ករណីថ្មីលើដីសៀមរាប! លួច​លុយ​​ក្នុង​​ផ្ទះ​​ផ្ទេរ​ប្រាក់​វី​​ង​​

0
218

ខេត្តសៀមរាប ​៖​ បើ​តាម​សេចក្ដីរាយការណ៍​ពី​មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា ផ្ទះ​ផ្ទេរ​ប្រាក់​វី​ង​មួយ​កន្លែង​ ត្រូវ​បាន​ក្រុម​ចោរ​មាន​គ្នា​៣​នាក់ (​ប្រុស​០២​នាក់ ស្រី​០១​នាក់​) ចូល​លួច​លុយ យក​អស់ប្រាក់​មួយ​ចំនួន​ធំ ហើយ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ខណៈ​ពេល​នេះ​សមត្ថកិច្ច​ស្រាវជ្រាវ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ស្រុក​ពួក​។ ហេតុការណ៍​ក្រុម​ចោរ​​បាន​កើតឡើង​នៅ​ម៉ោង​១២​និង​០០​នាទី​យប់ ថ្ងៃ​ទី​០៨​ វិច្ឆិកា​ ស្ថិត​នៅ​ក្នុងភូមិ​ត្រកៀត ឃុំ​មុខ​ប៉ែន ស្រុក​ពួក ខេត្តសៀមរាប​។
ប្រភព​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៩​ ​វិច្ឆិកា​ ​នេះ​ថា ជនសង្ស័យ​(​ក្រុម​ចោរ​មួយ​ក្រុម​) មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ គ្រាន់តែ​គេ​មើល​តាម​កា​មេ​រា​សុវត្ថិភាព គឺ មាន​គ្នា​ចំនួន​០៣​នាក់ ស្រី​ម្នាក់ ដោយ​ប្រើប្រាស់ មធ្យោបាយ​ដឹក​ជញ្ជូន​មាន​ម៉ូតូ​១​
គ្រឿង​។

ប្រភព​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ឈ្មោះ ហាន ប៊ុ​ន​ហុ​ន ភេទ​ប្រុស អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បានឱ្យ​ដឹង​ថា ទ្រព្យសម្បត្តិ ដែល​បាត់បង់​រួម​មាន​៖ ប្រាក់​ដុល្លារ​​៧០០​ដុល្លា​អា​មេ​រិ​ក​។ ប្រាក់​បាត​ថៃ ៣៩ ៦០០​បាត​។​ប្រាក់​ខ្មែរ ១៣០ ០០០​រៀល​។​កាត​គ្រី​ម៉ូតូ០១ សន្លឹក​។​.​អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ ០១​សន្លឹក និង​កាត​ធានា​គារ​០៣​សន្លឹក​។
ពាក់ព័ន្ធ​ជុំវិញ​ករណី​អំពើ​លួច ខាងលើ​នេះ កោះសន្តិភាពនៅ​មិន​ទាន់​ទទួល​បានការ​បំភ្លឺ​ពី​អាជ្ញាធរ និង សមត្ថកិច្ច ស្រុក​ពួក នៅឡើយ​ទេ ។ ក្នុង​ករណី​ខាងលើ​នោះ​ដែរ សមត្ថកិច្ច មិន​ទាន់​ឱ្យ​ចុះ​ផ្សាយ​នោះ​ទេ កំពុង​ស្រាវជ្រាវ​ ។​ ប្រភព កោះសន្តិភាព
ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្ត ។