សោកស្តាយណាស់!! ម្ចាស់ផ្ទះស្រែកយំឡើងសន្លប់…មួយពព្រិចភ្នែក អគ្គិភ័យលេបត្របាក់ផ្ទះឈើធំៗ០៣ខ្នងជាប់គ្នា (មានវីដេអូ)

0
187

(កំពង់ធំ)៖ ថ្ងៃសៅរ៏ ១៤រោច ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែ វិច្ឆិការ ឆ្នាំ ២០២០ វេលាម៉ោង ១២ និង ១៥នាទី មានករណីអគ្គិភ័យឆេះផ្ទះ០១លើក ចំនួន៣ខ្នង ស្មើនិង ៣គ្រួសារ ស្ថិតនៅភូមិបុស្សធំ ឃុំក្រយា ស្រុក ប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១ – ម្ចាស់ឈ្មោះ យាន រ៉ុម ភេទ ស្រី អាយុ៥២ឆ្នាំ ប្រភេទសំណង់: ផ្ទះធ្វើអំពីឈើ ទំហំ០៧មx១២ម ដំបូលប្រក់ក្បឿង ជញ្ជាំងក្តា រនាបក្តា។

ខូចខាត: ឆេះផ្ទះមួយខ្នងទាំងស្រុងទំហំ០៧មx១២ម -ប្រាក់បាតចំនួន១០០០បាត -ខ្សែកមាសចំនួន០២ខ្សែស្មើ១ដំឡឹង២ជី -ខ្សែកផ្លាកទីនចំនួន០១ខ្សែស្មើ១ដំឡឹង
-ក្រវិលមាសចំនួន០២គូស្មើ០១ជី -ចិញ្ជៀនផ្លាកទីន ០១ជី -អង្ករចំនួន០១បេ -ស្រូវចំនួន៧៥០គីឡូ -ធុងទឹកកកធំចំនួន០២
-សៀវភៅគ្រួសារ,សំបុត្រកំណើត,ប័ណ្ណក្រីក្រ អត្តសញ្ញាណបណ័្ណ២សន្លឹក -និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២ – ឈ្មោះ ឈន មករា ភេទ ប្រុស អាយុ ៣០ឆ្នាំ ខូចខាត _ ប្រភេទសំណងផ្ទះឈើលើថ្មក្រោម _ទំហំ ៧ម x ១២ម ប្រក់ក្បឿង ជញ្ជាំងក្តា រនាបក្តា សំភារះក្នុងផ្ទះឆេះទាំងស្រុង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣ – ឈ្មោះ ដក ឌួង ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ខូចខាត _ ប្រភេទសំណង់ផ្ទះឈើលើសរសរថ្ម _ ទំហំ ០៧ x ១២ម ដំបូលប្រក់ក្បឿង ជញ្ញាំងក្តា រនាបក្តា
_ក្រវិលមាស១គូ ១ជី _ខ្សែរកផ្លាកទីន ១ ជី _ លុយបាត១ មុឺន _លុយរៀល ២០មុឺន

_ សំភារ: ក្នុងផ្ទះខូចខាតទាំងស្រុង មូលហេតុ: បណ្តាលមកពីផ្ទុះសេខ្សែភ្លើងពេលម្ចាស់ផ្ទះមិននៅទៅច្រូតស្រូវទាំង៣ផ្ទះ។ រថយន្តអគ្គិភ័យរបស់អធិការនគរបាលស្រុកប្រាសាទបល្ល័ង្គបានចេញអន្តរាគមន៍ចំនួន០១គ្រឿង និងរថយន្តរបស់ស្នងការនគរបាលខេត្តចំនួន០២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០៥រថយន្ត ៕`

ប្រភព Top new kh