ប្រទេសវៀតណាម៖ នារីវ័យ ១៦ ឆ្នាំម្នាក់ និងឪពុករបស់ខ្លួនសុំមិនបញ្ចេញឈ្មោះ ត្រូវបាននាំខ្លួនទៅកាត់ក្ដីនៅតុលាការក្នុងបទសាហាយស្មន់ដែលត្រូវបានហាមឃាត់។
ជាក់ស្តែង បុរសជាឪពុកដែលមានមុខរបរជាអ្នកផ្សំថ្នាំចិន កំពុងមានគម្រោងរៀបការនឹងគូដណ្ដឹងថ្មីរបស់គាត់ ប៉ុន្តែគម្រោងនេះត្រូវបានបញ្ឈប់ដោយកូនស្រីបង្កើតទៅវិញ។
បើយោងតាមការរាយការណ៍បានឲ្យដឹងថា នាងត្រូវផ្ដាច់ការស្រលាញ់ពីម្ដាយ ហើយរស់នៅ និងពឹងផ្អែកអ្វីគ្រប់យ៉ាងដោយសារឪពុកទាំងអស់ ជាហេតុបណ្ដាលឲ្យនាងមិនចង់បាត់បង់ក្ដីស្រលាញ់ពីឪពុកឡើយ។
ដូច្នេះហើយ ដើម្បីបញ្ឈប់ការរៀបការ នាងបានដាក់សំណើរឲ្យឪពុករបស់ខ្លួនថាអាចរួមដំណេកជាមួយខ្លួន ជំនួសដោយការរៀបការជាមួយប្រពន្ធថ្មីសង្ឃឹមថាគាត់នឹងប្រែគំនិត។
ប្រភពបានឲ្យដឹងទៀតថា នេះមិនមែនជាលើកទីមួយទេដែលឪពុក និងកូន ពីរនាក់នេះធ្វើការរួមភេទ។ ទើបតែម្ដងនេះប្អូនប្រុសតូចរបស់នាងក៏ចាប់បាន និងរាយការណ៍ទៅប៉ូលីសដើម្បីជួយបងស្រី ដោយមិនដឹងទេថាបងស្រីនេះហើយជាអ្នកញុះញង់ឲ្យឪពុកធ្វើរឿងស្មោគគ្រោកបែបនេះ។
ទោះជាយ៉ាងណាក៏ដោយ ក៏មេធាវីរបស់នាងបានស្នើរឲ្យតុលាការជួយសម្រាលទោស យោគយល់ក្នុងករណីដែលកូនស្រីលះបង់ដោយសារការស្រលាញ់ឪពុកប៉ុណ្ណោះ។
ទាក់ទងនឹងបញ្ហានេះដែរ មិនទាន់មានការបំភ្លឺណាមួយពីសាលក្រមនៅឡើយទេ គឺរងចាំការកាត់ក្ដីនៅពេល ខាងមុខ៕