ផ្លែស្វាយជាប្រភេទរុក្ខជាតិហូបផ្លែ ដែលប្រជាជនទូទៅចូលចិត្តហូបទាំងទុំរឺខ្ចិយ។ ផ្លែស្វាយអាចត្រូវបានគេយកទៅធ្វើជាដំណាប់, វត្ថុធាតុសំរាប់ផលិតស្រាបៀជាដើម។
ខាងក្រោមនេះ សូមណែនាំពីការបង្កាត់ ផ្សាំបែកស្វាយពងមាន់៖
របៀបដាំស្វាយ សាកមែក៖
១- ស្វែងរកមែកណារាងត្រង់ល្អ មានថ្នាំងល្អ។ បុកដីល្បាយអាចម៍គោនិងកំទេចចំបើង រួចដាក់ហាលថ្ងៃអោយស្ងួត។
២- យកស្រកីសំបកដូង ដំអោយទក់ លាតដាក់លាតហាលទឹកសន្សើម។ ចំពោះដីល្បាយ សូមកុំដាក់អាចម៍គោច្រើនពេក នាំអោយប្រៃឆាប់ស្លាប់ដើម។
៣- ចៀរសំបកចេញ ពីលើថ្នាំង មែកស្វាយ ប្រហែលមួយធ្នាប់ដៃ និង ពីក្រោមថ្នាំង ប្រហែលមួយធ្នាប់ដៃ។
៤- យកដីអាចម៍គោដែលហាលស្ងួត មកច្របាច់លាយទឹកអោយសើម រួចយកទៅបិទរុំលើថ្នាំងអោយជិត មានទំហំប៉ុនក្បាលជង្គង់។
៥- យកស្រកីដូងដែលហាលទឹកសន្សើម មករុំពីក្រៅ ចងក្បាល ពីលើពីក្រោមថ្នាំអោយជាប់ តែកុំចង អោយចំថ្នាំង ព្រោះទីនោះ ជាកន្លែង ដែលឬសស្វាយត្រូវដុះចេញមក។ សូមស្រោចទឹកមួយថ្ងៃម្តង ពេលព្រលប់។ ធ្វើដូច្នេះ រហូតដល់ឃើញឬសស្វាយ ដុះចាក់មកពីក្នុងស្រកីដូងចេញមកក្រៅ។
៦- ជីករណ្តៅ ទំហំប្រហែល កន្លុះម៉ែត្របួនជ្រុង ជម្រៅកន្លុះម៉ែត្រ
៧- យកចំបើងទៅក្រាលនៅបាត កម្រាស់មួយតឹក
៨- ដាក់ដីល្បាយមួយតឹក ទើបដាក់កាត់មែកស្វាយ ដាក់ចូលក្នុងអន្លុងនោះ ហើយយកដីល្បាយដាក់ថែមកប់មែកនោះ
៩- សូមកុំភ្លេចដោតឈើមួយផ្អោបមែកស្វាយ អោយឈរត្រង់ផង ដើម្បីកុំអោយមែកស្វាយទន់ដួល ពេលត្រូវកំដៅថ្ងៃ នៅពីរបីថ្ងៃដំបូង ដែលយើងកាត់មែកដាំ។
១០- ស្រោចទឹកមួយថ្ងៃមួយដង ប្រហែល បួនទៅប្រាំផ្តិល។ សូមកុំស្រោចច្រើនពេក ព្រោះនឹងអាចអោយ រលួយមែក ស្លាប់វិញបាន។ បើតិចពេក អាចអោយមែកស្វាយស្ងួត ស្លាប់បានដូចគ្នា។
១១- នៅអាទិត្យដាំដំបូង ត្រូវស្រោចទឹក ទាំងស្លឺក ទាំងមែក និងដើម នៅពេលព្រលប់ ត្រជាក់ដី។ ធ្វើយ៉ាងនេះ នឹងធ្វើអោយដំណាំល្អ។
ប្រភព៖ agritoday