យោងតាមការបង្ហោះរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ២នាក់ប្តីប្រពន្ធ ជនជាតិរុស្សី ដែលពរកូនដើរតាមផ្សារ មិនត្រូវបានចោរឆក់ ឬបាត់កាបូបលុយដូចការលេីកឡេីងក្នុងបណ្តាញព័ត៌មានសង្គមនារយៈពលចុងក្រោយនោះទេ។
ដោយពួកគាត់បានចាកចេញពីប្រទេសខ្លួនរយៈពេល១ឆ្នាំ ឆ្លងកាត់ប្រទេសថៃ វៀតណាម និងបានមកកម្ពុជា ខេត្តបាត់ដំបង បានរយៈពេល៥ថ្ងៃ ក៏មានការភ្ញាក់ផ្អើលនេះកើតឡើង។ យ៉ាងណាមិញក្នុងការដែលពួកគាត់លេងភ្លេងនៅតាមទីប្រជុំជននេះ
គឺគ្រាន់បានកំរៃខ្លះសម្រាប់ជីវភាព ដោយស្វាមីជាអ្នកលេងភ្លេង ចំណែកភរិយាជាអ្នកគូររូប ដោយពួកគាត់ក៏ប្រើមធ្យោបាយនេះនៅតាមប្រទេសផ្សេងៗផងដែរ ហើយស្អែកនេះពួកគាត់បន្តដំណើរទៅកាន់ប្រទេសថៃ។
ក្នុងនោះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ប្រតិកម្មឆ្លើយតបទៅកាន់បណ្តាញសង្គម ជាពិសេសសារព័ត៌មាន ដោយបានសរសេររៀបរាប់ថា៖ “ដោយដឹងច្បាស់នូវការពិតហេីយថា មិនមាន(ចោរឆក់កាបូប)របស់គាត់ដូចការលេីកឡេីងក្នុងបណ្តាញព័ត៌មានសង្គមនារយៈពលចុងក្រោយនោះទេ
សូមបញ្ឈប់ជាបន្ទាន់នូវរាល់ការបំភ្លៃការពិតនៃព័ត៌មានដែលជាហេតុនាំបង្កឲ្យមានការភ័ន្តច្រឡំក្នុងមជ្ឈដ្ឋានប្រជាពលរដ្ឋ។ ព័ត៌មានក្លែងក្លាយបានធ្វេីឲ្យយេីងបាត់បង់ច្រេីនណាស់ជាពិសេសបានបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដល់កិត្តិយសនិងតម្លៃរបស់ជាតិខ្មែរយេីងទាំងមូល សូមបងប្អូនប្រជាពលរដ្ឋចូល រួម(លុបបំបាត់នូវរាល់ព័ត៌មានក្លែងក្លាយ) “៕ ប្រភព៖ Khmer Note