ដឹងការពិតហើយ អំពីគម្រោងក្រុម​ចាប់ជំរិត ប្រដាប់​អាវុធ​ចំនួន​៤​នាក់ គឺផ្ដើមចេញពី អតីតអ្នក​បើករថយន្តឲ្យជនរងគ្រោះ និង ….

0
223

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានី​ភ្នំពេញ ៖ ក្រុម​ចាប់ជំរិត ប្រដាប់​អាវុធ​ចំនួន​៤​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ត្រៀមចាំ​កម្ទេច​ទាំង​៤​នាក់ នៅ​ក្បែរ​របងភូមិ​គ្រឹះ​របស់​មន្ត្រី​អគ្គី​ស​នី​ម្នាក់ បន្ទាប់​ពី​ពួក​គេ​រៀបចំ​គម្រោង​ចាប់ជំរិត​អតីត​ប្រធាន​សាខា​អគ្គី​ស​នី​ខេត្តកំពង់ចាម ទារ​យក​ប្រាក់​ចំនួន ១​លាន​ដុល្លារ ប៉ុន្តែ​មិន​បាន​សម្រេច ដោយសារ​បាន​បែកធ្លាយ​ព័ត៌មាន ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ត្រៀមចាំ​កម្ទេច​តែ​ម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោ​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ទី​០១ ខែ​មិ​នា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​គ្រឹះ​លេខ​២០ ក្នុង​បុរី​អង្គរ​ភ្នំពេញ ក្នុងភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជន​ជនល្មើស​ដែល​ត្រូវ​សមត្ថកិច្ច​បាញ់​ស្លា​.​ប់​ទាំង​អស់នោះ មាន​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា ជា​អតីត​អ្នក​បើករថយន្ត អោយ​ជន​រង​គ្រោះ​ឈ្មោះ ម៉ៅ ហួរ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជា​ពាណិជ្ជករ និង​ជា​អតីត​ប្រធាន​សាខា​អគ្គិសនី ខេត្តកំពង់ចាម ហើយ​បច្ចុប្បន្ន ត្រូវ​បាន​ផ្លាស់​មក​ក្រុមហ៊ុនអគ្គីសនី​កម្ពុជា​វត្ត​ភ្នំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនសង្ស័យ ត្រូវ​បាន​មន្ត្រី​នគរបាល​កំណត់​បាន​អត្តសញ្ញាណ​២​នាក់ រួម​មាន ៖ ទី​១. ឈ្មោះ អ៊ឹម សុវណ្ណ​រិ​ទ្ធ អាយុ​២១​ឆ្នាំ ជា​មេ​ក្លោ​ង និង​ទី​២. ឈ្មោះ​រី ពីសី អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១២៨ ផ្លូវលំ ភូមិ​ព្រែក​រង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ចំណែក​២​នាក់​ទៀត នៅ​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ​ទេ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​ប្រតិបត្តិការ សមត្ថកិច្ច​ដកហូត​កាំភ្លើង​អាកា ០១​ដើម​, កាំភ្លើងខ្លី ០២​ដើម​, ស្តុ​ត​សម្រាប់​ធ្វើ​សកម្មភាព ០២​ដុំ​, ខ្សែ​រ៉ូ​ត​សម្រាប់​ចង ០១​ដុំ ផង​ដែរ ។

បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ បានអោយ​ដឹង​ជា​ជំហាន​ដំបូង​ថា ក្រុម​ជនល្មើស​មាន​គ្នា​ចំនួន​៤​នាក់ ប្រដាប់​ដោយ​អាវុធ​អាកា​មួយ​ដើម និង​អាវុធ​ខ្លី ចំនួន​២​ដើម ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បា​.​ញ់​ស្លា​.​ប់ មាន​ទាំង​កាំភ្លើង​នៅ​ក្បែរ​ខ្លួន ខណៈ​ពេល​ដែល​ប្រុង​បាញ់​តដៃ ទៅ​លើ​សមត្ថកិច្ច​មុន ស្រប​ពេល​ដែល​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ត្រៀមចាំ​បង្ក្រាប​ក្រុម​ជនសង្ស័យ រយៈពេល​ចំនួន​៤​ថ្ងៃ មក​ហើយ បន្ទាប់​ពី​ជន​រង​គ្រោះ​បាន​ប្តឹង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ថា ក្រុម​ជនសង្ស័យ​បាន​រៀបចំ​គម្រោង​ចាប់ជំរិត​មន្ត្រី​អគ្គី​ស​នី​រូប​នោះ ទារ​យក​ប្រាក់​ចំនួន​១​លាន​ដុល្លារ រួច​ហើយ បាញ់​សម្លាប់​ជន​រង​គ្រោះ​និង​ភរិយា ព្រមទាំង​បាញ់​សម្លាប់​អ្នកបម្រើ​២​នាក់ ជា​ក្រោយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ថា នៅ​ក្នុង​គម្រោង​ធ្វើ​សកម្មភាព​នេះ ក្រុម​ឧក្រិដ្ឋជន​ចំនួន​០៤​នាក់ ក្នុង​នោះ​មាន​ជនសង្ស័យ​ម្នាក់ ជា​អតីត​អ្នក​បើករថយន្ត​ឲ្យ​ជន​រង​គ្រោះ​(​មន្ត្រី​អគ្គិសនី​កម្ពុជា​) ក៏​បាន​ទៅ​ទាក់ទង​អ្នក​បើករថយន្ត​បច្ចុប្បន្ន ម្នាក់ទៀតអោយ​ចូលរួម និង​បាន​រៀបរាប់​ពី​គម្រោង ប៉ុន្តែ​អ្នក​បើករថយន្ត​បច្ចុប្បន្ន​នេះ មិន​បាន​ចូល​ដៃ​ទេ​(​ក្បត់​នឹង​ក្រុម​ឧក្រិដ្ឋជន​ទាំង​០៤​នាក់​)​នោះ ហើយ​យក​រឿង​គម្រោង​ប្លន់​ទៅ​ប្រាប់​មន្ត្រី​អគ្គី​ស​នី​រូប​នោះ​ឲ្យ​ប្តឹង​សមត្ថកិច្ច ទើប​សមត្ថកិច្ច​ដាក់​កម្លាំង​ក្នុងផ្ទះ​ត្រៀមចាំ​បង្ក្រាប​អស់​រយៈពេល​ចំនួន​៤​ថ្ងៃ មក​ហើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ព័ត៌មាន បន្ថែម​ថា នៅ​វេលា​កើតហេតុ ក្រុម​ចាប់ជំរិត​ទាំង​៤​នាក់ ក៏​បាន​ជិះ​រថយន្ត​មួយ​គ្រឿង​មក​ភូមិ​គ្រឹះ ហើយ​បាន​បើកទ្វារ​របង​ចូល​ទៅ​ក្នុង រួច​ចាក់សោរ​ពី​ខាងក្នុង ប្រុង​ធ្វើ​សកម្មភាព​ចាប់ជំរិត ទៅ​តាម​គម្រោង ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ដែល​ត្រៀមចាំ​នៅ​ខាងក្នុង​ភូមិ​គ្រឹះ​ស្រាប់ ក៏​បាន​បាញ់​ស្រោច​ទៅ​លើ​ជនសង្ស័យ​បណ្តាល​អោយ​ដេក​ស្លា​.​ប់​ក្នុង​ថ្លុកឈាម​ទាំង​៤​នាក់ នៅ​ក្បែរ​របង​ផ្នែក​ខាងកើត ។ ក្រៅពី​នោះ ទ្វារ​របងភូមិ​គ្រឹះ កញ្ចក់​ក៏​រង​ធ្លុះធ្លាយ ដោយ​គ្រាប់កាំភ្លើង ផង​ដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បន្ទាប់​ពី​បង្ក្រាប​ក្រុម​ចាប់ជំរិត គេ​ឃើញ​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ជុំវិញ​កន្លែង​កើតហេតុ ត្រូវ​បាន​ឡោ​ព័ទ្ធ​ដោយ​កម្លាំង​កង​រាជ​អាវុធ​រាជធានី​ភ្នំពេញ មិន​អោយ​ក្រុម​អ្នក​យក​ព័ត៌មាន ចូល​ទៅ​ថត​ឡើយ ដោយ​ស្ទាក់​ជាប់​នៅ​ខាងក្រៅ​បុរី ។ សូ​ម្បី​តែ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន មុន​ដំបូង ពុំ​ត្រូវ​បាន​អនុញ្ញាតិ​អោយ​ចូល​ឡើយ ។ ដោយឡែក ប្រជាពលរដ្ឋ ដែល​បាន​ឈរ​មើល នៅ​ខាងក្នុង​ពី​ចម្ងាយ ថតរូប​ក៏​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ សូម​អោយ​លប់​រូប​ចេញ​ផង​ដែរ ។ ទោះបីជា​យ៉ាងណា សមត្ថកិច្ច​នៅ​មិន​ទាន់​បាន​ផ្តល់​ព័ត៌មាន​លម្អិត ជុំវិញ​ការ​បាញ់​ស​ម្លា​.​ប់ ក្រុម​ចាប់ជំរិត​នេះ​ឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន សព​ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច នគរបាល​ការិយាល័យ​កោសល​វិច័យ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​នគរបាល​មូលដ្ឋាន បញ្ជូន ទៅ​តំកល់​នៅ​ឈាបនដ្ឋាន​វត្ត​ទឹកថ្លា ដើម្បី​រង​ចាំ​បងប្អូន​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕អត្ថបទ៖ កោះសន្តិភាព