នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញនេះ ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា ជាមួយមន្ត្រីតំណាង ក្រសួងស្ថាប័ន ចំនួន១៦អង្គភាព ចុះត្រួតពិនិត្យ៩ចំនុចករណីបង្ក្រាបបទល្មេីសព្រៃឈេីនៅទីតាំងឧកញ៉ាល្បីឈ្មោះ គង់ ក្រឹង នៅស្រុកស្នួល ខេត្តក្រចេះ»។
តាមរយៈឃ្លីបវីដេអូឡាយ គឺបានប្រទះឃើញគំនរឈេីជាច្រេីនជាប្រភេទឈេីខ្នាតយក្ស ដែលបានរក្សាទុកនៅក្នុងឃ្លាំងមួយកន្លែង ដែលមានរបងយ៉ាងខ្ពស់សន្លឹមតែម្តង។ ជុំវិញករណីខាងលើនេះដែរ លោក ជំទាវ ហ៊ុន សុីណាត ក៏បានមានប្រសាសន៍លេីកឡេីងផងដែរថា៖
«ចាប់បានហើយ មេត្តាកុំដុតចោលដូចមុនៗអី ទុកសាងសង់សាលារៀន ឬព្រះវិហារ រងចាំមើលថាតើប្រសិទ្ធភាពយ៉ាងណាក្នុងការចុះបង្ក្រាប មុនជិះយន្តហោះបង្ក្រាបបានបន្តិចស្ងាត់បាត់ ដល់ពេលនេះចុះបង្ក្រាបជិះឡានម្ដង ចាំមើលថាជិះឡានបែបមានប្រសិទ្ធិភាពជាងជិះយន្តហោះ ហើយមើលទៅដូចចូលសមរភូមិ»។