ខ្លោចចិត្តណាស់! ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ធ្លាក់​ជង្ហុក​ដួល រថយន្ត​យី​ឌុ​ប​ទៅ​ដល់​កិន​បែកក្បាល​ស្លាប់

0
162

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ធ្លាក់​ចូល​ជង្ហុក​បណ្ដាល​ឲ្យ​ដួល​ស្រប​ពេល​នោះ​មាន​រថយន្ត​ប្រភេទ​យី​ឌុ​ប​កង់​១២ មួយ​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​យ៉ាង​លឿន​ទៅ​ដល់​កិន​បណ្ដាល​ឲ្យ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង បន្ទាប់​មក​រថយន្ត​នេះ​បាន​បើក​រត់គេច​ទៅ​បាត់​ដោយ​សុវត្ថិភាព​តែ​ម្ដង​។​ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ខាងកើត​ផ្សា​រកំ​បូល ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។
ស្ត្រី​រង​គ្រោះ​ដល់​ស្លាប់​បាត់បង់​ជីវិត​នោះ​ឈ្មោះ ចិ​ន្ត សុខ​ហេង អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រាំ​គល់ ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា Beat ពណ៌​ស ពាក់​ស្លាក​លេខ តាកែវ 1V-3095 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈនោះ​នាង​បាន​គេច​ជង្ហុក​ធំ​មួយ​ក្នុង​ចំណោម​ជង្ហុក និង​រណ្ដៅ​ជា​ច្រើន​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៤ ដែល​រង​ការ​ខូចខាត​ដោយ​ទឹកជំនន់​ទឹកភ្លៀង​និង​ពុំ​ទាន់​មានការ​ជួសជុល​នៅឡើយ​។ប៉ុន្តែ​គេច​អត់​ផុត​បាន​ធ្លាក់​ច​ញល​ទៅ​ក្នុង​ជង្ហុក​នោះ​បណ្ដាល​ឲ្យ​ដួស​ស្រប​ពេល​នោះ​ស្រាប់តែ​មាន​រថយន្ត​យី​ឌុ​ប​កង់​១២​ពុំ​ស្គាល់​ម៉ាក​១​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ទៅ​ដល់​បាន​កិន បណ្ដាល​ឲ្យ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង​។ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​រថយន្ត​នោះ​បាន​បើក​រត់គេច​បាត់​ដោយ​សុវត្ថិភាព​គ្មាន​នរណា​ម្នាក់​ជួយ​ដេញ​តាម​ឡើយ ម្យ៉ាង​ភ្លាម​ៗ​នោះ​គេ​ពុំ​ច្បាស់​ថា​ត្រូវ​រថយន្ត​មួយ​ណា​បើក​កិន​ជន​រង​គ្រោះ​ទេ លុះ​ក្រោយ​ពេល​នគរ​បស​ល​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​នៅផ្ទះ​ក្បែរ​កន្លែង​កើតហេតុ​នោះ​ទើប​ដឹង​ថា ពេល​ស្ត្រី​រង​គ្រោះ​ជិះ​ម៉ូតូ​ធ្លាក់​ជង្ហុក​ត្រូវ​រថយន្ត​យី​ឌុ​ប​បើក​កិន​រហូត​ដល់​ស្លាប់ បន្ទាប់​មក​នគរបាល​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​តាម​ស្រាវជ្រាវ​រក​រថយន្ត​ដែល​កិន​នាងរង​គ្រោះ​ស្លាប់​៕ ដោយ ៖ យន់ ស៊ី​ថា ប្រភព កោះសន្តិភាព