ហួសចិត្តនឹងអ្នកអគតិ ខមិនសួរលោក ណុប បា​យ៉ា​រិ​ទ្ធិ ថាជាការសម្ដែងក្នុងវីដេអូឡាយ លោកក៏បានឆ្លើតតបវិញភ្លាមដែរថា…

0
138

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក ណុ​ប បា​យ៉ា​រិ​ទ្ធិ បាន​ធ្វើការ​ឆ្លើយ​តប​ទៅ​កាន់​អ្នក​រិះគន់​មួយ​ចំនួន​ដែល​បាន​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ របស់​លោក​។ ការ​រិះគន់​នោះ បាន​ចោទ​រូប​លោក​ថា ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ របស់​លោក​គ្រាន់តែ​ជា​ការ​សម្តែង ខណៈ​ពេល​ដែល​រូប​លោក​កំពុង​សម្រាក​ព្យាបាល ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ជាមួយ​តារា​មួយ​ចំនួន និង​ប្រជាពលរដ្ឋ​ដែល​បាន​ឆ្លង​ជំងឺ​ដូច​គ្នា​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ណុ​ប បា​យ៉ា​រិ​ទ្ធិ បាន​បង្ហោះ​សារ​ដ៏​វែង​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ឆ្លើយ​តប​នឹង​ការ​រិះគន់​ខាងលើ​នេះ​ថា «៧​ថ្ងៃ​ដែល​ខ្ញុំ​បាន​ចាក​ចេញពីផ្ទះ​មក​ព្យាបាល​ជំ​ជឺ​កូ​វី​ដ​១៩ នៅ​ឯ​សណ្ឋាគារ the great Duke Phnom Penh អតីត​សណ្ឋាគារ intercontinental !»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បញ្ជាក់​ថា «​ខ្ញុំ​បែក​មនុស្ស​ជាទី​ស្រលាញ់​របស់ខ្ញុំ លោក​អ្នក​មានគុណ បងប្អូន ក្រុម​គ្រួសារ សាច់ញាតិ មិត្តភក្តិ ខ្ញុំ​មិន​បាន​បំពេញ​ការ​ងារ ឬ​ភារកិច្ច​ផ្ទាល់ខ្លួន បងប្អូន​គិត​ទៅ​មើល សួរ​ថា​ខ្ញុំ​ចង់​មែន​ទេ? អត់​ទេ​! ខ្ញុំ​ក្តី អ្នកជំងឺ​ទាំងអស់​ដែល​ប្រយ័ត្នប្រយែង ជាក់ស្តែង​ដូច​ជា​រូប​ខ្ញុំ និង​បងប្អូន​ឯទៀត ខ្លាច​ណាស់ ការពារ​ណាស់ ប្រយ័ត្ន​ណាស់ នៅ​តែ​ជៀស​មិន​ផុត ប្រយ័ត្ន​យ៉ាងហ្នឹង គេច​យ៉ាងហ្នឹង ការពារ​យើង​ហ្នឹង​នៅ​ឆ្លង ចុះ​ទម្រាំ​អ្នក​ដែល​មិន​ប្រយ័ត្ន​សោះ ថែម​ទាំង​មើល​ស្រាល​ទៀត​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ថា «​ម្ស៉ិ​ល​ម៉ិ​ញ ខ្ញុំ​បាន​ឡាយ​ជជែក​ជាមួយ​បងប្អូន​ចង់​ផ្តាំផ្ញើ​បទ​ពិសោធន៍​ខ្លះ​ក្នុង​នាម​ជា​អ្នកជំងឺ​កូ​វី​ដ​ម្នាក់ មាន​បងប្អូន​៣​ទៅ​៤​នាក់​គាត់​ខម​មិន គាត់​ឆាត​មក​ថា គេ​ជួល​ខ្ញុំ​ប៉ុន្មាន​សម្រាប់​ការ​សម្តែង? ជួល​អោយ​លើកជើង​ថ្នាក់ដឹកនាំ​! បងប្អូន បងប្អូន​និយាយ​នេះ​មិន​ត្រឹម គិត​ថា​ខ្ញុំ​លេងសើច​នឹង​ជីវិត​ខ្លួនឯង​ទេ គឺ​បងប្អូន​ខ្លួនឯង​ដែល​និយាយ​នេះ​តែ​ម្តង ដែល​មិន​ចេះ​ស្រលាញ់​ជីវិត​ខ្លួនឯង ហេតុ​អី? បើ​ខ្ញុំ​រស់​លើ​ដី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា រស់​ក្រោម​ម្លប់​ព្រះមហាក្សត្រ រស់​ក្រោម​ការ​បីបាច់​ថែរក្សា​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​កំពូល​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ខ្ញុំ​លើកដៃ​អរគុណ​គាត់​ខ្ញុំ​ខុស​ដែរ? កុំ​ថា​ខ្ញុំ​រស់​លើ​ដី បើ​ទោះ​ខ្ញុំ​រស់​ក្នុង​ទឹក លើ​អាកាស អោយ​តែ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ខ្ញុំ​ត្រូវ​តែ​ដឹងគុណ​ក្នុង​នាម​ជា​ប្រជាជន​មួយ​រូប »​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត​ទៀត​ថា «​ថ្ងៃនេះ ម៉ោង​នេះ អ្នក​ថា​ខ្ញុំ​សម្តែង ព្រោះ​អ្នក​មិន​បានដឹង​ពី​ទុក្ខ​លំបាក​នៃ​ជំងឺ​នេះ​ដែល​ខ្ញុំ​ជួប ហើយ​បើ​ទោះជា​ដឹង​ក៏​បេះដូង​អ្នក​មិន​បាន​ប្រយ័ត្ន មិន​បានការ​ពារ​ខ្លួន​ដែរ ផ្ទុយ​ទៅ​វិញ​អ្នក​ច្បាស់​ជា​ឆ្លៀតឱកាស​បង្ក​បញ្ហា​ផ្សេង​ៗ​ជាក់​ជា​ពុំខាន ។ បើ​អ្នក​ខ្លួនឯង​មិន​បរិសុទ្ធ​ទៅ​ហើយ ហេតុ​អី​អ្នក​អូស​ទាញ​ខ្ញុំ​យក​ទៅ​បំផ្លើស​ថា ខ្ញុំ​សម្តែង? អ្នក​មិន​ខ្លាច​បាប​បុណ្យ​សោះ​យ៉ាងនេះ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមអ្នក​បើកភ្នែក​ឱ្យ​ធំ​ៗ សម្លឹង​ឱ្យ​ឃើញ​ពី​ទុក្ខ​លំបាក និង​ហានិភ័យ​ដែល​ប្រទេស​ទាំងមូល​កំពុង​ជួប​ក្នុង​គ្រាអាសន្ន ហើយ​អ្នក​បក​មក​សួរ​ខ្លួនឯង​វិញ​ទៅ​មើល​ថា អ្នក​បាន​ជួយ​អ្វីខ្លះ? កុំ​ថា​ដល់​សង្គម គ្រួសារ​អ្នក សូ​ម្បី​តែ​ខ្លួនឯង? ឬ​អ្នក​បាន​តែ​ដើរ​ចាំតែ​ខាំត្របាក់​គេ​ដោយ​ពាក្យ​មុសា​គ្មាន​វិចារណញ្ញាណ​ទេ? ហើយ​អ្នក​នឹង​សើច​សប្បាយ​ពេល​ឃើញ​អ្វី​ដែល​ខ្លួនឯង​បាន​ធ្វើ​សម​តាម​បំណង? បើ​នោះ​គឺជា​រស​និយម​ដ៏​ចាំបាច់​របស់​អ្នក ខ្ញុំ​ពិត​មិន​ចម្លែក​ចិត្ត​ទេ​ថា ហេតុ​អ្វី?​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ណុ​ប បា​យ៉ា​រិ​ទ្ធិ បន្ត​ទៀត​ថា អ្នករៀន​សូត្រ​បាន​តិច តែ​មិន​ប្រាកដ​ថា​អ្នក​គ្មាន​សតិ​ក្នុង​ការ​គិត​ទេ ២០២១​ហើយ សូម​ឈប់​និយាយ​ពាក្យ​ថា​ល្ងង់ ព្រោះ​រៀន​បាន​តិច គ្នា​គិត​មិន​ដល់ No គ្រប់យ៉ាង​គឺ​សង្គម​ជា​អ្នក​បង្រៀន ជា​អ្នក​ជួយ​តម្រង់ផ្លូវ​យើង​ច្រើន​ណាស់ សង្គម​ជា​អ្នក​បង្ហាត់​បង្រៀន​យើង​ឱ្យ​ចេះ​គិត ចេះ​វាយតម្លៃ ចេះ​ពិចារណា ចេះ​ស្គាល់​អ្វី​ល្អ​មិនល្អ អ្វី​គួរ​ជឿ​មិន​គួរ មិន​ចេះ​តែ​ឱ្យ​យើង​ស្លុង​តាម​ការ​ប៉ាន់ស្មាន​ទាំង​ងងឹត​ងងុល​របស់​ខ្លួនឯង​ទេ សូ​ម្បី​មនុស្ស​អនាថា​ក៏​គង់​ចេះ​រក​វិធី​យ៉ាងណា​ឱ្យ​ខ្លួនឯង​រស់ ចុះ​ហេតុ​អី មនុស្ស​មាន​សតិ​បែរជា​និយាយ​ស្តី​មក​ដូច​មនុស្ស​មិន​ដែល​ឆ្លងកាត់​សាលារៀន​ទៅ​វិញ?​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ណុ​ប បា​យ៉ា​រិ​ទ្ធិ បន្ត​ថា «​សូម​បញ្ឈប់​បាន​បញ្ឈប់​ទៅ រូប​កាយ សាច់ឈាម​របស់ខ្ញុំ ត្រូវ​បាន​មេរោគ​កូ​វី​ដ​ជ្រៀតចូល​មក​រស់នៅ​ជាមួយ​តាំង​តែ​ពី​ថ្ងៃ​ទី​១ ខែមីនា​ម្ល៉េះ ខ្ញុំ​ឈឺ ខ្ញុំ​ពិបាក ខ្ញុំ​វេទនា​ដូច​បងប្អូន​អ្នកជំងឺ​កូ​វី​ដ​ដទៃ​ដូច​គ្នា បើ​អ្នក​អគតិ អ្នក​មក​ឈឺ​ជួស​ខ្ញុំ​មក អ្នក​និង​បាន​បុណ្យ ហ៊ាន​ទេ? ឱ្យ​ខ្ញុំ​យំ​ទៅ ព្រោះ​ខ្ញុំ​ពិបាក អ្នក​សើចចំអក​ឱ្យ​ខ្ញុំ ខ្ញុំ​នៅ​តែ​បាន​បុណ្យ ត្បិត​ធ្វើ​ឱ្យ​អ្នក​សើច ខ្លាច​តែ​ធ្វើ​ឱ្យ​អ្នក​យំ​ទើប​ខ្ញុំ​បាប តែ​សូមអ្នក​ចាំ​ថា រូប​កាយ​ខ្ញុំ រង​ការ​ពិបាក​ដោយ​ការ​វាយលុក​ពី​មេរោគ រូប​កាយ​ខ្ញុំ​ធ្លាប់​ដេក​ផ្ទាល់​ក្បែរ​ចាន​បង្គន់ រូប​កាយ​ខ្ញុំ​ធ្លាប់​សន្លប់​ស្តូកស្តឹង​២​លើក​ហើយ រូប​កាយ​ខ្ញុំ​មិន​អាច​ទទួលទាន​អាហារ​សមតា​ម​ចិត្ត​ចង់​ដូច​អ្នក​ទេ មាន​អាហារ​បែរ​លេប​មិន​ចូល មានទឹក​បែរជា​មិន​ស្រែក ក្នុង​មាត់​មាន​រសជាតិ​តែ​១ គឺ​ភ្លាវ ល្វីង ឈឺចាប់​ពេញ​រាង​កាយ កំ​ដៅ​ឡើង​ដល់ ៣៨ ៣៩ ដកដង្ហើម​មិន​បាន គឺ​ក្អក ក្អក ទល់​តែ​ស្លេស​ចេញ​ឈាម​មក​ជាមួយ ចង់​សម្ងំ​គេង​ក៏​គេង​មិន​បាន គេង​បាន​បន្តិចបន្តួច​ដឹងខ្លួន​វិញ ការ​លំបាក​ទាំងនេះ មិនមែន​មាន​តែ​ខ្ញុំ​ទេ​ដែល​ជួប គឺ​គ្រប់​បងប្អូន​ដែល​កើត​ជំងឺ​នេះ សុទ្ធតែ​មាន​ករណី​ដូច​គ្នា​» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត​ថា «​សួរ​ថា ហ្នឹង​ឬ​ជា​ការ​ធ្វើ​ពុត? ហ្នឹង​ឬ ជា​អ្វី​ដែល​អ្នក​ឃើញ​ថា​ធម្មតា​ៗ? កុំ​មើល​ស្រាល ខ្ញុំ​ចង់ឱ្យ​អ្នក​រស់​ឱ្យ​បាន​យូរ​មើលឃើញ​ខ្ញុំ​ជា​វិញ ចង់ឱ្យ​អ្នក​រស់​ឱ្យ​បាន​យូរ​ដោយ​កុំ​ឱ​ឱ្យ​ស្គាល់​ជាតិ​កូ​វី​ដ​ឱ្យ​សោះ រស់​ឱ្យ​បាន​យូរ​ដោយ​គ្មាន​សម្រែក​ឱ្យ​ជួយ​នៅ​ពេល​ដែល​អ្នក​ឆ្លង​។ សូម​បង្កើន​សតិ​របស់​អ្នក​ឱ្យ បាន​រីក​ចំរើន ដុះដាល​ក្នុង​ផ្នត់​គំនិតល្អ គិត​ឡើង​វិញ ពិចារណា​ឡើង​វិញ អាន​ខម​មិន​ដែល​អ្នក​ផ្ញើ​មក​ខ្ញុំ​ឡើង​វិញ បើ​អ្នក​នៅ​មាន​ជាតិ​ជា​មនុស្ស​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


សូមទស្សនាវីដេអូខាងក្រោម៖