ជនល្មោភកាមម្នាក់ ដែលត្រូវជាឪពុកចុង ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនទៅតាមពាក្យបណ្តឹងដែលប្រពន្ធបានប្តឹង បន្ទាប់ធ្លាយរឿងរ៉ាវដ៏អាស្រូវ ដែលបុរសរូបនេះហ៊ានចាប់បង្ខំកូនស្រីរបស់ខ្លួនរហូតមានផ្ទៃពោះ។
ក្រោយពីទទួលបាននូវពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយ និងបន្ទាប់ពីមានការឯកភាពពីលោកព្រះរាជអាជ្ញា គឺ ប៊ុណ្ណារ៉ា រួចមក នៅថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២១ សមត្ថកិច្ចដែលដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបានស្រីកសំឡូត បានចុះនាំខ្លួនជនសង្ស័យ ១នាក់ឈ្មោះ គឹម ជិនឡេង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ដើម្បីមកសាកសួរ ពាក់ព័ន្ធករណីរំលោ.ភសេពស.ន្ថវៈមានស្ថានទម្ងន់ទោ.ស ទៅលើកូនចុងរបស់ខ្លួន។
ពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ វេលាម៉ោង៩និង៣០នាទីយប់ ជនសង្ស័យដែលត្រូវជាឪពុកចុង បានចាប់បង្ខំកូនស្រីឈ្មោះ ធ ស ន អាយុ១៣ឆ្នាំ ដើម្បីរំ.លោ.ភរហូតបានសម្រេច ខណៈដែលប្រពន្ធមិននៅផ្ទះ។
បើទោះបីជាជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពចាប់.រំលោ.ភបានតែម្តងក៏ដោយ។ ក៏ក្មេងស្រីរងគ្រោះបានលើកឡើងយ៉ាងច្បាស់ថា នាងត្រូវបានឪពុកចុងចា.ប់រំ.លោ.ភតាំងពីអំឡុងខែតុលា ឆ្នាំ២០២០មកម្ល៉េះ ហើយរហូតមកទល់ពេលនេះ គឺមានចំនួន ៤ លើករួចមកហើយ។ ដោយសារតែមានការសង្ស័យ ទៅលើភាពស្លេកស្លាំងរបស់ចៅស្រី។
ទើបជីដូននាំទៅគ្លីនិកឯកជន នៅឃុំតាសាញ ដើម្បីពិនិត្យហើយជាលទ្ធផលគឺ នាងមានផ្ទៃពោះ ៤ ខែមកហើយ ទើបស្ត្រីជាម្តាយដាក់ពាក្យប្តឹងតែម្តង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងហើយ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕អត្ថបទ៖ Kampucheathmey