ផ្អើលទាំងយប់ ខណៈប្ដីទាន់ប្រពន្ធកំពុងតែមានក្ដីសុខជាមួយប្រុសថ្មី ក៏ប្ដឹងសមត្ថកិច្ចឲ្យជួយ

0
144

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​ឆោឡោ​មួយ​បាន​កើតឡើង ខណៈ​ស្ត្រី​ជា​ប្រពន្ធ​ចុះ​ចោល​ពី​ប្តី​ជាង​២​ខែ​មក​ហើយ មក​រស់នៅ​ជាមួយ​ប្រុស​ស្នេហ៍​ថ្មី លុះ​ពេល​ប្តី​តាម​ទាន់ ក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់​ភ្លាម​ៗ​តែ​ម្តង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្តីរាយការណ៍​បន្ត​ថា ប្រពន្ធ​ឈ្មោះ​ស្រី​ភ័ស្ស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង ចំណែក​ប្តី​ឈ្មោះ​ក្រឹ​ត​ពៅ អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​បន្ទប់​ជួល សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង ។ ហើយ​ប្តី​ប្រពន្ធ​នេះ​មានកូន​ចំនួន​២​នាក់ ក្នុង​នោះ​ស្រី​ម្នាក់ និង​ប្រុស​ម្នាក់ ដោយ​កូន​បង​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​ខាង​ប្រុស ចំណែក​កូន​ប្អូន​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​ខាង​ស្រី ។ ដោយឡែក​ប្រុស​ថ្មី​ឈ្មោះ យ​ន ចាន់​ធា អាយុ​២៧​ឆ្នាំ មុខរបរ​ប្រូ​រថយន្ត​ស្ទូច ស្នាក់​នៅ​មិន​ពិតប្រាកដ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ប្រភព​ពី​បុរស​ជា​ប្តី​បាន​និយាយ​ប្រាប់​ថា ប្រពន្ធ​របស់​គាត់​បាន​ចុះ​ចោល​គាត់​ពី​បន្ទប់​ជួល​ទៅ​រក​បន្ទប់​ជួល​មួយទៀត តែ​មិន​ទាន់​លែងលះ​ដាច់ស្រេច​នៅឡើយ​ទេ ដោយសារ​មានការ​សង្ស័យ​ថា ប្រពន្ធ​របស់​គាត់​មាន​ប្រុស​ថ្មី គាត់​ក៏​បាន​តាមដាន​ជា​ច្រើន​ថ្ងៃ​មក​ហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ដដែល​បន្ត​ថា ចំណែក​មិត្តភក្តិ​ប្រពន្ធ​របស់​គាត់​បាន​ប្រាប់​គាត់​ថា ប្រពន្ធ​របស់​គាត់​មាន​ទំនាក់ទំនង​ជាមួយ​ប្រុស​ស្នេហ៍​ថ្មី ទើប​គាត់​បាន​តាមដាន​មក​ដល់​បន្ទប់​ជួល​ថ្មី​របស់​ប្រពន្ធ តែ​ចាប់កំហុស​ប្រពន្ធ​អត់​បាន ទើបតែ​យប់​ថ្ងៃ​កើតហេតុ​នោះ រូប​គាត់​ក៏​មក​ដល់​បន្ទប់​ជួល​ម្តងទៀត ស្រាប់តែ​ឃើញ​ប្រពន្ធ​របស់​ខ្លួន​កំពុង​មាន​សេចក្ដីសុខ​ជាមួយ​ប្រុស​ស្នេហ៍​ថ្មី ទើប​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ប្រពន្ធ​បាន​បញ្ជាក់​ប្រាប់​ថា ប្តី​របស់​គាត់​តែងតែ​ធ្វើបាប​រូប​គាត់​ជា​ច្រើន​លើក​មក​ហើយ ដោយ​ធ្លាប់​លែងលះ​គ្នា​ប្រមាណ​ជាង​៤​ឆ្នាំ​មុន​មួយ​ដង​រួច​មក​ហើយ តែ​មិន​ទាន់​ដាច់ស្រេច ។ ហើយ​ប្រមាណ​ជាង​២​ខែ​មុន​នេះ ប្តី​របស់​គាត់​បាន​ប្រើ​អំពើ​ហិង្សា​ដាក់​រូប​គាត់ ហើយ​គំរាម​ចង់​ស​ម្លា​.​ប់​ទៀត ទើប​គាត់​ដាច់​ចិត្ត​ចាកចេញ​មក​រស់នៅ​បន្ទប់​ផ្សេង​តែ​ម្តង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រី​ជា​ប្រពន្ធ​បាន​បន្ត​ទៀត​ថា រីឯ​បុរស​ជា​ប្រុស​ស្នេហ៍​ថ្មី ទើប​មាន​ទំនាក់ទំនង​បាន​ប្រមាណ​ជាង​មួ​យស​ប្តា​ហ៍​ទេ តាម​រយៈ​លេង Tik Tok និង​ហ្វេ​ស​ប៊ុ​ក ទើបបាន​ទាក់ទង​ស្និទ្ធស្នាល​បែប​នេះ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ នាំ​ភាគី​ទាំង​សង្ខាង​មក​ប៉ុស្ដិ៍ ដើម្បី​សាកសួរ ឱ្យ​ដឹង​រឿង ហើយដោយ​សារ​តែ​ប្តី​ប្រើ​អំពើ​ហិង្សា​ដាក់​ប្រពន្ធ​ពេក ទើប​ឱ្យ​ភាគី​ប្តី​ប្រពន្ធ​ទៅ​លែងលះ​គ្នា​នៅ​ឯ​ស្រុក​កំណើត ចំណែក​បុរស​ជា​ប្រុស​ស្នេហ៍​ថ្មី សមត្ថកិច្ច​បានឱ្យ​ត្រឡប់​ទៅ​វិញ​ភ្លាម​ៗ​ផង​ដែរ ។ ប្រភព កោះសន្តិភាព