សង្វេកណាស់! ក្មេងប្រុសម្នាក់បានស្រែយំលើមឈូស មិត្តរបស់គេ ដែកកងកម្លាំង យោធាមីយ៉ាន់ម៉ា បានបា ញ់សម្លា ប់…(មានវីដេអូ)

0
166

ក្រុមអ្នកកាន់ទុក្ខបានទួញយំសោក ចំពោះការបាត់បង់អាយុជីវិតរបស់ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ ដែលត្រូវបានបា ញ់សម្លា ប់ដោយកងកម្លាំងយោធាមីយ៉ាន់ម៉ា។
អ្វីដែលធ្វើឲ្យគេកាន់តែសោកសង្វេគនោះ គឺសម្រែកទ្រហោយំរបស់មិត្តភក្តិក្មេងប្រុសរូបនេះ។

វីដេអូដ៏គួរឲ្យខ្លោចផ្សា បានបង្ហាញក្មេងប្រុសទ្រហោយំ លើមឈូសរបស់មិត្តភក្តិឈ្មោះ Sai Wai Yan បន្ទាប់ពីក្មេងប្រុស ត្រូវបានកងទ័ពបា ញ់សម្លា ប់កាលពីថ្ងៃសៅរ៍នៅក្នុងទីក្រុង យ៉ាំងហ្គោន ដែលជាទីក្រុងធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា។

ក្មេងប្រុសម្នាក់នេះនៅតូចណាស់ ដូច្នេះគាត់ត្រូវគេលើកឡើង ដើម្បីឲ្យគាត់អាចមើលសពរបស់មិត្តភក្តិដេកក្នុងមឈូស មុនពេលគេយកទៅបញ្ចុះ។
ក្មេងប្រុសទាំង២នាក់ កំពុងលេងជាមួយគ្នានៅខាងក្រៅផ្ទះរបស់ Sai Wai ក្នុងសង្កាត់ Mingalar Taungnynt នៅពេលទាហានបានបាញ់ប្រហារ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឲ្យដឹងថា មិត្តភក្តិទាំង២នាក់ បានរត់កាន់ដៃគ្នាគេចគ្រាប់កាំភ្លើងប៉ុន្តែ Sai Wai ត្រូវបានគេបា ញ់ចំក្បាលស្លា ប់។

អ្នកស្រុកនិយាយថា រនាំងការពារត្រូវបានដាក់នៅតំបន់នោះ ហើយកងកម្លាំងសន្តិសុខបានបើកការបាញ់ប្រហារ បើទោះបីជាគ្មានការតវ៉ានៅពេលនោះក៏ដោយ។

ក្មេងប្រុសរូបនេះបានប្រាប់អ្នកកាសែត Htet Arkar ក្នុងពិធីបុណ្យសពនោះថា “សក់របស់ខ្ញុំត្រូវបានមិត្តភក្តិរបស់ខ្ញុំឈ្មោះ Sai Wai លាបឲ្យ ពីរថ្ងៃមុនពេលគាត់ស្លា ប់។ ពិធីបុណ្យ Thingyan ជិតមកដល់ហើយ ហើយគាត់បានលាបសក់ឲ្យខ្ញុំ ដើម្បីត្រៀមខ្លួនសម្រាប់ពិធីបុណ្យនេះ”។

គួរបញ្ជាក់ថា Sai Wai ស្ថិតក្នុងចំណោមមនុស្សយ៉ាងតិច១១៤នាក់ ដែលបានស្លា ប់កាលពីថ្ងៃសៅរ៍ ដែលជាថ្ងៃបង្ហូរឈាមខ្លាំងបំផុតចាប់តាំងពីរដ្ឋប្រហារកាលពីពីរខែកន្លងមកនេះ៕ ប្រភព កម្ពុជាថ្មី

សូមទស្សនាវីដេអូខាងក្រោម៖