រាជធានីភ្នំពេញ៖ គ្រូបង្វឹកឆត្រយោងម្នាក់ បម្រើការងារ នៅក្នុងបញ្ជាការដ្ឋានកងទ័ពពិសេស ៩១១ បានជួបនឹង គ្រោះ ថ្នា ក់ រហូតដល់បា ត់ ប ង់ ជីកវិត ខណៈកំពុងបង្វឹកសិស្សកងទ័ពឆត្រយោង កាលពីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅលើទឹកដីស្រុកឱរាល់ ខេត្តកំពង់ស្ពឺ។
បើតាមប្រភពពីមន្រ្ដីយោធាត្រម្នាក់ បានប្រាប់ព័ត៌មានបឋម ដោយត្រួសៗថា ជនរងគ្រោះ ឈ្មោះ លឹម សាយ មានឋានន្ដរស័ក្ដិជាវរសេនីយ៍ត្រី និងមានតួនាទីជាគ្រូបង្វឹកឆត្រយោង ហើយលោកគ្រូបានស្លា ប់ ខណៈកំពុងបង្វឹកទាហានឆត្រយោង។ រីឯមន្រ្ដីយោធាឆត្រយោងម្នាក់ទៀត ដែលរងរបួសធ្ងន់ដែរនោះ នៅមិនទាន់ស្គាល់អត្ដសញ្ញាណនៅឡើយ។
ប្រភពព័ត៌មានដដែល បានបន្ដថា គ្រោះថ្នាក់អកុសលនេះ បានកើតឡើង ខណៈលោកគ្រូកំពុងតែបង្វឹកសិស្សជាមន្រ្ដីទាហានឆត្រយោង លោតពីយន្ដហោះ។
ប៉ុន្ដែនៅពេលលោកគ្រូលោតចុះមក ឆត្របានគ្រលាស់ជាធម្មតា តែឆត្ររបស់លោកគ្រូ លឹម សាយ បានវណ្ឌគ្នាជាមួយនឹងសិស្សម្នាក់ទៀត បណ្ដាលឲ្យធ្លាក់មកដល់ដី រងរបួសធ្ងន់ទាំង២នាក់ តែជាអកុសល លោកគ្រូ លឹម សាយ បានស្លា ប់ ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យ។
យ៉ាងណាមិញទាក់ទងនឹងរឿងដ៏ក្រៀមក្រំនេះ ស្រាប់តែភរិយារបស់លោកគ្រូបង្វឹកបង្ហោះសារយ៉ាងក្ដុកក្ដួលថា” នឹកលោកប្ដីណាស់បងសម្លាញ់ សូមលោកប្ដីទៅឲ្យសុខណា លោកប្ដី ប្រពន្ធស្ដាយចង់រស់នៅជាមួយប្ដីរហូតដល់ចាស់ ប្ដីសន្យាថាមិនអោយប្រពន្ធពិបាកចិត្តទេ តែឥឡូវលោកប្ដីអោយប្រពន្ធពិបាករហូត ដោយលោកប្ដីទៅចោលប្រពន្ធមិនបានលាមួយម៉ាត់សោះហ្នឹង”៕