ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបានកើតឡើងកាលពីម្សិលមុិញនេះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ដែលបង្កឡើងដោយរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-7668
បានបុកគ្នាជាមួយម៉ូតូ Honda Dream ស្ថិតនៅលើផ្លូវជាតិលេខ៧ ភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ(មុខស្នងការដ្ឋានចាស់) បណ្ដាលធ្វើឲ្យក្មេងស្រីសិស្សសាលា ជាអ្នកបើកបរម៉ូតូ ស្លាប់បាត់បង់ជីវិត នៅពេលបញ្ចូនទៅដល់មន្ទីរពេទ្យ។
ដោយឡែកយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក វិទ្យាល័យ ហ៊ុន សែន ពញាក្រែក បានបង្ហោះវីដេអូ ចំពោះទិដ្ឋភាពក្នុងពិធីបុណ្យសពរបស់ប្អូនស្រីជាជនរងគ្រោះខាងលើ
ដោយមានការអញ្ចើញចូលរួមពីសំណាក់លោកនាយកសាលា លោកគ្រូ អ្នកគ្រូ ហើយលោកក៏បានសរសេរប្រាប់ឱ្យដឹងថា៖
“លោកនាយក នាយករង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យ ហ៊ុន សែន ពញាក្រែក
មានសេចក្ដីក្រៀមក្រំជាទីបំផុតចំពោះមរណៈភាពរបស់សិស្សឈ្មោះ ប៉ន សំអាត ភេទស្រីជាសិស្សថ្នាក់ទី៩”B”នៃវិទ្យាល័យ ហ៊ុន សែន ពញាក្រែក កាលពីវេលាម៉ោង
១២:៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ដោយគ្រោះថ្នាក់ចរាចរណ៍។ សូមឲ្យដួងវិញ្ញាណក្ខន្ធរបស់សិស្សឈ្មោះ ប៉ន សំអាត បានទៅសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ”។