រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់រួមទាំងគ្រឿងញៀនជាច្រើនត្រូវបានបង្ក្រាប នៅ
ចំណុចបណ្តោយផ្លូវបេតុង (ក្បែររង្វង់មូលនាងមច្ឆា) ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៨និង៤៥នាទីយប់ថ្ងៃទី០៣ វិច្ឆិកា។សេចក្តីរាយការណ៍ឱ្យដឹងថា ជនសង្ស័យឈ្មោះ សឿន ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែ។ វត្ថុតាងដែលរឹបអូសបាន មានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ៣១១០ក្រាម និងអុីចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ១.០៧ក្រាមសរុប៣១១១.០៧ ក្រាម។ប្រភពបន្តទៀតថា គ្រឿងញៀនដ៏ច្រើនសន្ធឹកនេះ គឺនាំចូលពីប្រទេសឡាវ មកកាន់កម្ពុជា ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យក៏បានបន្តបង្ក្រាបដោយឆែកឆេរ និងបិទបង្ខាំងអាស័យដ្ឋានបណ្តោះអាសន្នមានចំនួន៤គោលដៅ ៖
គោលដៅទី១-នៅផ្ទះលេខA2 ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌឬស្សីកែវ រាជ
ធានីភ្នំពេញ។ គោលដៅទី២-ផ្ទះលេខ32E ភូមិក្រោលគោ សង្កាត់គីឡូមែត្រលេខ៦ ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ គោលដៅទី៣-ផ្ទះលេខ02K ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ និងគោលដៅទី៤-ផ្ទះលេខ 40V សង្កាត់គីឡូមែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានពីកម្លាំងជំនាញ(ក៨)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង វ៉ាន់ កុសល សហការជាមួយស្នងការរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួល ពីលោក សឿង មុនីរត្ន័ ព្រះរាជអជ្ញារងអមសាលាតំបូងរាជធានីភ្នំពេញបានចុះស្រាវជ្រាវរហូតធ្វើការបង្ក្រាបបាន ។ ប្រភព កោះសន្តិភាព