ប្រិយមិត្តប្រាកដជាបានស្គាល់ យុវជនម្នាក់ ដែលមានឈ្មោះថា សុខា ដែលតែងតែបានបង្ហោះវីដេអូប្លែកៗ នៅក្នុងបណ្ដាញសង្គម Tiktok និង ហ្វេសប៊ុក ព្រមទាំងទទួលបានអ្នកទស្សនាជាច្រើនផងដែរ តែយ៉ាងណាមិញ បុគ្គលរូបនេះ ក៏ត្រូវបានមហាជនជាច្រើន រិះគន់មិនតិចនោះទេ ជាពិសេស កាលពីកន្លងទៅនេះ លោកក៏ធ្លាប់ត្រូវបានសមត្ថកិច្ច ធ្វើការចាប់ខ្លួន ទៅធ្វើកិច្ចសន្យាម្ដងរួចមកហើយ។
សុខា ត្រូវបានអ្នកខ្លះចូលចិត្ត និងអ្នកខ្លះមិនចូលចិត្តហើយ ថែមទាំង ដៀលថាជា មនុស្សសំរាម មនុស្សអត់គ្រប់ទឹក មនុស្សឆ្កួត ស្តាប់ហើយពិតជាឈឺចុកចាប់ រកពាក្យថ្លែងមិនចេញ។
ជាក់ស្តែង បើសិន ជាបងប្អូន ធ្លាប់អានប្រវត្តិខ្លះៗ របស់ សុខា ហើយ នឹងរឹតអាណិត រូបគាត់ថែមទៀត ព្រោះគាត់ជាក្មេងកំព្រា ឪពុកម្តាយ ដែលខ្វះភាពកក់ក្តៅ តាំងពីតូច រាល់ថ្ងៃ រស់នៅជាមួយមីង នៅក្រុងសួង ដោយជួយលក់ដូរមុខរបរលក់ចាប់ភួយ តិចតួច នៅផ្ទះក្នុងភូមិជ្រួយ សង្កាត់វិហារល្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
ក្នុងនោះដែរ នៅមុននេះបន្តិច នាថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២០ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍សារជាថ្មី ក្រោយទទួលដំណឹងថា សុខា បានទៅកែសម្ផស្ស នៅ Clinic មួយកន្លែង កាន់តែពិសេសនោះ ម្ចាស់ហាងកែសម្ផស្ស សន្យាទិញម៉ូតូScoopy ១គ្រឿង ឲ្យទៀត។
យ៉ាងណានោះដែរ សុខា សុខា ដែលជាតារាtiktok ដែលបានល្បីកន្លងមកនេះ ឥឡូវគាត់បានទទួលការកែសម្ភស្សហើយដោយមានការអាណិតអាសូពីហាងដូខខាងក្រោមនេះបានជួយទៀតផង៕
សូមទស្សនាវីដេអូ ដែលលោកគ្រូពេជ្រ កំពុងកែសម្ផស្សឲ្យ សុខា នៅថ្ងៃនេះ ទាំងអស់គ្នា ៖
ប្រភព៖ fanidols