យោងតាមការបង្ហោះរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាចាប់ពីថ្ងៃនេះតទៅទាំងអ្នកបើកបរ និងអ្នកជិះពីក្រោយគឺត្រូវពាក់ពួកសុវត្ថិភាពអោយបានគ្រប់ៗគ្នា និងគ្រប់ពេលវេលា ទាំងពេលយប់ និងថ្ងៃ។
បេីមិនពាក់មួកសុវត្ថិភាព នគរបាលចរាចរណ៍ និងធ្វេីការឃាត់មិនអោយបន្តដំណេីរទៅមុខទៀតឡេីយ រហូតទាល់តែរកមួកសុវត្ថិភាពមកពាក់។
ដោយនគរបាលចាប់ផ្តើមធ្វើយុទ្ធនាការនេះរយៈពេលមួយខែ ចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ចំពោះការចុះធ្វេីការផ្សព្វផ្សាយ អប់រំនេះ គឺមិនមានការផាកពិន័យឡេីយ។
ដេីម្បីការពារអាយុជីវិតអ្នក និងអ្នកដ៏ទៃ សូមបងប្អូនប្រជាលរដ្ឋទាំងអស់ចូលរួមគោរពចរាចរណ៍អោយបានគ្រប់ៗគ្នា៕ ប្រភព៖ Khmer Note