នៅរសៀលថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២១ នេះ មានករណីប្រទះឃើញសាកស.ពស្ត្រីម្នាក់ នៅក្នុងដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិទ្រា ៤ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលត្រូវបានគេសន្និដ្ឋានមានអាយុប្រហែលជា ៣០ ឆ្នាំ ដេកស្លា.ប់អាក្រា.តកាយ សង្ស័យករណីឃា.តក.ម្ម ដោយស.ពមានស្នាមអារ.ក ។
បើតាមលោកមេភូមិទ្រា ៤ បានឱ្យដឹងថា ករណីប្រទះឃើញសាកសពស្ត្រីខាងលើនេះ តាមការសន្និដ្ឋានគឺសាកស.ពបានស្លា.ប់ប្រហែលជាមួយសប្តាហ៍ ដែលស.ពមានលក្ខណៈស្អុ.យរលួ.យ ហើយលិចនៅក្នុងទឹកពាក់កណ្តាលខ្លួន ។
លោកមេភូមិ បានបន្ថែមឱ្យដឹងថា សពខាងលើនេះពុំមែនជាអ្នករស់នៅតំបន់នេះទេ គឺជាអ្នកចម្ងាយ ដែលបច្ចុប្បន្នសាកសពនេះ ត្រូវបានបញ្ជូនទៅរក្សាទុកនៅទីតាំងវត្តសំបួរមាស ៕ ប្រភព៖ CNC