នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២១ កម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញ នៃមូលដ្ឋានអាវុធហត្ថ ខណ្ឌសែនសុខ និង ដោយមានការសហការណ៍ជាមួយម្ចាស់ផ្ទះជួល ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការឆែកឆេរបន្ទប់ជួលរបស់ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ដែលជួលទុកចេញចូលម្តងម្កាល រកឃើញសម្ភារល្មើសច្បាប់មួយចំនួនទៀត រួមមាន ៖
១.កាំភ្លើងវែង ម៉ាក M16 ចំនួន ០១ ដើម
២.គ្រាប់កាំភ្លើងចម្រុះ ចំនួន ១៦ គ្រាប់
៣. ស្រោមអាវុធខ្លី ម៉ាក K54 ចំនួន ០១
៤. សម្ភារផ្ទាល់ខ្លួនជនល្មើសជាច្រើនទៀត ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២១កន្លងទៅ មានករណីប្លន់ជំរិតយកប្រាក់ ១លានដុល្លា ដែលមានមេខ្លោងឈ្មោះ អ៊ឹមសុវណ្ណារិទ្ធ និង បក្សពួក ៣នាក់ទៀត ។ ជាក់ស្ដែង ការប្លន់នេះមិនបានសម្រេច ដោយមានការបង្រ្កាបដោយជោគជ័យ ពីសំណាក់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ៕ប្រភព Popular