ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការកែសម្រួលបន្ថយអត្រាអាករពិសេស លើមុខទំនិញរថយន្តមួយចំនួន ចាប់ពីថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២១ ។
ក្នុងនោះប្រភេទរថយន្តដែលត្រូវទទួលបាន ការបន្ថយអត្រាអាករពិសេសរួមមាន៖
១. រថយន្តគ្រួសារ ៖ រថយន្តប្រើថាមពលប្រេងសាំង ឬហ្គាស ឬប្រេងម៉ាស៊ូត និងរថយន្តប្រភេទ Hybrid ជាដើម
២. រថយន្តប្រើអគ្គិសនីសុទ្ធ
៣. រថយន្តដឹកទំនិញ ៖ រួមមាន រថយន្តសណ្តោងសម្រាប់សឺមីរ៉ឺម៉កគ្រប់ប្រភេទ, រថយន្តដឹកទំនិញដែលមានទម្ងន់សរុប (ទម្ងន់រថយន្ត និងទម្ងន់ផ្ទុក) លើសពី ៥ តោន
៤. រថយន្តបែន, រថយន្តស្ទូច និងរថយន្តឯកទេសផ្សេងទៀត ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម៖