រាជធានីភ្នំពេញ ៖ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ កាន់តែធំឡើងមេសហជីបមួយរូបបានស្នើរាជរដ្ឋាភិបាលផ្អាកប្រារព្ធពិធីបុណ្យប្រពៃណីជាតិខ្មែរ ដោយឲ្យធ្វើការធម្មតា ។
លោកហ្វា សាលី ប្រធាណសហជីពជតិបានដាក់សំណើរមួយច្បាប់ឯកឧត្តម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ មីនា ឆ្នាំ២០២១ សំណើសុំអន្តរាគមន៍ស្តីពីការស្នើផ្អាកប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលប្រព្រឹត្តទៅនៅថ្ងៃ ៣.៤ និង៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ដែលត្រូវនឹងថ្ងៃទី ១៤ ១៥ .១៦ ខែមេសា ឆ្នាំ២០២១ នាពេលខាងមុខជាថ្មីម្តងទៀត នឹងបន្តការងារជាធម្មតា ។
លោកបញ្ជាក់ថា «ខ្ញុំបាទមានកិត្តិយស សូមគោរពជម្រាប ឯកឧត្តម រដ្ឋមន្ត្រី មេត្តាជ្រាប ដ៏ខ្ពង់ខ្ពស់ថា ដោយសារតែស្ថានភាពជាក់ស្តែងនៃការរីករាលដាលវិបត្តិកូរីដ១៩ ជាពិសេសការចម្លងក្នុងសហគម ២០ កុម្ភៈថ្មីៗនេះ កម្ពុជាមានអ្នកឆ្លងកាន់តែច្រើនឡើងៗ ដែលមិនធ្លាប់មានជាមួយនឹងពលរដ្ឋមួយចំនួនធំដែលមិនបានគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល ដែលជាហេតុ បណ្តាលឲ្យមានការកើនឡើងនៃចំនួនអ្នកឆ្លង» ។
ការស្នើសុំរបស់មេសហជីពជាតិនេះថា ដើម្បីជួយសម្រាលបន្ទុកដល់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ និងជាកាតព្វរបស់ពលរដ្ឋរួមគ្នាជួយទប់ស្កាត់ ផងនោះ ខ្ញុំបាទអនុញ្ញាតសុំអន្តរាគមន៍ពីឯកឧត្តមរដ្ឋមន្ត្រី មេត្តាស្មើគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសុំឲ្យផ្អាកប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ និងបន្តការងារធម្មតា ដើម្បីបញ្ចៀសពីការចម្លងទ្រង់ទ្រាយធំនៅក្នុងប្រទេស ។
មេសហជីពរូបនេះក៏បានលើកឡើងថា ជាទូទៅនៅពេលប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិម្តងៗ បងប្អូនជនរួមជាតិយើងតែងតែប្រមូលផ្តុំគ្នា ជួបជុំគ្រួសារ មិត្តភក្តិទៅទីវត្ត អារាមនានាៗ លេងល្បែងប្រជាប្រិយ ជាពិសេសប្អូនៗយុវជន កម្មករ និយោជិតយើងលេងម្សៅលាបមុខគ្នា លេងទឹកផ្ទះ ដាក់គ្នា ដែលជាប្រភពនៃការចម្លងធ្ងន់ធ្ងរពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ពីសហគមទៅសហគមមួយផ្សេងទៀត ស្របពេល ដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងខិតខំដោះស្រាយប្រើគ្រប់វិធាន ដើម្បីទប់ស្កាត់ការីករាលដាលនៃជម្ងឺកូវីដ១៩នេះ ។
ក្នុងលិខិតស្នើសុំនេះ មេសហជីពបានលើកឡើងថា«ខ្ញុំបាទសង្ឃឹមថា ឯកឧត្តម រដ្ឋមន្ត្រី នឹងជួយអន្តរាគមន៍ស្នើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលសុំផ្អាកប្រារព្ធពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ ដោយក្តីអនុគ្រោះ» ។
សូមជម្រាបថា កាលពីឆ្នាំ២០២០ មេសហជីពរូបនេះក៏បានស្នើសុំឲ្យរដ្ឋាភិបាលផ្អាកប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិផងដែរ ដោយសារមានករណីឆ្លងជំងឺកូវីដ១៩ ប៉ុន្តែកាលនោះមិនទាន់មានការរីករាលដាលខ្លាំងក្នុងសហគមន៍នោះទេ ៕ ប្រភព កោះសន្តិភាព