក​ដឹង​ត្រឹម​ប៉ុណ្ណឹង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​នៅ​ម្ដុំ​ផ្ទះ​របស់​គ្រួសារ​ខាងលើ មាន​ទួល​មួយ​ឈ្មោះ ទួល​អ្នកតា​រាជ មាន​ចម្ងាយ​ប្រមាណ​៣០ ម៉ែត្រ​ពី​ខាងជើង​ផ្ទះ​រង​គ្រោះ តែ​គ្មាន​កំណាយ​អ្វី​ផ្ដេសផ្ដាស នោះ​ទេ​។ ជាមួយនឹង​អំពើ​មនុស្ស​.​ឃាត ស្លា​.​ប់​ទាំង​គ្រួសារ ដោយសារ​ស្នាដៃ​ប្តី​នេះ​ដែរ លោក ចាន់ អាន មេឃុំ​ខុន​រ៉​ង ក៏​បាន​ចំណាប់អារម្មណ៍​ថា របស់បុរាណ​យក​មក​ទុក​នៅផ្ទះ​អាច​ជា​រឿង​ក្តៅក្រហាយ ធ្វើ​ឲ្យ​គ្រួសារ​បែកបាក់ នេះ​បើ​តាម​ជំនឿ​ពី​ដើម​តរៀង​មក ។ អ្វី​បានជា​គាត់​ហ៊ាន​និយាយ​ដូច្នេះ ព្រោះ​ចាប់តាំងពី​ឈ្មោះ ន​ន់ សា​រ៉េ​ត មក​បាន​ប្រពន្ធ​នៅ​ទី​នេះ ជា​មនុស្ស​ស្លូតបូត សុភាព​រាបសារ ចេះ​គោរព​ចាស់ទុំ មើលទៅ​មិន​សមជា​មនុស្ស​កោងកាច ចិត្តដាច់ ស​ម្លា​.​ប់​ប្រពន្ធ​កូន​បែប​នេះ​ឡើយ នេះ​បែប​ដោយសារ រឿង​វត្ថុ​ក្តៅក្រហាយ​មែន​ទេ​ដឹង? ៕ ប្រភព កោះសន្តិភាព