ភ្នំពេញ ៖ ជារឿងមួយដ៏គួរឲ្យខ្លោចចិត្តបំផុតខណៈដែលយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ខាងក្រុមគ្រូពេទ្យបានយកឡានទៅដឹកទារកវ័យ ៨ខែ និងកុមារីម្នាក់អាយុ៣ឆ្នាំ៨ខែ ដើម្បីយកទៅសម្រាកព្យាបាលជំងឺកូវីដ១៩ ដោយហេតុថាទារក និងកុមារីទាំងពីរនាក់បងប្អូននេះត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ១៩។
ខណៈពេលដែលក្មេងតូចៗទាំងពីរត្រូវបានរកឃើញថាឆ្លងកូវីដ១៩ ប៉ុន្តែឪពុកម្តាយរបស់ពួកគេគឺទទួលលទ្ធផលអវិជ្ជមានជាមួយនេះ ហើយបើទោះជាយ៉ាងនេះក្ដី ឪពុកម្តាយរបស់ពួកគេទាំងពីរនាក់ក៏ត្រូវតែឡើងឡានពេទ្យដើម្បីទៅមើលថែកូនតូចនៅមន្ទីរពេទ្យ។
គួរបញ្ជាក់ផងដែរថា ទីតាំងដែលក្រុមគ្រូពេទ្យបានទៅដឹកយកទារក និងកុមារីដែលវិជ្ជមានកូវីដ១៩នោះគឺស្ថិតនៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ៕ KBN
សូមទស្សនាវីដេអូខាងក្រោម៖