ក្រុងព្រះសីហនុ-សមត្ថកិច្ចចម្រុះបានអន្តរាគមន៍ករណីបុរសជនជាតិចិនម្នាក់ចង់លោតសម្លាប់ខ្លួនពីអាគារកាសុីណូមួយកន្លែងនៅជិតកែងតុលាការចាស់ នាព្រលប់ថ្ងៃ១៨កក្កដា២០១៩នេះ។
ក្រោយប្រើពេលច្រើនម៉ោងតាមនិតិវិធី គិត មកដល់ម៉ោងជិត៨យប់ថ្ងៃដដែល ទើបសមត្ថកិច្ចបានឡើងទៅយកបុរសជនជាតិចិនរូបនេះ ពីកន្លែងដែលគេចង់លោតសម្លាប់ខ្លួនចុះមកក្រោមតាមបច្ចេកទេស និងភ្លាមៗបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរបន្ត។
សមត្ថកិច្ចនៅមិនទាន់បញ្ជាក់បានពីសាវតានិងមូលហេតុថាបណ្តាលមកពីបែបណាឡើយ ដោយប្រាប់បណ្តាញផ្សព្វផ្សាយថា រង់ចាំសាកសួរចប់៕