សាហា.វម្លេះដូចកាប់ជើងជ្រូក! បញ្ជូនជនសង្ស័យម្នាក់ ដែលយកកាំបិតបុ័ងតោកាប់ យុវជនម្នាក់ដាច់កដៃខាងស្ដាំ ទៅតុលាការហេីយ

0
158

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
រាជធានីភ្នំពេញ​ ៖ ករណីអំពើប៉ុនប៉ងឃាតកម្ម (យកកាំបិតបុ័ងតោកាប់ បណ្តាលឲ្យរបួសដាច់កដៃខាងស្តាំ) កើតហេតុវេលាម៉ោង២០:៣០នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ នៅចំណុចមុខដេប៉ូសាំងតេលា ផ្លូវបេតុង ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនសង្ស័យឈ្មោះ វណ្ណា ភីរ៉ាណាត់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរនិស្សិត ។ ជនរងគ្រោះឈ្មោះ ឈាង សំណាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ២៧១​ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បេីយោងតាមរបាយការណ៍របស់នគរបាលខណ្ឌមានជ័យបានប្រាប់ឲ្យអ្នកយកព័ត៌មានហង្សតូចដឹងពី​ហេតុការណ៍នេះថា ៖ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២០ម៉៣០នាទី នៅចំណុចកើតហេតុខាងលេី ខណៈពេលជនរងគ្រោះនិងមិត្តភ័ក្រ្តមួយចំនួនទៀត កំពុងជិះម៉ូតូឌុបគ្នាជជែកគ្នាលេង ដោយមិនដឹងខ្លួន ស្រាប់តែមានជនសង្ស័យឈ្មោះ វណ្ណា ភីរ៉ាណាត់ អាយុ១៩ឆ្នាំ និងបក្សពួក០៥នាក់ទៀតឈ្មោះ សីហា អាយុ១៩ឆ្នាំ, ឈ្មោះ ឡុង អាយុ១៧ឆ្នាំ, ឈ្មោះ ឡាយ វិភព អាយុ១៩ឆ្នាំ និងបក្ខពួក០២នាក់ទៀតមិនស្គាល់ឈ្មោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានជិះម៉ូតូចំនួន០៤គ្រឿង ម៉ាកសេ១២៥ ពណ៌ ខ្មៅ (មិនចាំស្លាកលេខ) ចំនួន ០១ គ្រឿង, ម៉ាក សេ១២៥ ពណ៌ ក្រហម (មិនចាំស្លាកលេខ) ចំនួន ០១ គ្រឿង, ម៉ាកហ្ស៊ូមមឺអ៊ិច ពណ៌ស (មិនចាំស្លាកលេខ) ចំនួន ០១គ្រឿង និងម៉ាក អ៊ិចអ៊ែរ ពណ៌ ខ្មៅ (មិនចាំស្លាកលេខ) ចំនួន ០១ គ្រឿង ប្រដាប់ដោយកាំបិតប៉័ងតោចំនួន០២ដើម និងដាវកែច្នៃចំនួន០១ដើម (កន្លងមកភាគីជនរងគ្រោះ និងភាគីជនសង្ស័យធ្លាប់មានទំនាស់ដេញកាប់គ្នាជាច្រើនលើកមកហើយ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បាននាំគ្នាកាប់ជនរងគ្រោះឈ្មោះ ឈាង សំណាង បណ្តាលឲ្យរបួសដាច់កដៃខាងស្ដាំ ហើយជនសង្ស័យឈ្មោះ សីហា, ឈ្មោះ ឡុង, ឈ្មោះ ឡាយ វិភព និងបក្ខពួក០២នាក់ទៀតមិនស្គាល់ឈ្មោះ បានជិះម៉ូតូគេចខ្លួនបាត់ រីឯជនសង្ស័យឈ្មោះ វណ្ណា ភីរ៉ាណាត់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ធ្វើការឃាត់ខ្លួនយកមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍ ចំណែកជនរងគ្រោះឈ្មោះ ឈាង សំណាង ត្រូវបានសមត្ថកិច្ចយើងហៅឡានពេទ្យសួគា៍រដឹកទៅព្យាបាលរបួស បន្ទាប់មកឈ្មោះ ហ៊ឹម វណ្ណី ភេទ ប្រុស អាយ ៥៨ ឆ្នាំ (ត្រូវជាឪពុកបង្កើតជនរងគ្រោះ) បានមកដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ វណ្ណា ភីរ៉ាណាត់ សមត្ថកិច្ចបានចាប់យកវត្ថុតាងពីជនសង្ស័យដូចជា ៖ កាំបិតបុ័ងតោ ប្រវែង០៣តឹកដងឈើ ពណ៌ខ្មៅ ចំនួន០១ដើម និងទូរស័ព្ទដៃ ០១ គ្រឿងម៉ាកអាយហ្វូនអ៊ិចអេសមែក ពណ៌ទឹកមាស មានស៊ីកាតលេខ ០៩៦៧៩៨៧៣៦២ ហើយបានប្រមូលចាប់យកវត្ថុតាងបន្សល់កន្លែងកើតហេតុដូចជា ៖ ដាវកែច្នៃ ពណ៌ស ចំនួន០១ដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នជនសង្ស័យឈ្មោះ វណ្ណា ភីរ៉ាណាត់ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី និង​ចម្លើយសារភាព​របស់​ជនសង្ស័យ​ខាងលើ បាន​ឲ្យ​ដឹងថា មូល​ហេតុដែល​បក្ខពួក​គេ​លើកគ្នា​មក​កាប់​យុវជន​រងគ្រោះ​បណ្តាល​ឲ្យ​ដាច់​ដៃ​ម្ខាង​បែបនេះ ព្រោះតែ​ពួកគេ​មាន​គំនុំ​ជាមួយ​ជនរងគ្រោះ ដោយសារតែ​ពីមុន​ជនរងគ្រោះ​ធ្លាប់​លើកគ្នា​មក​វាយ​ពួកម៉ាក​របស់ខ្លួន ទើប​ពួកគេ​ប្រមូលគ្នា​មក​សងសឹក​វិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេល​ទទួលបាន​ចម្លើយសារភាព​ពី​ជនសង្ស័យ​រួចរាល់​ហើយ នៅព្រឹកថ្ងៃទី១១ ខែមីនា​ ឆ្នាំ២០២១ សមត្ថកិច្ច​ក៏បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​ជនសង្ស័យ​ទៅកាន់​តុលាការចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់រួចហេីយ ។ប្រភព #សារព័ត៌មានហង្សតូច