ភ្នំពេញ ៖ បុរសម្នាក់ដែលស្គាល់ថា ជាជាងកាត់សក់ ត្រូវនគរបាលចាប់វាយខ្នោះ តាមបណ្តឹងឪពុកម្ដាយខាងស្រី បន្ទាប់ពីរូបគេស្គាល់នារីវ័យក្មេងម្នាក់ តាមបណ្តាញសង្គមហ្វេសប៊ុកជាង១ខែហើយឈានទៅណាត់គ្នា ផឹកស៊ី ស្រវឹងទុនខ្លួននាំគ្នាទៅរួមភេទ ក្នុងផ្ទះសំណាក់បានសម្រេច ក៏ត្រូវបានម្តាយខាងស្រីឆែករកកូនស្រីតាមប្រព័ន្ធGPSទូរស័ព្ទឃើញរួចប្តឹងប៉ូលិស ចោទប្រកាន់បីបទចាប់រំលោភសេពសន្ថវៈសិស្សសាលាមិនទាន់គ្រប់អាយុ។
ហេតុការណ៍ឃាត់ខ្លួនកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់ម៉ូតូ ស្ថិតនៅផ្លូវលេខ ២៨៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ហើយរហូតដល់ល្ងាចម៉ោងជាង៥ ទើបសមត្ថកិច្ចនាំជនសង្ស័យទៅបង្ហាញផ្ទះសំណាក់។
សមត្ថកិច្ចឲ្យដឹងថា បុរសដែលក្លាយជាអ្នកទោសស្នេហានោះ ឈ្មោះអ៊ុក តុលា អាយុ៣១ឆាំ្នមុខរបរជាងកាត់សក់ ស្នាក់នៅផ្ទះជួលក្រុម៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ ចំណែកនារីរងគ្រោះឈ្មោះសាវី ដានី អាយុ១៧ឆាំ្ន ជាសិស្ស ស្នាក់នៅភូមិឃុំជាមួយគ្នា។
បើទោះបីយ៉ាងណា ម្តាយខាងស្រីបានប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ១ ក្រោយពេលបាត់កូនមួយយប់ហើយតេអត់ចូល ខណៈនឹកឃើញថាទូរស័ព្ទកូនមានដាក់ប្រព័ន្ធGPS ក៏រកតាមនោះរួចក៏ឃើញនៅផ្ទះសំណាក់ម៉ូតូ ហើយក៏ប្តឹងសមត្ថកិច្ចប៉ុស្តិ៍បឹងកក់១ ទៅចាប់ខ្លួនតែម្តង ។ ក្រោយមកដោយសាររឿងនេះ មានពាក្យបណ្តឹងនៅប៉ុស្តិ៍ទួលសង្កែ១ ខាងខណ្ឌទួលគោកក៏ ប្រគល់ឲ្យប៉ូលិសខណ្ឌឫស្សីកែវជាអ្នកកសាងសំណុំរឿងបញ្ជូនទៅតុលាការតែម្តង។
តាមព័ត៌មានឲ្យដឹងថា នៅវេលាយប់ថ្ងៃទី០៣ ខែមិថុនា ឆាំ្ន២០២០ ពួកគេទាំង២នាក់ បានណាត់គ្នាផឹកនៅផ្ទះកាត់សក់បុរសរូបនោះ រហូតដល់ដល់ស្រវឹងជោកជាំរៀងៗខ្លួន នៅវេលាម៉ោងប្រមាណ១២យប់ ក៏បាននាំគ្នាទៅដេកផ្ទះសំណាក់ខាងលើ។
ប្រភពបានបន្តថា នៅយប់នោះ បន្ទាប់ពីបាត់កូនស្រី ក្រុមគ្រួសារក៏បានមកដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១។ លុះព្រឹកឡើង តាមរយៈប្រពន្ធGPSដែលភ្ជាប់នៅទូរស័ព្ទដៃ ក៏បានតាមរកឃើញ និងឃាត់ខ្លួន បុរសនោះហើយប្តឹងឲ្យនគរបាលប៉ុស្តិ៍បឹងកក់ទី១មកយក។
តាមនារីរូបនោះបានឲ្យដឹងថា នៅយប់នោះបន្ទប់ពីផឹកស្រវឹងវង្វេងបាត់ស្មារតី ពុំបានដឹងខ្លួនថា គេដឹកចូលផ្ទះសំណាក់នោះទេ ស្រាប់តែដឹងខ្លួននៅវេលាម៉ោង៤ទៀបភ្លឺ ឃើញខ្លួនស្រាតននលគក លុះក្រោយមកក៏ឃើញម្តាយនិងមិត្តភ័ក្ដិបានតាមរកឃើញ នៅផ្ទះសំណាក់ហើយ ចាប់បានហើយ ខាងប្រុសនោះឲ្យប៉ូលិសតែម្តង។
ចំណែកបុរសរូបនោះ ក៏បានឲ្យដឹងថា រូបគេមិនបានបង្ខិតបង្ខំចាប់រំលោភនោះទេ គឺពួកគេបានស្រលាញ់គ្នាហើយនាំគ្នា ទៅដេកផ្ទះសំណាក់។ បុរសរូបនោះបានឲ្យដឹងទៀតថា ពួកគេទាំង២នាក់ បានស្រលាញ់គ្នា រយៈពេលប្រមាណ១ខែ មកហើយ តាមរយៈហ្វេសប៊ុក នៅយប់នោះបន្ទប់ពីផឹក ខ្លួនក៏បានប្រាប់ថា ជូនទៅផ្ទះតែនាងមិនទៅ ថាទៅក្រៅក៏បាននាំគ្នា ទៅដេកផ្ទះសំណាក់តែម្តង។
ជុំវិញបញ្ហានេះ មជ្ឈដ្ឋានមហាជននិយាយថា រឿងនេះជារឿងស្រីប្រកាន់ប្រុសប្រកែក ហើយបើម្តាយខាងស្រីមិនទៅទាន់នៅផ្ទះសំណាក់ទេប្រហែលជាតួប្រុសមិនមានទោសស្នេហានោះទេ ដោយជារឿងត្រូវរ៉ូវគ្នា ដូច្នេះបុរសៗត្រូវប្រុងប្រយ័ត្នបញ្ហានេះ ព្រោះមានបុរសមិនតិចនាក់ទេដែលជាប់គុកស្នេហាដោយរឿងនេះ៕ ប្រភព៖ កម្ពុជាថ្មី