Home Blog
ថោកទាបណាស់! គ្រូអាណាចារល្មោ.ភកា.មម្នាក់ បៀតបៀនផ្លូវភេ.ទក្មេងសិស្សសាលា ១៣នាក់ ទើបរៀនថ្នាក់ទី៣
កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ មានហេតុការណ៍សែនហួសចិត្តមួយបានកើតឡើងក្នុងខេត្តសុរិន្ទ ប្រទេសថៃ ដោយគ្រូអនាចារម្នាក់ព្រោះតែកាមតណ្ហាបានប្រព្រឹត្តិអំពើស្មោគគ្រោកដាក់សិស្សស្រីរបស់ខ្លួនប្រមាណជា ១៣ នាក់ ទាំងដែលសិស្សទើបតែរៀនថ្នាក់ទី ៣ ប៉ុណ្ណោះ ។
បើតាមការឱ្យដឹងពីអាណាព្យាបាលរបស់សិស្សស្រីទាំងនោះថា គ្រូល្មោភកាមម្នាក់នោះបានធ្វើរឿងនេះតាំងតែក្មេងៗរៀននៅថ្នាក់ទី ២ មកម៉្លេះ តែដោយសារតែភ័យខ្លាចគ្រូម្នាក់នោះ ទើបក្មេងៗមិនហ៊ាននិយាយប្រាប់នាយក និង ឪពុកម្ដាយ ។
ជាទូទៅក្រោយចេញពីរៀន គ្រូម្នាក់នោះតែងតែនាំក្មេងៗឱ្យទៅផ្ទះរបស់ខ្លួន និង ឱ្យពួកគេម៉ាស្សា ហើយក៏ធ្វើសកម្មភាពមួយចំនួនបៀតបៀនផ្លូវភេទក្មេង ដូចជាចាប់ប្រដាប់ភេទ ស្ទាបអង្អែលដើមទ្រូង រួមទាំងឱ្យក្មេងលេងប្រដាប់ភេទខ្លួនឯងថែមទៀតផង ។
ទន្ទឹមនឹងដឹងរឿងរ៉ាវនេះ អាណាព្យាបាលសិស្សទាំងអស់បានទៅសាលារៀននោះដើម្បីរកការខុសត្រូវឱ្យកូនចៅរបស់ខ្លួន ព្រោះដោយសារតែអំពើស្មោគគ្រោកនេះបានធ្វើឱ្យកូនចៅរបស់ពួកគាត់លែងហ៊ានចូលសាលារៀន ។
ដូចគ្នានេះ ពេលនេះនាយកសាលាក៏បានឱ្យប៉ូលិសរៀបសំណុំរឿងដើម្បីចាត់ចែងទៅតាមនីតិវិធីច្បាប់ ដោយនឹងនាំគ្រូនោះមកទទួលទោសឱ្យបាន ៕អត្ថបទ៖ Popular
គួឲ្យអាណិតណាស់ តារាជើងចាស់នាយឆើត ធ្លាក់ខ្លួនមើលលែងស្គាល់ ដោយសាតែកាងារ…(មានវីដេអូ)
ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីលោក ពៅ គីសាន់ ហៅនាយ ឆើត ដែលពុកម៉ែ បងប្អូន បានស្គាល់ថា លោកធ្លាប់ជាអតីតតារាកំប្លែងដ៏មានប្រជាប្រិយភាពមួយរូបផងដែរនោះ កាលពីពេលថ្មីៗនេះ បានសាងភាពភ្ញាក់ផ្អើល ដល់មហាជនជាខ្លាំង
ក្រោយពេលដែលវីដេអូរបស់លោក កំពុងតែលាង ចាន នៅក្នុងហាងមួយកន្លែងត្រូវបានចែកចាយពាសពេញបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់តែម្តង។នៅក្នុងវីដេអូផ្ទាល់ លោក ពៅ គីសាន់ ហៅនាយ ឆើត ក៏បាននិយាយដោយទឹកមុខកម្សត់ ដៃកាន់ចានលាងយ៉ាងដូច្នេះថា៖
ខ្ញុំឥលូវការងារអី ក៏ខ្ញុំធ្វើដែរ លាងចាន រត់តុ អ្នកសិល្ប:ចាស់ចាស់ឥលូវគេលែងហៅថាអស់ហើយ មានតែក្មេងៗ ចាស់ៗគាត់ចំណាស់ គាត់ឈឺ …។
គួររំលឹកផងដែរថា លោក ពៅ គីសាន់ ឬហៅថា នាយឆើតនោះ កាលពីពេលកន្លងទៅក៏ធ្លាប់បានលេចឮព័ត៌មានទាក់ទងនិងលោក ដោយលោកត្រូវធ្លាប់បានឈឺ ព្រមទាំងត្រូវឃ្លាតចាកឆ្ងាយពីវិស័យការងារមួយរយ:ធំ ខណ:ពេលដែលទីផ្សារការងារមិនសូវមានឡើយសម្រាប់គាត់៕ប្រភព៖khmerload
សូមទស្សនាវីដេអូខាងក្រោម៖
ប៉ុន្មានថ្ងៃនេះក្នុងព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈអ្នកឆ្លងកូវីដ ១៩ កើនឡើងយ៉ាងគំហុករហូតដល់ទៅ ១៣៧នាក់ សរុបអ្នកឆ្លងទាំងអស់មានចំនួន…
ភ្នំពេញ ៖ បើយោងទៅតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានបង្ហាញពីចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសកម្ពុជាមានចំនួនសរុបកើនឡើងដល់ទៅ ៦៦៣នាក់ទៅហើយ បើគិតត្រឹមព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។
ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីមានព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មក ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ១៩មានការកើនឡើងជាគំហុក ខណៈក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលបានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត
ដោយត្រូវតែគោរពតាមវិធានការ៣កុំ និង៣ការពារ ស្របពេលដែលមានអ្នកឆ្លងថ្មីនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ នេះមានអ្នកឆ្លងដល់ទៅ៤០ករណី នៅពេលដែលចំនួនអ្នកឆ្លងសរុបនៅក្នុងព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ នេះកើនឡើងដល់ទៅ ១៣៧នាក់ហើយ៕ អត្ថបទ៖ KBN
ត្រឹម ២០០ដុល្លារឲ្យមេខ្យល់ ជនជាតិវៀតណាម ៤នាក់លួចឆ្លងដែន ដោយមិនធ្វើចត្តាឡីស័កថែមទាំងនាំជិះរថយន្ត ជូនដល់ភ្នំពេញយ៉ាងរំភើយ
រាជធានីភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថ បានចាប់ជនជាតិវៀតណាមចំនួន ៤នាក់ (មានស្ត្រីម្នាក់) លួចឆ្លងដែនតាមច្រករបៀងនៅជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល ដោយមិនធ្វើចត្តាឡីស័ក ដោយចំណាយលុយឲ្យមេខ្យល់ អស់តែ២០០ដុល្លារ នាំជិះរថយន្តចូលដល់ក្នុងក្រុងភ្នំពេញតែម្តង ។
ជនជាតិវៀតណាមទាំង៤នាក់នេះ ត្រូវបានសមត្ថកិច្ច ឃាត់សាកសួរ និងធ្វើការពិនិត្យ គឺពួកគេគ្មានលិខិតឆ្លងដែនទេ មានតែអត្តសញ្ញាណប័ណ្ណ សញ្ជាតិវៀតណាម រួមមាន ៖ ទី១-ឈ្មោះ Nguyen Van Hau ភេទប្រុស, ទី២-ឈ្មោះ Nguyen Phuong ភេទប្រុស, ទី៣-ឈ្មោះ Trung. Do Huu Toi ភេទប្រុស, និងទី៤-ឈ្មោះ Nguyen Thi Dung ភេទស្រី ។
ក្រោយពីសាកសួរជនជាតិវៀតណាមទាំង៤នាក់ ត្រូវបញ្ជូនខ្លួនទៅធ្វើចត្តាឡីស័ក នៅចាក់អង្រែ ខណ្ឌមានជ័យ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ តាមរថយន្តពេទ្យមណ្ឌលសុខភាព ។ បន្ទាប់ពីធ្វើគ្រប់រយៈពេល១៤ ថ្ងៃហើយ វៀតណាមទាំង៤នាក់ ត្រូវបញ្ជូនទៅឲ្យកម្លាំងជំនាញអន្តោប្រវេសន៍ ចាត់ការតាមច្បាប់ ៕ ប្រភព កោះសន្តិភាព
សម្តេចក្រឡាហោម សខេង បានសម្រេចបណ្តេញជនជាតិចិន ដែលជានាយកសារព័ត៌មាន Angkor Today ចេញពីប្រទេសកម្ពុជាក្រោយ ផ្សព្វផ្សាយបំភ្លៃការពិតពាក់ព័ន្ធវ៉ាក់សាំងថា…
(ភ្នំពេញ)៖ សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចបណ្តេញលោក Shen Kaidong ជនជាតិចិន ដែលជានាយកសារព័ត៌មាន Angkor Today ចេញពីប្រទេសកម្ពុជា ក្រោយផ្សព្វផ្សាយបំភ្លៃការពិតថា កម្ពុជាលក់វ៉ាក់សាំងដែលជាជំនួយរបស់ចិន។ នេះបើតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ការបណ្តេញជនជាតិចិនរូបនេះ បានធ្វើឡើងបន្ទាប់ពីរូបគេត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ ក្រោយពីបានផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម Wechat របស់សារព័ត៌មានឈ្មោះ Angkor Today ថា «កម្ពុជាបានយកវ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសចិនមកលក់ក្នុងតម្លៃថ្លៃ»។ ការផ្សព្វផ្សាយនេះត្រូវបានច្រានចោល និងថ្កោលទោសទាំងស្រុងដោយក្រសួងសុខាភិបាល។
ក្រៅពីបណ្តេញចេញជនជាតិចិនរូបនេះ ក៏ត្រូវបានហាមឃាត់មិនឱ្យចូលមកប្រទេសកម្ពុជាជាថ្មីផងដែរ។ មិនតែប៉ុណ្ណោះ សារព័ត៌មាន Angkor Today ក៏ត្រូវបានក្រសួងព័ត៌មានកម្ពុជា សម្រេចដកហូតអាជ្ញាបណ្ណផងដែរ។
តាមប្រការ១ នៃប្រកាសនេះ បញ្ជាក់យ៉ាងដូច្នេះថា៖ «បណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ចំពោះជនបរទេសឈ្មោះ Shen Kaidong ភេទប្រុស ជនជាតិចិន សញ្ជាតិចិន កើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៦៩ លិខិតឆ្លងដែនលេខ E99812704 ពាក់ព័ន្ធបទប្រព្រឹត្តនៅព្រះរាជាណាចក្រកម្ពុជា ទៅប្រទេសដើមវិញ និងហាមឃាត់ចូលព្រះរាជាណាចក្រកម្ពុជា»៕ប្រភព៖ Freshnews...