រន្ធត់ណាស់! បុរសម្នាក់ទំនងស្រវឹងស្រា បើករថយន្តលឿនដូចហោះ ទៅបុកតូបលក់ដូរ និងមនុស្សប៉ើងដូចក្រដាស បណ្ដាយឲក្មេងម្នាក់ស្លា ប់ និង របួ សច្រើននាក់

0
128

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
(ខេត្តស្វាយរៀង)៖ បុរសម្នាក់ទំនងស្រវឹងស្រា បើករថយន្តល្បឿនលឿនដូចយន្តហោះ បុកចូលក្នុងតូបលក់ដូរ ហើយបណ្ដាលអោយមនុស្សស្រី ប្រុសចំនួន៤នាក់ និងតូប ហោះផ្លោងចូលប្រឡាយជិត១០ម៉ែត្រ និងឆ្លងថ្នល់លំ៥ម៉ែត្រធ្លាក់ចូលក្នុងស្រះទឹក ទើបទៅមុខលែងរួច បណ្តាលឲ្យក្មេងប្រុសម្នាក់ រងបួ សធ្ង ន់ធ្ងរ ហើយបានស្លា ប់ពេលបញ្ជូនដល់មន្ទីរពេទ្យខេត្ត និង៣នាក់ទៀត របួ សធ្ង ន់ធ្ងរស ន្ល ប់ស្តូកស្តឹង នៅតាមមាត់ប្រឡាយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយអ្វីដែលមហាជនហួសចិត្តពេលសមត្ថកិច្ចមកដល់ មិនគិតគូរហៅរថយន្តមកដឹកជនរងគ្រោះទៅសង្គ្រោះទេ បែជាហៅរថយន្តមកស្ទួចរថយន្តបង្កយកទៅមុន ទុកជនរងគ្រោះជាង១ម៉ោង ទើបមានរថយន្តសាមុយមកដឹកបញ្ជូនទៅសង្គ្រោះ ។ សំនួរសួរថា: តើហេតុអីបានជាប្រញាប់ស្ទូចរថយន្តបង្កយកទៅមុនម្ល៉េះ ម៉េចទុកជនរងគ្រោះឲ្យដេកសន្ល ប់នៅកន្លែងកើតហេតុបែបនេះ ? តើ ជីវិតមនុស្សសំខាន់ជាង ឬរថយន្តបង្កសំខាន់ជាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីរថយន្តបុករះចូលតូបលក់ដូរនេះ កើតឡើងកាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី២៦ មិនា ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ។

បើតាមប្រជាពលរដ្ឋដែលនៅក្នុងហេតុការ បានឲ្យដឹងថា: មុនពេលកើតហេតុ ជនរងគ្រោះកំពុងឈ និងអង្គុយនៅក្នុងតូបលក់ដូរ សំយ៉ាយថ្នល់ (តូបលើចិញ្ចើមថ្នល់) ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតា តាកូម៉ា ១បាំងកន្លះ បើកបរពីខាងកើត ទៅលិច យ៉ាងលឿនដូចហោះសង្ស័យស្រវឹងស្រា បានជាន់ហ្វ្រាំងយ៉ាងគំហ៊ុក អូសចម្ងាយប្រមាណ១០០ម៉ែត្រ រួចក៏រេចង្កូតមកខាងឆ្វេង ហើយក៏ជាន់ហ្គា័របន្ថែមល្បឿន បុករះចូលក្នុងតូបលក់ដូរ រុញទាំងតូប និងមនុស្សទាំង៤នាក់ នៅក្នុងតូបហោះផ្លោងប្រឡាយជាង១០ម៉ែត្រ និងឆ្លងកាត់ថ្នល់លំ៥ម៉ែត្រ ទៅធ្លាក់ក្នុងស្រះទឹក ទើបទៅមុខលែងរួច ចំណែកក្មេងប្រុសម្នាក់កំពុងនិយាយទូរសព្ទ័ទៅរកម្តាយ បានប៉ើងធ្លាក់ចូលក្នុងទឹកស្រះរបួ សធ្ង ន់សន្ល ប់ក្នុងទឹក ហើយបានស្លា ប់ពេលក្រុមគ្រួសារយកដល់មន្ទីរពេទ្យខេត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកមនុស្ស៣នាក់ទៀត មិនទាន់ដឹងថា ជាម្ចាស់តូបលក់ដូរ និងអ្នកមកទិញ ឬយ៉ាងណានោះទេ? គឺប៉ើងតាមរថយន្តទៅធ្លាក់នៅតាមមាត់ស្រះសន្ល ប់ស្តូកស្តឹងផងដែរ។

ហើយអ្វីដែលមហាជន និងក្រុមគ្រួសារជនរងគ្រោះ ហួសចិត្តយ៉ាងខ្លាំងនោះគឺ សមត្ថកិច្ចមកដល់មិនខ្វល់ពីជនរងគ្រោះដែលកំពុងរងរបួសធ្ង ន់ធ្ងរដេកស ន្ល ប់នៅកណ្តាលថ្ងៃនោះទេ បែរជាប្រញាប់ប្រញាលហៅរថយន្តមកស្ទូចរថយន្តបង្ក ដឹកចេញពីកន្លែងទៅបាត់ ចំណែកជនរងគ្រោះ៣នាក់ ទុករហូតជាង១ម៉ោង ទើបមានរថយន្តមកដឹកយកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមលោក ពិន អាន អធិការនៃអធិការដ្ឋាននគបាលស្រុកស្វាយជ្រំ បានឲ្យដឹងថា: ការពិត ជនរងគ្រោះទាំង៣នាក់នោះ គឺជាម្ចាស់រថយន្តបង្ក ហើយសមត្ថកិច្ចសាកសួរភ្លាមៗ គឺមិនព្រមសហការផ្តល់ឈ្មោះដល់សមត្ថកិច្ច ទើបសមត្ថកិច្ចហៅរថយន្តស្ទូចរថយន្តទៅមុន ចំណែកមនុស្សនៅក្នុងតូបលក់ដូរនោះ បានរត់ចេញអស់គ្រោះថ្នាក់តែក្មេងប្រុសម្នាក់ កំពុងនិយាយទូរសព្ទ័ទៅម្តាយ ត្រូវរថយន្តបុកប៉ើងលើរថយន្ត ទៅធ្លាក់ក្នុងស្រះរបួ សធ្ង ន់ ហើយបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ក៏បានស្លា ប់ពេលទៅដល់មន្ទីរពេទ្យខេត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកម្ចាស់រថយន្តបង្ក មានទីលំនៅឃុំប្រសូត្រ ស្រុកស្វាយទាប គឺធ្វើដំណើរទៅរាជធានីភ្នំពេញដើម្បីទិញគ្រឿងបន្លាស់រថយន្ត ដោយពួកគាត់មិនសហការ ទើបមានការយឺតយ៉ាវធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំ បន្ទាប់មកសមត្ថកិច្ចបានហៅរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះ៕ប្រភព apapa news