ឃើញសាច់ខ្ចីទ្រលុកទ្រលន់ដាក់ថ្នាំក្នុងកែវស្រាអោយផឹកបម្រុងយកទៅខ្ញី តែជ្រុលរហូតនាងសន្ល ប់ហៅឡានពេទ្យ ក៏ដាក់មេប្រូចបាត់

0
426

បរទេស៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook កាលពីពេលថ្មីៗនេះបានឲ្យដឹងថា នារីម្នាក់បានចូលទៅបម្រើចាក់ស្រាឲ្យភ្ញៀវនៅក្នុងកម្មវិធីប្រគំតន្រ្ដីមួយ ស្រាប់តែអកុសលជួបរឿងនឹកស្មានមិនដល់ ដោយខ្លួននាងត្រូវបានផឹកស្រាដែលភ្ញៀវដាក់ថ្នាំអំហ្វេតាមីន​ រហូតដល់សន្លប់បាត់បង់ស្មារតី ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហេតុការណ៌នេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ក្នុងព្រឹត្តិការណ៍ប្រគុំតន្រ្តីមួយ ស្ថិតនៅក្នុងឃុំបានម៉ា ស្រុកបានថែ ខេត្តអយុធ្យា។ ដែលស្រ្ដីជាជនរងគ្រោះ ត្រូវបានម្ចាស់កម្មវិធីជួលយកទៅចាក់ស្រាជូនភ្ញៀវ ខណៈពេលដែលនាងកំពុងធ្វើការស្រាប់តែមានមនុស្សចូលរួមក្នុងកម្មវិធីបានបន្លំដាក់ថ្នាំអំហ្វេតាមីន ហើយបានបង្ខំនាងឲ្យផឹករហូត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទាល់តែនាងត្រហក់ខ្យល់ពិបាកដកដង្ហើម សន្លប់ យកតែម្ដង ភ្លាមៗនោះម្ចាស់កម្មវិធីបានរួសរាន់ខលហៅឡានពេទ្យ ដើម្បីដឹកនាងយកទៅសង្គ្រោះ ដោយស្ថានភាពសុខភាពរបស់នាងត្រូវបានខាងក្រុមគ្រូពេទ្យបំពាក់អុកស៊ីសែនឲ្យ ក្នុងការស្រោចស្រង់ជីវិតនាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មកទល់ពេលនេះនារីជាជនរងគ្រោះបានជាធូរស្បើយខ្លះៗហើយ ជាមួយគ្នានេះដែរម្ចាស់កម្មវិធីបានចេញមុខទទួលខុសត្រូវរាល់អ្វីៗទាំងអស់ បូករួមទាំងថ្លៃចំណាយព្យាយាលផងដែរ។ ចំណែកករណីនេះនៅពុំទាន់រកឃើញថាពុំមានភស្តុតាងអ្វីនោះទេ ដោយសារតែថ្ងៃនោះមានភ្ញៀវច្រើននៅក្នុងព្រឹត្តិការណ៍នេះ ប៉ុន្តែ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅក្នុងរឿងនេះសមត្ថកិច្ចបានសន្និដ្ឋានថា ប្រហែលជាមានមនុស្សគិតអាក្រក់លើនាង ដោយប្រុងយកខ្លួនប្រាណនាងទើបធ្វើបែបនេះ តែទោះជាយ៉ាងណាវាគឺជាឧទាហរណ៍មួយដែលត្រូវប្រុងប្រយ័ត្ននៅពេលទទួលយកកែវស្រាពីភ្ញៀវ ៕ប្រភព KBN

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​