ភ្នំពេញ៖ បុរសចំណាស់ល្មោ ភកា ម អាយុ៦៩ឆ្នាំម្នាក់ ល្បួងក្មេងស្រីអាយុ១៣ឆ្នាំ រំ លោ ភបានសម្រេចម្ដង ញ៉ាមលើកក្រោយបម្រុង ល្បួងរំ លោ ភម្ដងទៀត តែបែកការណ៍រហូត ដឹងដល់ម្ដាយឪពុកខាងស្រីរងគ្រោះ ក៏ប្តឹងសមត្ថកិច្ច ស្រុកអង្គស្នួល ឲ្យចាប់ខ្លួន ចាត់ការតាមច្បាប់ នៅថ្ងៃទី២៤ខែមីនា ឆ្នាំ២០២១ ។ករណីនេះបានកើតឡើងកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៩និង១០នាទីព្រឹក នៅចំណុចភូមិព្រៃរំដួល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានអាយុ១៣ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្ស មានទីលំនៅ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកជនស ង្ស័ យឈ្មោះ វ៉ាត ភួន ភេទប្រុសអាយុ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិព្រៃរំដួល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)។
ប្រភពដដែលបន្តថា ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២១ ជនស ង្ស័ យ បានឃើញជនរងគ្រោះជិះម៉ូតូ នៅតាមផ្លូវក្នុងភូមិ ហើយបានហៅជនរ ងគ្រោះឲ្យឈប់ រួចសុំជិះទៅជាមួយ នៅពេលជិះតាមផ្លូវ ជនសង្ស័យបាននិយាយលួងលោម ទៅកាន់ជនរងគ្រោះថា ឯងប្រគល់ខ្លួនឲ្យអញមក អញឲ្យលុយចំនួនមួយម៉ឺនរៀល តែជនរងគ្រោះ មិនបានឆ្លើយតបឡើយ ជិះរហូតដល់ចំណុច ចំការស្វាយរបស់ឈ្មោះ ឡន ស្ថិតនៅភូមិថ្មី ឃុំទួលព្រេជ ទើបជនសង្ស័យចុះពីម៉ូតូ ហើយជនរងគ្រោះ ក៏ជិះទៅមុខបន្ត។
លុះស្អែកឡើងជនសង្ស័យ បានទៅចំការខាងក្រោយផ្ទះ ជនរងគ្រោះ ហើយបានហៅជនរងគ្រោះ ឲ្យទៅក្នុងចំការនោះ តែជនរងគ្រោះមិនបានទៅឡើយ។ ចាប់ពីពេលនោះ មកជនសង្ស័យបានទៅក្នុងចំការ ក្រោយផ្ទះ ជនរងគ្រោះ និងបានហៅជនរងគ្រោះ ទៅអោបថើបចំនួន០៣លើក ហើយក្នុងមួយលើកៗ បានឲ្យលុយជនរងគ្រោះ ចំនួនមួយម៉ឺនរៀល(10000រៀល)។
រហូតមកដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២រសៀល ជនសង្ស័ យ បានទៅក្នុងចំការ ក្រោយផ្ទះ ជនរងគ្រោះទៀត ហើយបានហៅជនរងគ្រោះទៅជួប ដោយប្រាប់ថា កុំប្រាប់រឿងនេះឲ្យគេដឹងឲ្យសោះ ហើយក៏ដើរចេញទៅវិញទៅ។ លុះមកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១វេលាម៉ោង០៨នឹង១០នាទីព្រឹក ជនស ង្ស័ យបានទៅក្នុងចំការក្រោយផ្ទះជនរងគ្រោះទៀត ហើយបានហៅជនរ ងគ្រោះទៅជួប និងអង្គុយនិយាយគ្នាលេង បន្ទាប់មកជនសង្ស័យ បានចា ប់ជនរ ងគ្រោះផ្ដួលទៅលើស្មៅ ហើយធ្វើសកម្មភាពរួ មភេ ទ បានសម្រេចចំនួន០១លើក ពេលរួ មភេ ទរួចហើយ ជនសង្ស័យបានឲ្យលុយ ទៅជនរងគ្រោះចំនួនពីរម៉ឺនរៀល(20000រៀល)។
ក្រោយមកទៀតនៅថ្ងៃទី២៤ ខែ/ឆ្នាំដដែល ជនសង្ស័យបានហៅជនរងគ្រោះ ទៅទៀត ពេលជនរងគ្រោះដើរទៅក៏ត្រូវបានពលរដ្ឋម្នាក់ឃើញ ហើយក៏សួរជនរងគ្រោះថា ឯងទៅណា? ជនរងគ្រោះឆ្លើយថាទៅបត់ជើងធំ ដោយមានការសង្ស័យ ក៏សួរនាំជនរ ងគ្រោះ ទើបជនរងគ្រោះព្រមនិយាយការពិត ថាទៅជួបជាមួយជនសង្ស័ យ បន្ទាប់មកក៏បានឃើញ ជនសង្ស័ យដើរចេញ ពីព្រៃខាងក្រោយផ្ទះ រួចក៏ប្រាប់ម្ដាយឪពុកខាងស្រីតែម្ដង ។
បន្ទាប់ម្ដាយឪពុកខាងស្រីដឹងហើយ ក៏សួរនាំកូនស្រីខ្លួន ហើយទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋ បានទួលព្រេជ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ចំពោះករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបន្តតាមនីតិវិធីច្បាប់៕អត្ថបទ obnasia