ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានថ្លែងថា ទ័ពជើងទឹករុស្ស៊ី គឺជាអ្នកនាំមុខគេក្នុងការសម្របខ្លួន និងការអភិវឌ្ឍបច្ចេកវិទ្យាយោធាថ្មី និងធានាដល់សមត្ថភាពការពារប្រទេស មិនខ្លាចសត្រូវឈ្លានពានឡើយ។
ការថ្លែងនេះ ធ្វើឡើងក្នុងពិធីព្យុហយាត្រាទ័ពជើងទឹកប្រចាំឆ្នាំរបស់រុស្ស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ ទ័ពជើងទឹករបស់យើង ធានាបានទាំងស្រុងនូវសន្តិសុខរុស្ស៊ី និងផលប្រយោជន៍ជាតិរបស់ខ្លួន ហើយមានសមត្ថភាពប្រឈមមុខនឹងការឈ្លានពានណាមួយបាន។
ទ័ពជើងទឹក បានចូលរួមចំណែកយ៉ាងអស្ចារ្យ ក្នុងការអភិវឌ្ឍវិស័យវិទ្យាសាស្រ្តក្នុងប្រទេសរុស្ស៊ី។ បច្ចុប្បន្ន ទ័ពជើងទឹក គឺប្រើបច្ចេកវិទ្យាថ្មីបំផុត។ វាគឺប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងអភិវឌ្ឍវិស្វកម្ម និងគម្រោងរចនាតែមួយគត់គ្មានពីរក្នុងពិភពលោក។
បើតាមការលើកឡើងរបស់របស់ប្រធានាធិបតីរូបនេះ ទ័ពជើងទឹករុស្ស៊ី នឹងទទួលបាននាវាថ្មី និងកាណូតបំពាក់កាំភ្លើងថ្មីចំនួន១៥គ្រឿង ព្រមទាំងការធ្វើទំនើបកម្មយោធា និងហេដ្ឋារចនាសម្ព័ន្ធតាមមូលដ្ឋានទ័ពជើងទឹកផងដែរ ក្នុងឆ្នាំ២០១៩នេះ៕
ប្រភព៖ kley kley