ភ្នំពេញ៖ ក្មេងប្រុសម្នាក់ដែលគេហៅឈ្មោះថា «អាហុង» ល្បីខាងធ្វើមុខឌឺ និងធ្លាប់មានប្រវត្តិលួចម៉ូតូរ៉ឺម៉ក ប្រជាពលរដ្ឋគ្មានញញើតដៃ ស្រាប់តែថ្ងៃនេះ ឃើញមានគេចែករំលែកយ៉ាងព្រោងព្រាត នូវវីដេអូឃ្លីបមួយ ដោយបង្ហាញឃើញថា អាហុង ត្រូវបានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ វាយទាត់ធាក់គួរឲ្យអាណិត ។
យ៉ាងណាមិញគេមិនដឹងច្បាស់ថា អាហុង ត្រូវគេវាយដោយសារមូលហេតុអ្វីឡើយ តែបើយោងតាមសម្ដីរបស់ជនដៃដល់ និយាយនៅក្នុងវីដេអូឃ្លីបនេះ គឺអាហុង បានជេរម្ដាយរបស់គេ ។ យ៉ាងណាមិញ សម្រាប់សកម្មភាពនេះ ត្រូវបានគេដឹងថាបានកើតឡើងយូរមកហើយ ។
ជាមួយសកម្មភាពសកម្មភាពខាងលើនេះដែរ ក៏មានមតិជាច្រើនពីសំណាក់មហាជន បានលើកឡើងដោយក្ដីមិនពេញចិត្តថា ក្មេងជេរមនុស្សចាស់ ជារឿងអសីលធម៌ ដែលកើតពីកំហុសនៃអាណាព្យាបាល មិនបានអប់រំ ទូន្មាន ប្រៀនប្រដៅ ។
ប៉ុន្តែ មនុស្សចាស់ទប់កំហឹងមិនបាន «វៃក្មេង» គឺ ជាបទល្មើសព្រហ្មទណ្ឌ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ៕ ប្រភព៖ KBN
សូមទស្សនាវីដេអូខាងក្រោម៖