មិនរួចខ្លួនទេ! ក្រសួង​អប់រំ យុវជន និង​កីឡា កំពុង​តែ​ពិនិត្យ និង​សម្រេច​ចំពោះ​​ករណី​គ្រូបង្រៀន​ម្នាក់ នៅ​សាលា​សន្ធរ​ម៉ុ​ក​យក​លុយពីសិស្ស

0
277

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បញ្ជាក់​ថា​ ពេល​នេះ​ក្រសួង​អប់់រំ​កំពុង​តែ​ពិនិត្យ និង​សម្រេច​ចំពោះ​​ករណី​គ្រូបង្រៀន​ម្នាក់ នៅ​សាលា​សន្ធរ​ម៉ុ​ក​យក​លុយពីសិស្ស ។

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ ​យុវជន និង​កីឡា បាន​ឲ្យ​កោះ​សន្តិភាព​ដឹង នៅ​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ យ៉ាង​ដូច្នេះ​ថា ៖«​គិត​មក​ដល់​ពេល​នេះ ក្រុមការងារ​ពាក់ព័ន្ធ​បាន​កំពុង​ពិនិត្យ និង​សម្រេច​ចំពោះ​ករណី​គ្រូបង្រៀន​យក​លុយ​សិស្ស​នៅ​សាលា​សន្ធរ​ម៉ុ​ក​» ។ លោក​ក៏​បាន​លើក​ឡើង​ថា គណៈ​គ្រប់គ្រង​សាលា​បាន​ធ្វើការ​សហការ​ជាមួយ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​រាជធានី​ភ្នំពេញ ដើម្បី​សិក្សា​ករណី​នឹង​ផង​ដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាំពាក្យ​ក្រសួង​ក៏​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​សម្រេច​បែប​ណា ក្រសួង​នឹង​ប្រាប់​ជា​ព័ត៌មាន​បន្ត​ទៀត ចំពោះ​គ្រូបង្រៀន​យក​លុយ​សិស្ស​នេះ​ផង​ដែរ ។

សូម​ជម្រាប​ថា បើ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​នាំ​គ្នា​ស៊ែ​របន្តថា​« មន្ទីរ​អប់រំ​រាជធានី​ភ្នំពេញ​បាន​រក​ឃើញ​ថ្នាក់​គ្រូបង្រៀន​ម្នាក់ នៅ​សាលា​បឋម​សិក្សា​សន្ធរ​ម៉ុ​ក ពិតជា​បាន​ទារប្រាក់​ចំនួន​៦​ម៉ឺន​រៀល ក្នុង​មួយ​ខែ​ពី​សិស្ស​មែន ប៉ុន្តែ​សម្រាប់​វិធានការ​លើ​គ្រូបង្រៀន​រូប​នោះ​មន្ទីរ​ថា ​នឹង​សម្រេច​បន្ទាប់​ពី​ប្រជុំ​នៅ​ថ្ងៃស្អែក​» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​ជម្រាប​ថា បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​បាន​ខិតខំ​តំឡើង​ប្រាក់បៀវត្ស​ជូន​មន្ត្រីរាជការ ក្នុង​នោះ​ក៏​មាន​គ្រូបង្រៀន​ផង​ដែរ កុំឲ្យ​គាត់​មាន​ជីវភាព​លំបាក​ដូច​ពេល​កន្លង​មក ប៉ុន្តែ​គេ​នៅ​សង្កេត​ឃើញ​មាន​គ្រូបង្រៀន​មួយ​ចំនួន​តូច​មិន​បាន​គោរព​គោលការណ៍​របស់​ក្រសួង ក៏​រាជរដ្ឋាភិបាល​ក្នុង​ការ​មិន​ឲ្យ​យក​ថវិកា​ពី​សិស្ស​នោះ​ទេ បែរជា​ពួក​គាត់​យក​លុយ​សិស្ស​ដែល​ករណី​មួយនេះ​មិន​សម្រាប់​សង្គម​នោះ​ទេ ។ ផ្ទុយ​ទៅ​ការ​ធ្វើ​បែប​នេះ​បាន​ប៉ះពាល់​ដល់​កិត្តិយស​ដល់​គ្រូបង្រៀន​ផ្សេង​ៗ ដែល​ពួក​គាត់​ខិតខំ​បង្រៀន​សិស្ស​ទាំង​ចិត្ត​កាយ ដើម្បី​ចង់​ឲ្យ​សិស្ស​មានចំណេះ​ទាំង​មិន​ខ្លាច​ការ​នឿយហត់​ផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​ររ​ឮ​កថា កាលពី​ថ្មី​ៗ នេះ​ក្រុម​អាណាព្យាបាល​របស់​សិស្ស​នៃ​សាលា​សន្ធរ ម៉ុ​ក បាន​ចេញ​មក​រិះគន់​ដូច​ព្យុះ លើ​គ្រូបង្រៀន មួយ​ចំនួន​ថា បើ​កូនសិស្ស​អត់ រៀន​គួរ ត្រូវ​គ្រូ​បណ្តេញចេញ​ក្រៅ​ថ្នាក់ និង​ទារ​យក​លុយ​ពី​កូនសិស្ស​១​ខែ​៦ ម៉ឺន​រៀល​ជា​ថ្លៃ​ដឹងគុណ​គ្រូ​ទៀត​ផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង គណនី ហ្វេ​ស ប៊ុ​ក​ឈ្មោះ Bunthoeun Ev បាន បង្ហោះ ឲ្យ​ដឹង​ថា « កូនស្រី​ខ្ញុំ ត្រូវ​បាន​អ្នកគ្រូ សាលា​សន្ធរ​ម៉ុ​ក​បណ្តេញ ចេញពី​ថ្នាក់​តាម​សម្តី អ្នកគ្រូ បាន​និយាយ ថា បើ​មិន​រៀន​គួរ ទេ​ទៅ​រក​គ្រូ​រក​សាលា​ណា​រៀន ផ្សេង​ទៅ​នៅ សាលា សន្ធរ ម៉ុ​ក បើ​មិន​រៀន​គួរ​ក៏​ត្រូវ​បង់លុយ​ដឹងគុណ​គ្រូ​មួយ​ខែ ៦០០០០៛ ដែរ ។ តើ​ខ្ញុំរ​ស់បាន​ដល់​ពេល​ណា0x017d7 បើ​ខ្ញុំ ខំ រក​លុយ​អោយ កូន​រៀន​គួរ មិន​បាន​ផង » ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ​មាន​ហ្វេ​ស​ប៊ុ​ក​របស់​អាណាព្យាបាល​កូនសិស្ស​សាលា​សន្ធរ ម៉ុ ក ម្នាក់​ទៀត​ឈ្មោះ Srey Neth SreyNeth ក៏ បាន​ទម្លាយ​ចេញ ឲ្យ​បងប្អូន មហាជន បានដឹង​ដែរ​ថា​« សុំ​ទោស​ទុកជា​មុន បើ​នាង​ខ្ញុំ​បង្ហោះ​ទៅ​មានការ​ប៉ះពាល់ ដោយសារ ករណី នេះ​ស្រ​ដៀង គ្នា​ជាមួយ​កូន​ខ្ញុំ ដែរ ព្រោះថា កូនប្រុស ពៅ ខ្ញុំ រៀន​ថ្នាក់​ទី​៦​នៅ សាលា​សន្ធរ​ម៉ុ​ក​ដែរ​គ្រូ​ទារ​លុយ​៦​ម៉ឺន​រៀល​តាំងពី​ថ្ងៃ​ចូល​រៀនទី ១ ខ្ញុំ​សួរ​ថា ថ្លៃ​អី​គេ អ្នកគ្រូ​គាត់​ថា​វា​ជា​ការ​ដឹងគុណ​របស់​ឪពុក​ម្តាយ​ចំពោះ​គ្រូ​ដែល​គាត់​មើល​នឹង​បង្រៀន​កូន​យើង អុញ​ខ្ញុំ​គាំង​ម៉​ង ព្រោះ​ខ្ញុំ​អត់​ចង់​និយាយ​ច្រើន​ជាមួយ​គាត់​នៅ​មាន​ច្រើន​ទៀត​ដែល​គាត់​និយាយ​មក​កាន់​ខ្ញុំ អស់​អារម្មណ៍​គោរព​អា​លីង​បន្ទាប់​មក​ទៀត​ទារ​លុយ​ម្នាក់​២​ម៉ឺន​រៀល ទិញ​កង្ហារ ហើយ​ថ្នាក់​គាត់​សិស្ស​សរុប​ជាង​៣០​នាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​សុំ​សួរ​ដូច​ឆោត​អា​រឿង​លុយ ទិញ​កង្ហារ​ហ្នឹង គឺ​ទិញ​រាល់​ឆ្នាំ​ឲ្យ​តែ​ពេល​ចូល​រៀន​គឺ ប្រមូល​ហើយ​អត់​យល់ ! នៅ​មាន​ទៀត​មិន​ទាន់​អស់​ទេ​យក​ពី​សិស្ស ១ ថ្ងៃ ៥០០​រៀល​ផ្សេង​ទៀត និង រៃ​លុយ ពី​សិស្ស​ម្នាក់​៥០០​រៀល​រាល់​មួយ​អាទិត្យ​ម្តង​ថ្លៃ​ទិញ ទឹក​ជូន​អ្នកគ្រូ​ពិសារ ចា៎​នេះ ចូល​រៀន​អត់​ទាន់​ដល់​មួយ​ខែ​ទេ​ចាំ​មើល​តើ ខែ​បន្ទាប់​ៗ នៅ​មានអី កើតឡើង​ទៀត​ហើយ​សូម​បញ្ជាក់​ផង​ដែរ​អា ៦​ម៉ឺន ថ្លៃ​ទឹកចិត្ត​ហ្នឹង​គឺ​ជូន​ជា​រៀង រាល់​ខែ ខក​បាន តែ​ហាម​ខាន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុំ​បញ្ជាក់​មួយទៀត បើ​លុយ​រៀន​គួរ ខ្ញុំ​មិន​ថា​ទេ​ព្រោះ នេះ​ជា​រឿង ធម្មតា ដែល គាត់​បង្រៀន​កូន​យើង​បន្ថែម​ក្រៅពី​ម៉ោង​សិក្សា ជូន​ដោយ​ក្តី​គោរព​។ ក្រោយ​ពី​ឃើញ​មានការ​បង្ហោះ​ក្នុង ហ្វេ​ស​ប៊ុ​ក​រឿង​សាលា​ទារ​លុយ​ពី​សិស្ស នេះ​ក៏​ស្រាប់តែ​មាន អាណាព្យាបាល​សាលា​សន្ធរ​ម៉ុ​ក​ជា​ច្រើន​នាក់​ទៀត​នាំ​គ្នា​ប​ញ្ជេ​ញ​មតិ រិះគន់​សាលា​មួយ​នេះ​យ៉ាង​គំហុក​តាម រយៈ​ការ​ខ​មិន​ដែល​មាន​ន័យ​ដូច​ៗ​គ្នា​ផង​ដែរ ៕ អត្ថបទ៖ កោះសន្តិភាព