(ព័ត៌មានបឋម! )៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង៤:៣៥នាទីល្ងាច មានករណី ក្មេងប្រុសស្រីចំនួន៣នាក់បាន លុងទឹកស្លាប់ នៅនឹងរណ្ដៅដីមួយកន្លែងស្ថិតនៅ ភូមិដើមចំរៀក ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។
ចំណែកឯជនរងគ្រោះ ទាំងបី មានឈ្មោះ ១.ហង់ ស្រីតី ភេទស្រី អាយុ១៣ឆ្នាំ មានទីលំនៅ ភូមិជ្រោះអូតាសោម ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត។
២.ហង់ ទី ភេទប្រុស អាយុ៩ឆ្នាំ មានទីលំនៅភូមិឃុំខាងលើជាមួយគ្នា។
៣.សុង រតនា ភេទស្រី អាយុ១៣ឆ្នាំ មានទីលំនៅភូមិឃុំខាងលើជាមួយគ្នា។ សូមបញ្ជាក់អង្គភាពយើងខ្ញុំនឹងធ្វើការលម្អិតព័ត៌មាននេះនៅព្រឹកថ្ងៃស្អែកបន្តទៀត ដើម្បីស្វែងរកជំនួយនិង និងសប្បុរសធម៌ ដើម្បីជូនពួកប្អូនៗ។