ញាក់សាច់លាន់ដូចរន្ទះ! រថយន្ថ នីសាន់ ប្រឡះជាមួយរថយន្ថ ហាយឡែនឌ័រ ផ្ងាជើង

0
159

កំពង់ធំ÷មានករ ណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើ ត ឡើង រវាងរថយន្តពីរ គ្រឿ ង ក្នុងទិ សដៅផ្ទុយ គ្នាបណ្តាលឲ្យរថយន្តនីសា ន់ធុ ន ធំក្រឡាប់ ឯរថយន្តហៃឡែនឌ័រ ខ្ទេ ចមួយកំណាត់មុខ។

ហេតុការ ណ៍េនេះបានកើតឡើង ម៉ោងប្រមាណ ១០៖៤០ នាទី ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ លើកំណាត់ផ្លូវ ៦២ ចន្លោះគីឡូម៉ែត្រ ៣-៤ ក្នុង ភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ប្រភពរបា យកា រណ៍សមត្ថកិច្ចឲ្យដឹងថា រថយន្ត១ ម៉ាក នីសាន់ ពណ៌ត្រេអ៉ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 1.3.1550បើក ប រដោយឈ្មោះ អៀង ម៉េងស៉ឺ ភេ ទប្រុស អាយុ ១៩ឆ្នាំ រស់នៅ ភូមិតានប់ ឃុំតានប់ ស្រុបាទី ខេត្តតាកែវ ។

រថយន្តទី២ ម៉ាកហៃឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ធំ 2D 5767 អ្នកបើកបរ ឈ្មោះ អ៊ុំ គឹមសុទ្ធ ភេ ទប្រុសអាយុ ៥៦ឆ្នាំ រស់នៅភូមិក្រចា ប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្នុងហេតុការណ៍ខាងលើ នេះមិនបណ្តាលឲ្យមនុស្សរងរបួស ឬស្លា ប់បា ត់ប ង់ជីវិតឡើយ។

ប្រភពខាងលើបានឲ្យដឹងទៀតថាមូលហេ តុបឋម រថយន្តទាំងពីរទិសដៅច្រាសគ្នា ពីជើងទៅត្បូង បង្កឡើងដោយ រថយន្តនីសាន់ បើកបរមិន ប្រកាន់ស្តាំ បណ្តាលឲ្យបុករថយន្ត ហាយឡែ នឌ័រ ដែលបើកបរនៅខាងស្តាំរបស់ខ្លួន។

បច្ចុប្បន្នរថយន្តទាំងពីរត្រូវបានយកមករក្សាទុកនៅ អធិការដ្ឋានចររា ចរណ៍ផ្លូវគោក ស្រុកកំពង់ ស្វាយ រងចាំដោះស្រាយបន្តនិតិ វិ ធីច្បា ប់៕