កោះកុងថ្ងៃទី 23/02/2021 វេលាម៉ោង03:58នាទីទាបភ្លឺ មានករណីកម្មករសំណង់នៅដារាសាគរហូបត្រីកំពតពុលស្លាប់ ០១នាក់ ជនរងគ្រោះឈ្មោះ សាន សុខចាប ភេទប្រុស អាយុ28ឆ្នាំ ជនជាតិខ្មែរ បុខរបរ កម្មករ ស្រុកកំណើត និងលំនៅបច្នុប្បន្ន ភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការ លើ ខេត្តកំពង់ចាម ។
ករណីនេះជនរងគ្រោះបានស្លាប់នៅវេលាម៉ោង04:38 នាទីក្រោយពីបញ្ជូនមកជួយ សង្គ្រោះនៅមណ្ឌលសុខភ្ញីមាស ។ បច្ចុប្បន្នសពជនរងគ្រោះ បានយកទៅតម្កល់ទុកនៅវត្តគិរីតេជោ(វត្តកូនកុក) ស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច រងចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ប្រភព ស្នងការដ្ឋាននគបាលខេត្តកោះកុង