ភ្នំពេញ ៖ ប្រទេស កម្ពុ ជាមាន ទុនបម្រុង អន្តរជាតិ មាន ចំនួន ១១,១ ប៊ី លាន ដុល្លារ ដែល អាចជួយ ធានា ដល់ ការ នាំចូល ទំនិញ និង សេវា ផ្សេងៗ បាន ប្រមាណ ៥ ខែ ក្នុងករណី ប្រទេស មាន វិបត្តិ សេដ្ឋកិច្ច ។
លើសពីនេះ ទុនបម្រុង អន្តរជាតិ ក៏ ជួយ បង្កើន ទំនុកចិត្ត ដល់ វិនិយោគិន បរទេស ដែលមាន បំណង មករក ស៊ី នៅ កម្ពុជា ផងដែរ ។
អគ្គនាយិកា បច្ចេកទេស នៃ ធនាគារជាតិ លោកស្រី ជា សិរី បាន លើកឡើងថា ក្នុង ឆមាស ទី ១ ឆ្នាំ ២០១៩ នេះ ធនាគារជាតិ នៃ កម្ពុជា បាន បង្កើន ទុនបម្រុង អន្តរជាតិ ដុល កើន ដល់ ប្រមាណ ១១,១ ប៊ី លាន ដុល្លារ
ដូច្នេះ ក្នុងករណី កម្ពុ ជាមាន វិបត្តិ ឬក៏ មានការ ហ៊ុមព័ទ្ធ សេដ្ឋកិច្ច ណាមួយ កម្ពុជា នឹងមាន លទ្ធភាព ទប់ទល់ បញ្ហា ទាំង នោះបាន រយៈពេល ៥ ខែ ដែល អាច ឲ្យ រដ្ឋាភិបាល ពិភាក្សា ដើម្បី រក ដំណោះស្រាយ ឬ ច រចា ផ្នែក សេដ្ឋកិច្ច ជាមួយនឹង បណ្ដា ប្រទេស ផ្សេងៗ បាន ។
លោកស្រី បាន បន្ថែមថា ការបង្កើត ទុនបម្រុង អន្តជាតិ នេះ ក៏ ជួយ ជំរុញ និង ផ្តល់ ទំនុកចិត្ត ដល់ វិនិយោគិន បរទេស ឲ្យ មក វិនិយោគ នៅ កម្ពុជា ផងដែរ ព្រោះ វិនិយោគិន
ទាំងនោះ នឹងមាន ភាពជឿជាក់ លើ ប្រាក់រៀល របស់ ធនាគា រ កណ្ដាល ខណៈ មាន ទុនបម្រុង ខ្ពស់ ដែល អាច ធានាបាន នូវ ស្ថិរភាព ហិរញ្ញ វ ត្តុ និង អត្រា ប្តូរប្រាក់ ក្នុង ទីផ្សារ ។ ប្រភព៖ថ្មីថ្មី