​ តុលាការ​កោះ​ហៅ ​ឧកញ៉ា បំផ្លាញព្រៃឈើ ស៊ឹង សំអុល និង​ជន​ជាតិ​ចិន​ និង​ខ្មែរ ៤ នាក់​ទៀត​ ឲ្យ​ចូល​បំភ្លឺ​រឿង​បទល្មើស​ព្រៃឈើ​ ៤ នាក់​ទៀត​ ឲ្យ​ចូល​បំភ្លឺ​រឿង​បទល្មើស​ព្រៃឈើ​ …

0
324

មណ្ឌលគិរី: សាលា​ដំបូង​ខេត្ត​មណ្ឌ​ល​​គិរីបានចេញ​ដីកា​បញ្ជា​ឲ្យ​ជនជាតិ​ចិន​ ២ នាក់​ ដែល​ជា​ប្រធាន​ក្រុម​ហ៊ុន​ ២ ផ្សេង​គ្នា​ឲ្យ​ចូលខ្លួន​បំភ្លឺ​ ឲ្យ​បាន​មុន​ថ្ងៃ​ទី ៩ ខែ សីហា ឆ្នាំ ២០១៩ ​ពាក់ព័ន្ធ​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ បន្ទាប់ពី​​តុលាការ​បាន​បញ្ជា​ឲ្យ​បុរស​ជន​ជាតិ​ខ្មែរ​ ២ ​នាក់​ ​ចូល​បំភ្លឺ​នៅថ្ងៃនោះ​ដែរ ខណៈ​មនុស្ស ៤ នាក់​ ដែលជា​បក្ខ​ពួក​​តុលាការ​កោះ​ហៅ​ជន​ជាតិ​ចិន​ និង​ខ្មែរ ៤ នាក់​ទៀត​ ឲ្យ​ចូល​បំភ្លឺ​រឿង​បទល្មើស​ព្រៃឈើ​ កំពុង​ត្រូវ​បាន​សមត្ថកិច្ច​តាម​ចាប់ខ្លួន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ របស់​លោ​ក ម៉ម វ៉ាន់ដា តំណាង​អយ្យការ​ អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី ចុះ​ថ្ងៃទី ១៤ ខែ​ កក្កដា ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួលបាន​ កាលពី​ម្សិលមិញ​ សរសេរ​​ថា បញ្ជា​ឲ្យ​ឈ្មោះ សុង វិ​ន​ចាង (So​n​g Wenzhang) អាយុ ៦៨ ឆ្នាំ ជាជន​​ជាតិចិន កាន់​លិខិ​ត​ឆ្លង​ដែន​​លេខ G40387792 មាន​សុពលភាព​ដល់​ថ្ងៃទី ២១ កុម្ភៈ ឆ្នាំ ២០២០ មុខរបរ​ជា​អគ្គនាយក​ក្រុមហ៊ុន​ថាច់​វូដ (ខេ​ម​បូ​​ឌា​​) មាន​ស្នាក់ការ​នៅ​សង្កាត់​ភ្នំពេញ​ថ្មី រាជធានី​ភ្នំពេញ។ ចំណែក​ម្នាក់ទៀត​ឈ្មោះ ចាង វិ​ន​តាវ (Wentao Zhang) ជនជាតិ​ចិន ជា​នាយក​ក្រុមហ៊ុន​យ៉ាន​ចាវ (ខេ​ម​បូ​ឌា) មាន​ទីស្នាក់ការ​នៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានី​​ភ្នំពេញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដីកា​​បញ្ជាក់ថា៖ «ឲ្យ​ចូល​បង្ហា​ញខ្លួន​ នៅបញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្តមណ្ឌលគិរី ឲ្យ​បាន​មុន​ថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០១៩ នៅ​រៀងរាល់​ម៉ោង​ធ្វើការ ដើម្បី​សាក​សួរ​អំពី​ករណី លាក់​កំបាំង​វត្ថុតាង ប្រមូល ដឹក​ជញ្ជូន និង​សន្និធិ​ផលអនុផល​ព្រៃឈើ​ ដោ​យ​គ្មាន​លិខិតអនុញ្ញាត និង​ប្រើប្រាស់​គ្រឿងចក្រ​មិនមាន​បិទ​សញ្ញា​សម្គាល់​រដ្ឋបាល​ព្រៃឈើ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក កែន សិរី​រដ្ឋា ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា (WCS) បាន​សាទរ​ ចំពោះ​ចំណាត់​​​​ការ​នេះ ដោយ​លោក​ថា ​ពេលនេះ សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​ទាំងមូលបាននិង​កំពុ​ង​​ស្ងប់​ស្ងាត់​​ល្អ​ណាស់ ព្រោះ​គណៈ​កម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រា​ប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ផ្ដាច់​ចរន្ដ​ទីផ្សារ​ទិញលក់​ឈើ​ នៅក្នុង​ខេត្តមណ្ឌលគិរី ប៉ុន្ដែ​លោក​មិនទាន់​សង្ឃឹម ១០០ ភាគរយ​ ថា គ្មាន​បទ​​ល្មើស​ព្រៃឈើ​កើតមាន​នៅក្នុង​ខេត្ត​នេះ នៅ​ថ្ងៃ​ក្រោយ​ទៀត​នោះ​ទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្តថា លោកក៏ដូចជា​ប្រជា​ពលរដ្ឋ​មូលដ្ឋាន​ដែរ​ ចង់​ឲ្យ​មានការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ជា​លក្ខណៈ​ឯករាជ្យ ដើម្បី​ស្វែ​ងរក​អ្នកពាក់ព័ន្ធ​ថែមទៀត ឬថា​តើ​វា​មានការ​ពាក់ព័ន្ធ​កម្រិត​ណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះ​មហាជន​នៅតែ​បន្ត​តាមដាន​សំណុំ​រឿងនេះ ​ចាប់​តាំង​ដើម​រហូតមក ហើយ​កន្លងមក ​មន្ត្រីរ​ប​ស់លោក​ធ្លាប់​រាយការណ៍​ពី​ករណី​កាប់​​បំផ្លាញ​ព្រៃឈើ​នេះ​ដែរ ប៉ុន្ដែ​មិន​សូវមាន​ប្រសិទ្ធភាព​ទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បញ្ជាក់ថា៖ «ខ្ញុំ​គិតថា វា​ជា​ឱកាស​មួយ​របស់​គណៈកម្មការ​ជាតិ​ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ធនធាន​ធម្ម​ជា​តិ​បង្ហាញ​ស្នាដៃ និង​ក៏​ជាការ​អង្កេត​មួយ​របស់​មហាជន​ថា​ តើ​ការ អនុវត្ត​ច្បាប់​របស់​គណៈកម្មការ​ហ្នឹង​ ស្ថិតនៅក្នុង​ក្រប​ខ័ណ្ឌ​​ភ្លើង​ចំបើ​ង ឬក៏​រងើកភ្លើង​ធ្យូង ប៉ុន្ដែ​មួយរយៈ​នេះ គឺ​ស្ងាត់​មែន ខ្ញុំ​ក៏បាន​នៅ​ខេត្ត​មណ្ឌល​​គិរី​មួយរយៈ​ដែរ ហើយ​អ្វី​ដែ​ល​​យើង​ចង់បាន​បន្តទៀត គឺ​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ម៉ម វ៉ាន់ដា កាល​ពី​​ថ្ងៃទី​ ១១ ​ខែ ​កក្កដា​ បាន​បញ្ជា​ឲ្យ​ឈ្មោះ ណេង ម៉ៅ ភេទ​ប្រុស អាយុ ៥០ ឆ្នាំ មុខរបរ​ជា​​អ្នកចាត់ចែង​ប្រមូល​ឈើ​ឲ្យ​ក្រុមហ៊ុ​ន ម៉ា​ស្ទ័​រ​ខេ​សាន់ មាន​ទីលំនៅ​បច្ចុ​ប្ប​ន្ន ភូមិ​ក្បាល​ស្នួល ​ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ និង​បញ្ជា​ឲ្យ​ឈ្មោះ សាំង សុខុន ភេទ​ប្រុស អាយុ​ ២៧ ឆ្នាំ មុខ​​របរ​ជា​អ្នក​ចាត់​​ចែង​របស់​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​​សាន់​មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​កោះសំរោង ឃុំ​កោះសំរោង ស្រុក​កំពង់​​​សៀម ខេត្ត​កំពង់ចាម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដីកា​លោក ម៉ម វ៉ាន់ដា ​បញ្ជា​ក់​​ថា​​៖ «អ្នក​ទាំង ២ ​ត្រូវ​ចូល​បង្ហា​ញ​ខ្លួន​ នៅ​បញ្ជាការដ្ឋាន​កងរាជ​​អាវុធហត្ថ​ខេត្ត​មណ្ឌ​ល​គិរី ឲ្យ​បាន​មុន​ថ្ងៃទី ៩ ខែ សីហា ឆ្នាំ​ ២០១៩ នៅ​រៀងរាល់​ម៉ោង​​ធ្វើការ​ដើម្បី​សាកសួរ​អំពី​ករណី ប្រមូល​ដឹកជញ្ជូន និង​សន្និធិ​ផល​ និង​អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិត​អនុញ្ញាត»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំឭកថា រហូតមក​ដល់​ពេ​ល​នេះ​ មាន​មនុ​ស្សទាំង​ជន​ជាតិ​ខ្មែរ និង​ចិន សរុប​ចំនួន ៨ នាក់​បន្ថែមទៀត ត្រូវ​បាន​សមត្ថកិច្ច​តាម​ចាប់ខ្លួន និង​ត្រូវ​តុលាការ​បញ្ជា​ឲ្យ​ចូលខ្លួន​បំភ្លឺ​ជុំវិញ​ករណី​​បទល្មើស​ព្រៃឈើ​ពាក់ព័ន្ធ​ជាមួយ​ឧកញ៉ា ស៊ឹង សំអុលដែ​ល​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​រួចហើយ ខណៈ​ដែល​ជន​​ជាតិ​វៀតណាម ២ នាក់ និង​ខ្មែរ ​៣ នាក់ ក្នុង​បទល្មើស​ព្រៃឈើ​មួ​យ​ផ្សេងទៀត ត្រូវ​បាន​​តុលាការ​ចោទ​ប្រកាន់ និង​បញ្ជូ​ន​ទៅ​ឃុំខ្លួ​ន កា​ល​ពី​ថ្ងៃទី ១៥ ខែ​កក្កដា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់​ព័ន្ធ​នឹង​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​នៅ​ថ្ងៃទី ១៣-១៤ ខែ កក្កដា ឆ្នាំ ២០១៩ កម្លាំ​ង​​អាវុធ​ហត្ថ​ខេត្ត​ព្រះវិហារ បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ មន្ទីរ​បរិស្ថាន និង​ខណ្ឌ​រដ្ឋបា​ល​ព្រៃ​ឈើ​ព្រះ​វិហារចុះ​ទៅ​ចំណុ​ច ភូមិ​សាស្ត្រ​ស្រុក​ជាំ​ក្សាន្ត ដើម្បី​ការពារ​ជំនាញម​ន្ទីរ​បរិស្ថានធ្វើ​ការ​វាស់​វែង​ឈើ សម្រាប់​សាង​​សង់​ផ្ទះ​របស់​អតីត​យុទ្ធ​ជន និ​ង​​ស្រាវ​ជ្រាវ​ពិនិត្យ​ឯក​សារ​ពាក់​​ព័ន្ធ​ព្រម​ទាំង​ទីតាំង​ដែល​បាន​យក​ឈើ​ពីដី​សម្បទាន​សង្គមកិច្ច។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​ធ្វើការ​វាស់​វែង​សម្រេច​បាន ឈើ​​ត្បែង​ចំនួន ៩៥​០ កំណាត់ ស្មើ​នឹង ៤៥,១៦២ ម៉ែត្រ​គុប ឈើ​ខ្លុង​ចំនួន ៧១៩ កំណាត់​ ស្មើ​នឹង ២៨,៦០៨ ម៉ែត្រ​គុប ឈើ​ត្រាច​ចំនួន ៨០​ កំណាត់ ស្មើ​នឹង ៥,៥៧៦ ម៉ែត្រ​គុប ឈើ​ផ្ចិក​ចំនួន ១១៨ កំណាត់ ស្មើ​នឹង ១៤,៤​២​០​​ ម៉ែត្រ​គុប ​និង​ប្រភេទ​ឈើ​ផ្សេ​ង​ៗ​​ជា​ច្រើន​ទៀត​។ បច្ចុប្បន្ន ​វត្ថុ​តាងត្រូវ​បាន​សមត្ថ​កិច្ច​ថែ​រក្សា​ទុក ​​ដើម្បី​រង់ចាំ​គោលការណ៍​ពី​រដ្ឋមន្ត្រី​បរិស្ថាន៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ ភ្នំពេញបុស្តិ៏