ត្បូងឃ្មុំ៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ មានការផ្ទុះឡើងយ៉ាងខ្លាំងនៅជម្ងឺប៉េស្តជ្រូកអាហ្វ្រិក ដោយក្នុងនោះនៅស្រុកអូររាំងឪ បានធ្វើអោយសត្វជ្រូកស្លាប់រហូតដល់ទៅ ៣៣៧ក្បាល ក្នុង ចំណោមសត្វជ្រូក
ដែលចិញ្ចឹមក្នុងស្រុកទាំងអស់ជិត ១០,០០០ក្បាលទូរទាំងស្រុក។បើតាមប្រភពពីប្រជាជននៅស្រុកខាងលើបានអោយដឹងថា ជ្រូកដែលងាប់បានកើតចេញពីឃុំមៀន រហូតដល់ឃុំអំពិលតាពក និងឃុំព្រះធាតុ បណ្តាល
អោយមាន ជ្រូកស្លាប់ប្រមាន ៣០០ក្បាល។ ចំណែកឃុំ ៤ផ្សេងទៀត ក៏មានជ្រូកងាប់ផងដែរ ប៉ុន្តែមិនមានចំនួនច្រើននោះទេ។ជ្រូកដែលងាប់ខាងលើជារបស់គ្រួសារចំនួន ៤៦គ្រួសារ ហើយពួកគាត់ក៏បានស្នើរអោយ
អាជ្ញាធរពាក់ព័ន្ធជួយធ្វើការ ដោះស្រាយចំពោះបញ្ហានេះជាបន្ទាន់ ពីព្រោះតែចំនួនជ្រូក ដែលងាប់បានកើនឡើងរហូត បង្កអោយមានការព្រួយបារម្ភ យ៉ាងខ្លាំង៕