ចប់បាត់!ការសិក្សាមួយបានបញ្ចាក់ថា មនុស្សស្រីគេងក្បែឆ្កែមាន​អារម្មណ៍​ប្រសើរ​ និង សុវត្តិភាពជាងគេងក្បែមនុស្សប្រុស

0
376

សត្វសុនខ ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា «មិត្តល្អ» របស់​មនុស្ស​ប្រុស ប៉ុន្តែ​វា​ក៏​ជា «មិត្តល្អ» របស់​មនុស្ស​ស្រី​ដែរ បើ​និយាយ​ពី​ដៃ​គូ​ក្នុង​ការ​គេង ។ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការសិក្សា​ខាង​លើ​បាន​បង្ហាញ​ថា មនុស្ស​ស្រី​ភាគច្រើន​ដែល​គេង​ក្បែរ​សត្វ​សុនខ មាន​អារម្មណ៍​ប្រសើរ​ជាង​គេង​ក្បែរ​សត្វ​ឆ្មា ឬ មនុស្ស​ប្រុស ។ មនុស្ស​ស្រី​ចំនួន ៩៦២ នាក់​នៅ​សហរដ្ឋអាមេរិក ត្រូវ​បាន​ចោទ​សួរ​សម្រាប់​ការ​សិក្សា​នេះ ដោយ​ក្នុង​នោះស្រ្តី​ស្ទើរ​ពាក់កណ្តាល​បាន​គេង​ជាមួយ​សត្វ​សុនខ​យ៉ាងហោចណាស់​មួយ​ក្បាល ១ ភាគ ៣ បាន​គេង​ជាមួយ​សត្វ​ឆ្មា និង ជាង​ពាក់​កណ្តាល​ទៀត​គេង​ជាមួយ​ដៃ​គូ​ជា​មនុស្ស ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើ​ប្រៀបធៀប​នឹង​ស្រ្តី​គេង​ជាមួយ​សត្វ​ឆ្មា ឬ មនុស្ស អ្នក​ដែល​គេង​ក្បែរ​សត្វ​សុនខ បាន​អះអាង​ថាមាន​ភាព​ស្រណុក និង មាន​អារម្មណ៍​សុវត្ថិភាព​ខ្ពស់​ជាង ។ ជាការពិតណាស់ សត្វ​សុនខ​មាន​សមត្ថភាព​អាច​ការពារ​ម្ចាស់​របស់​វា​បាន ហើយ​វា​ក៏​អាច​ផ្តល់​ដំណឹង​ដល់​ម្ចាស់​មុន​ពេល និង មាន​ប្រសិទ្ធភាព​ទៀតផង មិនដូច សត្វឆ្មា និង មនុស្ស​ឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនតែប៉ុណ្ណោះ សត្វ​សុនខ​ក៏​អាច​ជួយ​ដល់​ការ​គេង​ឱ្យ​មាន​សុខភាព​ល្អ ព្រោះ​ពួកវា​ចំណាយ​ពេល ៧៥% នៃ​ពេល​យប់​ដេក ហើយ​មាន​សកម្មភាព​ពេល​យប់​តិច មិន​ដូច​សត្វ​ឆ្មា​ដែល​តែង​ធ្វើ​សកម្មភាព​រំខាន​ឡើយ ៕