ស្ដែងណាស់! បុរសម្នាក់រត់ទៅទ្រក្មេងធ្លាក់ចុះពីអាគារខ្ពស់ជាន់ទី ១៣ ឲ្យរួចផុតពីសេចក្ដីស្លា.ប់…(មានវីដេអូ)

0
388

បុរស៣១ ឆ្នាំឈ្មោះ ង្វៀង ងុកម៉ាញ កំពុងតែល្បីពេញបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានា នៅក្នុងប្រទេសវៀតណាម ដោយសារតែលោក បានជួយសង្គ្រោះក្មេងស្រីអាយុ៣ឆ្នាំរួចផុតពីក្តីស្លា.ប់ ដោយធ្លាក់ពីលើអគារខុន ពីជាន់ទី១២A។

ហេតុការកើតឡើងនៅវេលាម៉ោង ១៦និង២៨នាទី នៅអគារខុនដូរលេខ៦០B ក្នុងរដ្ឋធានីហាណូយ ។ ក្មេងស្រី អាយុ៣ឆ្នាំត្រូវបានគេមើលឃើញ ជិតធ្លាក់ចុះដី ហើយមនុស្សដែលបានមើលឃើញបានស្រែក ហៅឲ្យជួយ។

នៅពេលនោះលោក ង៉ុកម៉ាញ ដែលជាអ្នកបើករថយន្តដឹកទំនិញស៊ីឈ្នួលមើលឃើញក៏ស្ទុះឡើងទៅដំបូល ខាងមុននៅជាន់ក្រោម ដើម្បីទ្រក្មេងស្រី។ អ្នកជិតខាងក៏បានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ហើយក្រុមគ្រូពេទ្យបានបញ្ជាក់ថា ក្មេងស្រី មិនគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ គ្រាន់តែបាក់ដៃ និងជើងតែប៉ុណ្ណោះ អាចនិងជាសះស្បើយវិញ ។

ក្រោយការជួយក្មេងស្រីរួច បុរសរូបនោះក៏បាន ទៅបំពេញការងាររបស់ខ្លួនជាបន្តទៀត ដោយមិនបានទុកទូរស័ព្ទ សម្រាប់ទំនាក់ទំនងនោះឡើយ។ បុរសដែលជួយសង្គ្រោះ បានលើកឡើងថា នៅពេលនេះគាត់មានអារម្មណ៍ ថាដូចជាកូនរបស់ខ្លួន ដោយមានអាយុប្រហាក់ប្រហែលកូនរបស់ខ្លួនដែរ។

ក្រោយជួយសង្គ្រោះរួចរាល់ ឪពុកម្តាយបានព្យាយាមស្វែងរកលេខទូរស័ព្ទ ទំនាក់ទំនងថ្លែងអំណរគុណ ហើយទីបំផុតក៏បានរកឃើញ។ តាមរូបមន្តគណនានៃរូបវិទ្យា ក្មេងស្រីមានទម្ងន់ ១៤ គីឡូម៉ែត្រ ហើយធ្លាក់ដោយសេរី ពីកម្ពស់៣៦ម៉ែត្រ ពេលមកដល់ក្រោមគឺមានទម្ងន់ដល់ទៅ ៥០០ គីឡូក្រាម។ ដូច្នេះបុរសវ័យ៣១ឆ្នាំ គឺបានទ្រទម្ងន់ដល់ទៅ៥០០គីឡូក្រាម។

នៅពេលនេះ ដែរ អភិបាលរដ្ឋធានីហាណូយ បានផ្ញើលិខិតសរសេរដល់ ចិត្តក្លាហាននិងមនុស្សធម៌របស់បុរសខាងលើដែលបានជួយក្មេងស្រី ហើយមិនបានគិតដល់ ការសងគុណវិញឡើយ។
បុរសដែលជួយក្មេងស្រី បានក្លាយជាមនុស្សល្បីបំផុតនៅពេលនេះដោយប្រព័ន្ធផ្សព្វផ្សាយនានា បានផ្សព្វផ្សាយ ពាសពេញ សូម្បីតែអភបាលក្រុង ក៏សរសេរ ផងដែរ៕ប្រភព៖ ហង្សតូច


សូមទស្សនាវីដេអូខាងក្រោម៖