ជូនដំណឹង! ខេត្តកំពង់ស្ពឺ ផ្អាកចរាចរណ៍បណ្តោះអាសន្នលើផ្លូវជាតិលេខ៤១ កែងនឹងផ្លូវជាតិលេខ៤ ព្រោះក្រុមការងាកំពុងជួសជុលផ្លូវ ក្រោយខូចខាតដោយទឹកជំនន់

0
190

(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ បានជូនដំណឹងដល់សាធារណជនអំពីការផ្អាកធ្វើចរាចរណ៍ជាបណ្តោះអាសន្ន នៅលើផ្លូវជាតិលេខ៤១ កែងនឹងផ្លូវជាតិលេខ៤ ព្រោះក្រុមការងារជំនាញ កំពុងតែជួសជុលផ្លូវជាបន្ទាន់ បន្ទាប់ពីរងការខូចខាតដោយសារជំនន់ទឹកភ្លៀងកន្លងមក។

អាស្រ័យហេតុនេះ សូមសាធារណជនដែលមានបំណងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤១ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ឬក៏ទៅកាន់ខេត្តព្រះសីហនុ សូមមេត្តារកផ្លូវវាងជាបណ្ដោះអាសន្ន៕ ប្រភព Fresh News