Beckham ចុះ​កិច្ចព្រមព្រៀង​តម្លៃ​២៨​លាន​ដុល្លារ​ជាមួយ Netflix ដើម្បី​ធ្វើ​រឿង​មួយ

0
179

អង់គ្លេស ៖ លោក David Beckham ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ចុះ​កិច្ចព្រមព្រៀង​មាន​តម្លៃ ២៨ លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ក្រុមហ៊ុន​អា​មេ​រិ​ក Netflix ដើម្បី​បង្កើត​វី​ដេ​អូ​ឯកសារ ដែល​និយាយ​អំពី​ខ្សែជីវិត និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អតីត​ខ្សែបម្រើ​ឆ្នើម​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូប​នេះ​។យើង​តាម​ការ​ចុះ​ផ្សាយ​ពី​កាសែត The Sun បានឱ្យ​ដឹង​ថា​វី​ដេ​អូ​ឯកសារ​នេះ នឹង​បង្ហាញ​នូវ​ខ្សែអាត​វី​ដេ​អូ​ចាស់​ៗ​របស់ Beckham ដែល​គ្រប់​គ្នា​មិន​ធ្លាប់​បានឃើញ​ពី​មុន​មក​នៅ​ក្នុង​ថ្ងៃ​ខួបកំណើត និង​ថ្ងៃ​បុណ្យ​ណូអែល (Christmases) របស់​គេ​កាល​នៅ​កុមារភាព​។ វា​ក៏​ត្រូវ​ផ្តោត​យ៉ាង​សំខាន់​ទៅ​លើ​ទំនាក់ទំនង​ស្នេហា​របស់​គេ ជាមួយនឹង​ប្រពន្ធ​គឺ​នាង Victoria Beckham​។ ហើយ​ក៏​រួម​មាន​បទ​សម្ភាសន៍ និង​ការ​អត្ថាធិប្បាយ​ពី Victoria និង​កូន​ៗ​ទាំង​៤​នាក់​របស់​ពួក​គេ Brooklyn, Romeo, Cruz និង Harper ផង​ដែរ​។ក្នុង​វី​ដេ​អូ​ឯកសារ​នេះ ក៏​នឹង​មាន​បង្ហាញ​អំពី​អតីត​កីឡាករ​ក្រុម Man UTD, Real Madrid និង PSG ដែល​ប​ច្ចប្ប​ន្ន​មាន​វ័យ ៤៥​ឆ្នាំ​រូប​នេះ ដែល​កំពុង​មាន​ភាព​មមាញឹក​យ៉ាង​ខ្លាំង ទៅ​នឹង​ការងារ​ជាមួយ​ក្លិប​បាល់ទាត់ Inter Miami នៃ​លី​គ​កំពូល​សហរដ្ឋ​អាមេរិក​ក្នុង​នាម​ជា​សហ​ម្ចាស់​ក្លិប​មួយ​នេះ​។ បូក​រួម​ជាមួយ​ការ​ចូលរួម​សកម្មភាព​សប្បុរសធម៌​ជា​ច្រើន​របស់​គេ កាលពី​កន្លង​មក​ផង​ដែរ​៕​ ប្រភព Koh Sentepheap