របាយការណ៍កូវីដ-១៩ ប្រចាំថ្ងៃ៖ «ចំនួនអ្នកឆ្លងលើផែនដីកើនលើស ៤៦លាននាក់, ស្លាប់ជិត ១.២លាននាក់, ជាសះស្បើយជាង ៣៣.៣លាននាក់, ១៩៥ប្រទេស-ដែនដីមានអ្នកឆ្លងចាប់ពី ១០០ករណីឡើងទៅ»

0
144

(បរទេស៖ គិតត្រឹមម៉ោង ៧៖០០នាទីល្ងាច ថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១៥ ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។

បើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ worldometer បានបង្ហាញថា ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ៤៦,០១៨,០៩០នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ១,១៩៥,៦១៦នាក់បានស្លាប់បាត់បង់ជីវិត និង ៣៣,៣០៧,៤៣៣នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។ ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងចាប់ពី ១០០ករណី គឺមាន ១៩៥ប្រទេស និងដែនដី ដោយក្នុងនោះប្រទេសកម្ពុជាយើងឈរនៅលេខរៀងទី ១៨៨។ ប្រភព Fresh News

ដើម្បីតាមដានតារាងពិភពលោករបស់ worldometer សូមចុចលីងនេះ៖ https://www.worldometers.info/coronavirus/