ថ្លែងក្នុងកចិ្ចប្រជុំបូកសរុបលទ្ឋផលការងារ ប្រចាំខែ មិថុនា ឆ្នាំ ២០១៩ និ
ងលើកទិសដៅ សម្រាប់អនុវត្តបន្តខែ កក្កដា ឆ្នាំ២០១៩ នៅបរិវេ ណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនី យ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានថ្លែងថា
ចាប់ពីពេលនេះទៅ បើលោកអធិការ នគរបាលក្រុងស្រុកណា មួយដែលមិនបានធ្វើសកម្មភាពបង្រ្កាបករណី (ល្បែងស៊ីសង គ្រប់ប្រភេទ និងករណីគ្រឿងញៀន)បានទេនោះលោកអធិការនគរបាលក្រុង ស្រុកនោះត្រូវទទួលខុសត្រូវទាំងស្រុងចំពោះ មុខថ្នាក់ដឹកនាំស្នងការដ្ឋាន ។ ឯកឧត្តម ឧត្តមសនី យ៍ទោស្នងការបានថ្លែងដូច្នេះ បន្ទាប់ពីមាន ការ
លើកឡើងក្នុងស្រទាប់មហាជន ក៏ដូចជាក្នុង បណ្តាញសារព័ត៌មាននាពេលកន្លងទៅដែលថា នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង មានករ ណី (ល្បែងស៊ីសង និងករណីគ្រឿងញៀន)កើត ឡើងតែសមត្ថកិច្ចនគរបាលនៅមូលដ្ឋានហាក់ មិនបានធ្វើការបង្រ្កាបឬធ្វើការបង្រ្កាបបានតិចតួចបំផុត ដែលបញ្ហានេះជាហេតុនាំឲ្យមានការថ្នាំងថ្នាក់ពីមហាជនទូទៅ ។
ឯកឧត្តមស្នង ការបានបញ្ជាក់ថា ការលើកឡើងរបស់ថ្នាក់ដឹកនាំស្នងការដ្ឋានលើបញ្ហានេះ មិនមែនជាលើក ទី មួយឬលើកដំបូងនោះទេ ប៉ុន្តែជារឿងដដែលៗ ដែលឯកឧត្តមតែងតែជម្រុញដាស់តឿនឲ្យលោ កអធិការនគរបាលក្រុង ស្រុកនៅមូលដ្ឋាន ចាត់វិ ធានការបង្រ្កាបលើបញ្ហាទាំងនេះ ទោះតូចតាច ឬតិចតួចប៉ុន្តែបញ្ហាទាំងនេះវាបានជះឥទ្ឋិពល អា
ក្រក់នៅក្នុងមូលដ្ឋានដែលក្នុងនោះបញ្ហាទាក់ទង នឹងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវ ត្ថិភាពដែលជាគោលនយោបាយរបស់រាជរដ្ឋាភិ បាលនៃព្រះរាជាណាចក្រកម្ពុជា។(រូបភាពផែនការងារធនធានមនុស្ស Se Ra)By kosal!👮♀️👮♀️👮♀️👮♀️👩🏻✈️👩🏻✈️👩🏻✈️👩🏻✈️🚔🚔🚔🚔