ភ្នំពេញ ៖ តារាសម្តែង និងចម្រៀងស្រីចូលចិត្តធ្វើអ្វីប្លែកៗពីគេអ្នកនាង ទូច ស្រីល័ក្ខ ថ្មីៗនេះស្រាប់តែប្រកាសឲ្យមហាជនភ្ញាក់ផ្អើលគ្រប់គ្នា ដោយនាងបានលើកឡើងថា ខ្លួននាងសព្វថ្ងៃកំពុងតែមានជំងឺម្យ៉ាង ដែលពិបាកក្នុងការព្យាបាលបំផុត។
ការប្រកាសរបស់អ្នកនាង ទូច ស្រីល័ក្ខ នាពេលនេះបានបង្កឲ្យមហាជនមានការភ្ញាក់ផ្អើលនិងលើកជាសំនួរថា តើនាងមានជំងឺអ្វីទើបធ្វើឲ្យនាងប្រកាសបែបនេះ។ ជាការឆ្លើយតបនឹងមហាជនត្រូវបានសាមីខ្លួនអ្នកនាង ទូច ស្រីល័ក្ខ ទម្លាយដោយបើកចំហថាជំងឺនេះគឺជាជំងឺបាក់ទឹកចិត្ត។
តារាចម្រៀងអ្នកនាង ទូច ស្រីល័ក្ខ បានលើកឡើងថាពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំកាន់តែពិបាក ជំងឺបាក់ទឹកចិត្តវាធ្វើឲ្យខ្ញុំកាន់តែពិបាក ទៅៗអ្នកខ្លះគេមើលមកខ្ញុំគេថាខ្ញុំសប្បាយតែពេលខ្លះលួចយំក្នុងចិត្ត ស្អែកខ្ញុំត្រូវជួបលោកគ្រូពេទ្យខាងវិបត្តិផ្លូវចិត្ត សង្ឃឹមថាខ្ញុំនឹងប្រសើរឡើងបន្ទាប់ពីបានជួបគាត់ហើយ។
តារាសម្តែងអ្នកនាង ទូច ស្រីល័ក្ខ កន្លងមកពុំធ្លាប់មាននរណាដឹងទេថា នាងរាល់ថ្ងៃកំពុងមានបញ្ហាឬវិបត្តិផ្លូវចិត្តខ្លាំងរហូតមានជំងឺផ្លូវចិត្តដូចដែលជាការប្រកាសនេះឡើយ។ខណៈដែលនាងតែងបង្កភាពសប្បាយរីករាយដល់មហាជនគ្រប់គ្នាផងនោះ៕