ឆេះ​រោង​ស្នាក់​នៅ​របស់​កម្មករ​សំណង់​ក្នុង​បុរី​នៅ​ខេត្ត​ព្រះ​សីហ​នុ

0
144

ខេត្ត​ព្រះ​សីហ​នុ ៖ ព័ត៌មានបឋមមាន​ករណី​អគ្គី​ភ័យ​ឆេះ​រោង ស្នាក់​នៅ​របស់​កម្មករ​សំណង់​ក្នុង​បុរី ០១​កើតឡើង នៅ​វេលា​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំនុច​បុរី ឡឺ​ស៊ិ​ន ឡោ​ត ហ្គា​ដេ​ន ក្រុម​១៤ ភូមិ​២ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ នេះ​បើ​យោង​តាម​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ផ្សាយ​មុន​បន្តិច ។

ចំពោះ​ការ​ខូចខាត​មាន រោង​ស្នាក់ នៅ​ធ្វើ​ឈើ ប្រក់​ស័ង្កសី​ចំនួន​១៥​បន្ទប់ និង​សំភា​រះ​ទាំងស្រុង ។ពាក់ព័ន្ធ​ករណី​នេះ​មាន​រថយន្ត​០២ គ្រឿង​ចេញ​ជួយ​ពន្លត់ ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​០៤ រថយន្ត​ផង​ដែរ ។ដោយឡែក​មូលហេតុ គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ។
លើស​ពី​នេះ​ទៅ​ទៀត ករណី​នេះ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួស​ឡើយ ៕ ប្រភព កោះសន្តិភាព