ជួយស៊ែរអោយល្បីផងបងប្អូន!!! ពិតជាថោកទាបណាស់ មន្រ្តីធ្វើលិខិតឆ្លងដែនខ្លាំងដៃណាស់ប្រមាឌមើលងាយ មិនទទួលលុយខ្មែរ ហើយបង្គាប់ឲ្យដូរជាលុយដុល្លារ ដាច់ខាតមិនយកលុយខ្មែរ

0
5905

ប្រាក់រៀលត្រូវបានការពារដោយរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា ហើយជនណាដែលមិនទទួលប្រាក់រៀលក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជានឹងត្រូវទទួលទោសតាមច្បាប់។
ថ្មីៗនេះតាមរយះគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Khmerlove Khmerlove Khmerlove បានសរសេរសារបញ្ចេញកំហឹងយ៉ាងក្តៅកគុករាប់ម៉ឺនអង់ស្សានៅលើគណនីរបស់ខ្លួនដោយចោទមន្ត្រីធ្វើលិខិតឆ្លងដែនថា មិនទទួលយកលុយខ្មែរប្រាក់រៀលដែលម្ចាស់គណនីខាងលើបានឲ្យលុយចំនួន៤០០០០០រៀលតែមន្រ្តីធ្វើលិខិតឆ្លងដែនមិនទទួលយក ហើយឲ្យទៅដូរជាលុយដុល្លារទៅវិញ ។

សារដែលម្ចាស់គណនីហ្វេសប៊ុកឈ្មោះKhmerlove Khmerlove Khmerlove សរសេរបង្ហោះលើបណ្តាញសង្គមយក្សមួយនេះហើយត្រូវបានមហាជនស៊ែររាប់ម៉ឺននាក់បានសរសេរថា«អាសូរប្រាក់រៀលខ្មែរ​ មន្ដ្រីចរិតថ្លៃ មិនទទួលលុយជាតិខ្លួនឯង ។ ជួយចែកចាយបន្ត​ ដើម្បីឱ្យ​ មានចំណាត់ការលើមន្ដ្រីថោកទាបនេះ » ។

ម្ចាស់គណនីហ្វេសប៊ុកដដែលបានសសេរបន្តថា «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួុយរូប សូមសួរទៅក្រសួងពាក់ព័ន្ធកន្លែងធ្វេីលិខិតឆ្លងដែនថា ហេតុអ្វីបានមិនទទួយយកលុយខ្មែរ?(ពេលខ្ញំុអោយលុយខ្មែរ៤០០០០០៛មន្រ្តីទារ៤២០០០០៛ដល់ពេលខ្ញុំសួរថាខុសតម្លៃហាងឆេងខ្លាំងម្លេះមន្រី្តធ្វេិចរឹកច្រងេងច្រងាងថាមិនយកលុយខ្មែរវិញ ហេីយថែមទាំងអោយខ្ញុំទៅរកលុយដុល្លារអោយបានបានយក)។ហេីយសុំសួរថាមន្រ្តីចរឹករឹកពារបែបនេះមែនដែរយកមកបម្រេីប្រជាជន?😡😡😡ទេីបជួបផ្ទាល់ខ្លួនឯងតែម្តង😡😡😡»៕